#ភូមិគ្រឹះគីម
JKបានបីនាយតូចចូលទៅក្នុងដោយមានអ្នកបម្រើមើលមក គ្រប់គ្នាព្រោះតាមធម្មតាពីរនាក់នឹងមិនត្រូវគ្នាទេដល់មកបី គ្នានៅនឹងមុខពួកគេចឹងទៅក៏រៀងចម្លែកចិត្តខ្លះដែរ ។ JKបីថេយ៍មកដល់បន្ទប់ក៏ដាក់នាយតូចលើគ្រែថ្នមៗខ្លាច ភ្ញាក់តែភ្ញាក់ដឹងកូរពេញនឹងហើយស្រាចូលខ្លួនប៉ុន្នឹងហើយ បែកផ្ទះមិនខានទេ ។" អ្នកប្រុសទៅវិញចុះសល់ប៉ុន្មានទុកឲ្យខ្ញុំធ្វើវិញ " Leo មិនហ៊ានបណ្ដោយឲ្យនាយនៅជាមួយចាហ្វាយខ្លួនទេខ្លាចមានសង្រ្គាមកើតឡើងពិបាកពន្លត់ណាស់
" មិនទៅទេ!! យើងនៅគេងទីនេះទល់តែគេភ្ញាក់បានយើង ទៅវិញ " Jk យ៉ាងណាក៏មិនទៅដែលគេចង់នៅឲ្យប្រាកដ ចិត្តសិនថានាយតូចនឹងមិនអីព្រោះគេដឹងថាថេយ៍ផឹកច្រើន នឹងធ្វើឲ្យពិបាកក្នុងខ្លួនចឹងហើយនាយមិនអាចទុកចោលបែបនេះទេ ។
" ចាហ្វាយតិចអ្នកប្រុសភ្ញាក់មកញ៉ែតៗដាក់ទៀត " Jay អាចដឹងបានថាថេយ៍យ៉ាងម៉េចខ្លះព្រោះឧស្សាហ៍ជួបណាស់ក៏មិនដែលបានថានិយាយពាក្យផ្អែមដាក់គ្នាម្ដង ណាឡើយបើមិនជេរទេក៏វាយតប់គ្នានៅទីសាធារណៈក៏ មានកូនចៅគេទាំងពីរឃើញឡើងសាំអស់ហើយ ។ JKមិន បានខ្វល់នឹងសម្ដីJayទេគេក៏បានដើរសម្ដៅទៅសាឡុងក្បែរនោះរួចក៏សង្ងំគេងធ្វើប្រងើយ ។
" ចុម! មើលគាត់ធ្វើរឹក..តាមនឹងទៅ " Jay ក្រវីក្បាលអស់ នឹងវាចាជាមួយចាហ្វាយហើយមួយៗចរឹកបានណាស់អាងតែខ្លួនគេជាកូនចៅនិយាយមិនស្ដាប់គ្នាសោះទុកសម្ដីដូចជាខ្យល់ចឹង ><
" តោះយើងចេញទៅកុំរំខានពួកគាត់ " Leo និយាយហើយនាំគ្នាចេញទៅវិញបើនៅក៏គ្មានបានអ្វីដដែលនឹង ។ ក្រោយពីកូនចៅរបស់ពួកគេបានចេញទៅអស់ហើយJK ងើបមកអង្គុយសម្លឹងមើលទៅថេយ៍ហើយក៏ញញឹមចុងមាត់ រួចដើរទៅរកនិងបានឡើងទៅគេងជិតទៀតផង ។
" ងាប់ក៏ងាប់ទៅសំខាន់បានដេកអោបអូនថេយ៍..សឺត " JK និយាយចប់អោនទៅថើបថ្ពាល់នាយតូចមួយខ្សឺតយ៉ាងវែង រួចក៏ដាក់ខ្លួនគេងជិតគ្នាដោយបានអោបគ្នាទៀតផង ។ ទោះមានរឿងអ្វីកើតឡើងក៏ដោយមិនខ្វល់ទេម៉េចក៏ម៉េចទៅ ><
[ .... ]
ពន្លឺព្រះអាទិត្យបំភ្លឺឡើងសម្រាប់ថ្ងៃថ្មីនេះក្រឡែកមកមើល កម្លោះៗមួយគូដែលគេងទៅក្នុងបន្ទប់តែមួយមានទាំងអោប គ្នាស្អិតទៀតផង ។ នាយតូចបានបើកភ្នែកមកសន្សឹមៗក៏ ចាប់ផ្ដើមឈឺក្បាលខ្ទោកៗដោយសារពីយប់មិញគេបានផឹក ច្រើនពេកទើបមកដល់ព្រឹកនេះធ្វើឲ្យគេឈឺក្បាលបែបនេះ ងាកមកជុំវិញខ្លួនភ្លាមក៏....
YOU ARE READING
🔥ចាញ់ស្នេហ៏ម៉ាហ្វៀតូច🔥( ENDED ✔️ )
Storie breviប្រលោមលោកភាគខ្លីប្រុសនិងប្រុស!! Jungkook Top / Taehyung btt Write by PICH 04.01.21