ការងារបានចប់សព្វគ្រប់អស់ហើយអ្នកទាំងពីរក៏បានត្រឡប់មកភូមិគ្រឹះវិញជាមួយគ្នា ។ នៅតាមផ្លូវថេយ៍មិនបាន និយាយអ្វីនោះទេមិនដឹងថាកើតអ្វីស្ងាត់ៗចឹងពេកទៅគេដូច ជាបារម្ភដល់ហើយ ><
" ឃ្លានហើយមែនទេ? " JK បើកឡានបណ្ដើរងាកទៅសួរ នាយតូចបណ្ដើរតែមិនបានលឺការឆ្លើយតបវិញនោះទេមាន តែងាកមុខចេញដូចមិនខ្វល់នឹងសម្ដីរបស់នាយសោះ >< បែបខឹងអីទៀតហើយពូកែខឹងម្លេះណ៎ចឹងៗពេកទៅគេពិបាកយល់ពីចិត្តដល់ហើយ ។
នាយក៏មិនបានសួរទៀតងាកមកបើកឡានដោយស្ងៀមស្ងាត់រហូតដល់ផ្ទះ ។< ភូមិគ្រឹះចន >
នាយបើកមកផ្ទះរបស់គេទោះថេយ៍ឲ្យយកគេទៅផ្ទះរបស់ ថេយ៍ក៏មិនព្រមដែរ >< គិតថានាយនឹងឲ្យទៅវិញចឹងមែន មិនព្រមនិយាយជាមួយនាយផងហើយនៅមកទារចង់ទៅផ្ទះទៀតមិនព្រមដាច់ខាត ។
" ឆើស... " Tae សម្លក់នាយបន្តិចហើយក៏ដើរទៅខាងលើ បាត់មិនចង់នៅជាមួយគេទេតែដើរចូលបន្ទប់របស់នាយខ្លួនឯងទៅវិញ >< JKក្រវីក្បាលនឹងថេយ៍តិចៗទើបឡើងទៅ តាមក្រោយ ។ ចូលមកក៏ឃើញថេយ៍អង្គុយផ្អែកក្បាលនឹង គ្រែធ្វើប្រងើយនឹងសម្លឹងមកនាយទៀតផង..
" ដេញបុគ្គលិកអស់ពីរនាក់ហើយនៅមិនសុខចិត្តទៀត? " JK គិតថាប្រហែលជារឿងនឹងហើយតែនៅមិនពេញចិត្តទៀតឬដេញអស់ពីរនាក់ហើយនឹង? ចង់បានអ្វីទៀតទៅគិត ទៅបានប្រពន្ធជាម៉ាហ្វៀដូចនឹងគេចឹងពិបាកពិតមែន ><
" ឯងស្រលាញ់យើង? " Tae សុខៗក៏សួរបែបនេះចុះអ្វី ដែលគេបង្ហាញឲ្យឃើញនៅមិនទាន់ច្បាស់ទៀតមែនទេ នាយក៏ងក់ក្បាលតិចៗថាគេស្រលាញ់ថេយ៍មែនក៏មិនដឹងថាតាំងពីពេលណាដែលដឹងត្រឹមថានៅក្បែរថេយ៍គេមាន ក្ដីសុខសប្បាយចិត្តគ្រប់ពេលទោះជួបគ្នារាល់លើកជាការ ឈ្លោះក៏ដោយ ។
" ជាសត្រូវគ្នាសោះមកស្រលាញ់យើងបានយ៉ាងម៉េច " Tae មិនយល់សោះឈ្លោះគ្នារាល់ថ្ងៃជួបលើកណាក៏មិនដែលនិយាយពាក្យគួរសមនោះទេមានតែស្រែកជេរគ្នាហើយថេយ៍តែងតែនិយាយឈ្លើយៗដាក់នាយរហូតនឹងតែបែរជាមកស្រលាញ់គេទៅវិញមិនយល់ ><
" មិនដឹង!! ឯងដាក់ស្នេហ៏យើងទេដឹងបានយើងទៅស្រលាញ់ក្មេងឈ្លើយដូចឯងកើត " JK
YOU ARE READING
🔥ចាញ់ស្នេហ៏ម៉ាហ្វៀតូច🔥( ENDED ✔️ )
Contoប្រលោមលោកភាគខ្លីប្រុសនិងប្រុស!! Jungkook Top / Taehyung btt Write by PICH 04.01.21