ក្រោយពីចំណាយពេលដើរលេងជាមួយគ្នាអស់
ជិតមួយល្ងាច មេឃងងឹតបន្តិចទើបJungKookជូន
Taehyungត្រឡប់មកភូមិគ្រឹះរបស់គេវិញ។« បងប្រុស!! » Taehyungញញឹមរួចរត់មករក
បងប្រុសរបស់គេដែលកំពុងអង្គុយក្នុងបន្ទប់ទទួល
ភ្ញៀវដោយមានJungKookដើរតាមពីក្រោយ« យ៉ាងម៉េចហើយ ដើរលេងសប្បាយទេ?»
KyungMingអង្អែលក្បាលTaehyungថ្នមៗ« សប្បាយណាស់!! នៅខាងក្រៅអាហារក៏ឆ្ងាញ់ៗ
ទៀត កន្លែងលេងក៏សប្បាយ ថ្ងៃណាបងទំនេរទៅ
ជាមួយអូនណា?»Taehyung« ប្រាកដហើយ!! អញ្ចឹងTaeទៅងូតទឹក ផ្លាស់សម្លៀកបំពាក់សិនទៅណា បងមានការនិយាយជាមួយJungKookបន្តិច» KyungMing
« អូខេ!! » ថារួចរាងតូចក៏ក្រោកឡើងទៅខាងលើ
ដោយមិនភ្លេចញញឹមដាក់JungKookជាការគួរសម
ដែលនាយបានចំណាយពេលជូនគេដើរលេងចំណែកនាយទាំងពីរនាក់ក៏ទៅបន្ទប់ធ្វើការដើម្បី
និយាយគ្នាពីផែនការបន្តរួចរាងក្រាស់ក៏ត្រឡប់ទៅខុនដូរបស់នាយវិញ។[ New Day ✨ ]
ថ្ងៃនេះក៏ដូចជាម្សិលមិញដែរ គឺJungKookជាអ្នក
មកទទួលTaehyungទៅសាលាដូចដើម រីឯរាងតូច
ក៏មិនថាអ្វីដែរ ព្រោះបងប្រុសប្រាប់ថាRexរវល់
ការងារ ម្យ៉ាងទៀតTaeគិតថានៅជាមួយJungKook
ក៏សប្បាយព្រោះនាយប្រាកដជានាំគេដើរលេងនៅខាងក្រៅទៀត ហើយនាយមើលទៅជាមនុស្សល្អតើ
មិនបាច់ខ្លាចទៀតទេ« អ្នកប្រុសថេយ៍មិនចូលទិញស្រ្តប៊ឺរីទៀតទេហ្ហេ៎ស?» JungKookងាកទៅសួររាងតូច កំឡុង
ពេលដែលកំពុងបើកឡាន ព្រោះម្សិលមិញឃើញទិញច្រើនណាស់ គេអាចមើលដឹងថារាងតូចចូលចិត្តរបស់ញ៊ាំអស់នេះ« អត់ទេ ខ្ញុំយកមកពីផ្ទះរួចហើយ!» Taehyung
ញញឹមទាញប្រអប់ស្រ្តប៊ឺរីពីក្នុងកាតាបមកបង្ហាញ
នាយ« អ្នកប្រុសរៀនទីប៉ុន្មានហើយ? ហើយ...អាយុ
ប៉ុន្មាន?» JungKookសួរព្រោះចង់ដឹងពីTaehyung
ខ្លះ ហើយមួយទៀតកាន់តែនិយាយជាមួយគ្នាច្រើន
កាន់តែអាចជិតស្និតជាមួយគ្នា« រៀនទី11 អាយុ...17ឆ្នាំ!! ខ្ញុំថាលោកហៅខ្ញុំថា
Taehyungឬក៏Taeក៏បាន មិនបាច់ហៅអ្នកប្រុស
ស្អីទេ មើលទៅលោកក៏អាយុច្រើនជាងខ្ញុំដែរ»