ក្រោយពីថើបគ្នារួចJungKookក៏ដកបបូរមាត់ចេញ
មកវិញថែមទាំងឱនទៅថើបថ្ពាល់Taehyungថែម
មួយខ្សឺតទៀតផង។« ខ-ខ្ញុំ...ថាយើងទៅវិញទៅ» Taehyungរុញ
កាយមាំឲ្យខិតចេញពីខ្លួន រួចប្រញាប់ងើបឡើងដើរ
ចូលទៅអង្គុយក្នុងឡានវិញJungKookញញឹមសម្លឹងមើលគេ រួចទាញទូរស័ព្ទ
មកចុចផ្ញើររូបគេនិងរាងតូចថើបគ្នាមុននេះផ្ញើរឲ្យទៅ
KyungMing ហើយប្រញាប់ទៅតាមថេយ៍។« អូនអៀនបងឬ?» JungKook
« អត់ទេ មានឯណា!!» រាងតូចគ្រវីក្បាលតិចៗ
« តែមុខអូនក្រហមណាស់» រាងក្រាស់ញញឹមអង្អែលថ្ពាល់Taehyung តែប៉ុណ្ណឹងគេអាចមើលដឹង
ហើយថាក្មេងម្នាក់នេះលួចពេញចិត្តនិងគេដូចគ្នា« អត់បានអៀនទេ!! យើងទៅផ្ទះវិញទៅ»
Taehyungឱនមុខចុះ JungKookក៏លែងនិយាយ
អ្វីទៀតរួចបញ្ឆេះឡានជូនគេទៅផ្ទះវិញ ប៉ុណ្ណឹងវា
គ្រប់គ្រាន់ហើយសម្រាប់ថ្ងៃនេះ ថ្ងៃស្អែកនិងមានអ្វីសប្បាយៗជាងនេះមិនខានទេNEXT DAY⛅️
ថ្ងៃបន្តិចJungKookក៏មកទទួលTaehyungចេញ
ពីរៀនដូចដើម តែទាស់ត្រង់ថានាយចាំមួយសន្ទុះ
ហើយតែមិនឃើញគេទាល់តែសោះ សិស្សក៏ចេញ
ស្ទើរអស់ពីសាលាទៅហើយ មិនចាំយូរនាយក៏ចុះ
ពីលើឡានរួចដើរសម្ដៅក្នុងសាលារកមើលនៅថ្នាក់
របស់គេ ព្រោះTaehyungមិនដែលយឺតបែបនេះទេនាយដើរសម្ដៅទៅថ្នាក់គេរួចក៏ឃើញរាងតូចកំពុង
តែអង្គុយកត់ស្អីមិនដឹង ជាមេរៀនទេដឹង?តែក៏មាន
ប្រុសម្នាក់អង្គុយក្បែរគេដូចគ្នា មើលទៅដូចជាស្និតស្នាលគ្នាខ្លាំងណាស់ ធ្វើឲ្យនាយនៅមិនសុខសោះ
មិនមែនប្រច័ណ្ឌអ្វីទេ តែនាយខ្លាចគេបានTaeមុន
កាត់មុខនាយនោះអី។« ថេយ៍!!» ក្រោយពេលឈរមើលពួកគេមួយសន្ទុះ
JungKookក៏ស្រែកហៅរាងតូចពីខាងក្រៅថ្នាក់ទៅ« Aww JungKook?» នាយតូចងាកទៅមើល
រាងក្រាស់ មុននិងមើលទៅនាឡិកាដែលព្យួរលើ
ជញ្ជាំង ម៉ោងជិត12ហើយ អញ្ចឹងតើទើបនាយមករកគេដល់ថ្នាក់បែបនេះ« អឺ...Jisungយើងទៅមុនហើយណា» រាងតូចងាកប្រាប់ទៅមិត្តដែលអង្គុយក្បែរខ្លួនគេរួចប្រញាប់រៀបចំសៀវភៅដាក់កាតាបដើរទៅរកJungKook