'' ផែនការ ''

476 68 9
                                    


     មិនយូរប៉ុន្មានក៏ដល់ពេលដែលTaehyungចេញពីរៀនវិញ រីឯJungKookនាយក៏ប្រញាប់ចេញពីធ្វើការនៅក្រុមហ៊ុនមុនម៉ោង ដើម្បីមកទទួលរាងតូច
នេះឯង។

« អេ៎! ទៅណាហ្នឹង? នេះ...មិនមែនផ្លូវទៅផ្ទះខ្ញុំវិញទេ?» Taehyungប្រញាប់ងាកទៅសួររាងក្រាស់
ទាំងស្លាស្លន់ ពេលនាយបត់មកផ្លូវផ្សេងដែលមិនមែន
ជាផ្លូវទៅភូមិគ្រឹះវិញ

     មនុស្សខ្លាចហ្នឹងណា...

« ខ្ញុំនាំអ្នកប្រុសទៅកន្លែងមួយ» JungKook

« ខ្ញុំមិនទៅទេ!! បងប្រុសប្រាកដជាបារម្ភមិនខានទេ
បើមិនឃើញខ្ញុំទៅវិញនោះ»Taehyungប្រកែក

« ខ្ញុំប្រាប់លោកប្រុសធំរួចហើយ អ្នកប្រុសកុំបារម្ភអី» ដោយឃើញរាងតូចភ័យ ខ្លាចគេទើបនាយ
បកស្រាយឲ្យគេស្ងប់ចិត្ត សាកតែTaehyungផ្អើល
ទៅមើល ផែនការគេនឹងរលាយមិនខានទេ!!

<< ត្រឡប់ទៅកាលពីថ្ងៃត្រង់ »

« លោកប្រុសមានអ្វីឲ្យខ្ញុំធ្វើឬ?»JungKook

« Kim Taehyung...» KyungMing

« Taehyungឬ? ជាអ្នកណាគេ? » រាងក្រាស់ជ្រួញ
ចិញ្ចើម សួរបកទៅវិញ

« ប្អូនប្រុសរបស់យើង » KyungMing

« ប្អូនប្រុស? អញ្ចឹង...ឲ្យខ្ញុំធ្វើអ្វីទៅ?» JungKook

« ឯងត្រូវតែចូលទៅជិតគេ...ធ្វើឲ្យគេស្រឡាញ់ឯង
កាន់តែងប់ងល់ កាន់តែល្អ បន្ទាប់មក...ក៏បំផ្លាញភាព
បរិសុទ្ធរបស់វា ហើយសុំវាបែកគ្នាទៅ!! ធ្វើយ៉ាងម៉េច
ឲ្យវាឈឺចាប់បំផុត» KyungMingនិយាយទាំងក្ដាប់ដៃ ញញឹមចុងមាត់ស្រម៉ៃដល់ពេលផែនការនាយ
បានសម្រេច

ហេតុអីនាយធ្វើបែបនេះទាំងTaehyungជាប្អូន
របស់នាយ? ការពិតទៅTaehyungជាកូនប្រពន្ធ
លួចលាក់របស់លោកម្ចាស់Kim ជាកូនរបស់មនុស្ស
ស្រីដែលគាត់មានមុនរៀបការជាមួយម៉ាក់គេទៅ
ទៀត នៅពេលដែលគាត់ពរពោះTaehyungនោះ
លោកគីមក៏យកស្រីម្នាក់នោះចូលមករស់នៅទីនេះ
ដូចគ្នា រហូតទាល់តែ...ម៉ាក់របស់គេកើតទុក្ខរហូត
សម្លាប់ខ្លួន

បន្ទាប់មកពេលដែលសម្រាលTaehyungនោះ
លោកស្រីKimទី2ក៏ស្លាប់បាត់ទៅ បន្សល់ទុករាងតូច
លោកប៉ាគេហាក់ដូចជាស្រឡាញ់Taehyungខ្លាំង
ណាស់ មើលថែថ្នាក់ថ្នមដូចគ្រាប់ពេជ្រយ៉ាងអញ្ចឹង
ថ្ងៃមួយគេឮលោកប៉ាគេនិយាយជាមួយមេធាវីថា
និងប្រគល់ក្រុមហ៊ុនសព្វថ្ងៃនេះឲ្យទៅTaehyung

ចំណងល្បិចស្នេហ៍Where stories live. Discover now