ស្វាគមន៍ការមកដល់ផ្ទះ! Jungkook ។
នៅម៉ោងដប់យប់ នៅពេលដែលខ្ញុំត្រឡប់មកពីធ្វើការវិញ។ ភរិយាខ្ញុំ គឺ Lisa ត្រូវតែរង់ចាំខ្ញុំ ខ្ញុំមិនដឹងថានាងនឹងនឹកខ្ញុំប៉ុណ្ណាទេ ព្រោះតែថ្ងៃនេះខ្ញុំមានម៉ោងធ្វើការបន្ថែមនៅក្នុងការិយាល័យដោយសារមានកិច្ចការបន្ទាន់ដែលត្រូវប្រញាប់ធ្វើឲ្យចប់។ ខ្ញុំតែងនឹកឃើញដល់មុខមូលក្រឡង់ដូចដួងចន្ទ្រា តុក្កតាស្អាតល្អយ៉ាងណា ក៏នៅតែចាញ់ផ្ទៃមុខដ៏ផូរផង់ និង ស្រស់ស្អាតពោលពេញដោយស្នាមញញឹមរបស់នាងដែរ។ ហើយជាមួយនឹងគំនិតនោះដែរ ខ្ញុំចងចាំអ្វីឡើង ខ្ញុំក៏ប្រញាប់រត់ចេញពីកន្លែងចតឡានឆ្ពោះទៅផ្ទះខ្ញុំ - ដំណើរលឿនធ្លោយរបស់ខ្ញុំចូលទៅកាន់ផ្ទះ ខ្ញុំបើកសោទ្វារដោយប្រើសោរដែលខ្ញុំមានយឺតៗ តែខ្ញុំក៏ប្រញាប់ណាស់ដែរ។ ចំពោះការខកចិត្តរបស់ខ្ញុំ នោះគឺមិនមានសញ្ញាណាមួយរបស់នាងនៅក្នុងបន្ទប់ទទួលភ្ញៀវ និងផ្ទះបាយទេ។ នាងតែងតែដេកនៅលើសាឡុងមើលទូរទស្សន៍ ឬអានរឿងកំប្លែងចាំខ្ញុំមកពីធ្វើការវិញ ក៏ប៉ុន្តែថ្ងៃនេះប្រហែលជានាងហត់ ហើយក៏ឡើងសម្រាក់ហើយមើលទៅ។ខ្ញុំបានឡើងទៅជាន់ខាងលើ បន្ទាប់ពីដោះស្បែកជើងនិងអាវក្រៅរបស់ខ្ញុំរួច។ ពេលខ្ញុំបើកទ្វារបន្ទប់គេងដើម្បីស្វាគមន៍ភរិយារបស់ខ្ញុំ ខ្ញុំគិតថា នាងប្រហែលនឹកឆ្ងល់ថាហេតុអ្វីបានជាខ្ញុំមកយឺតពេល ហើយប្រាកដជាសួរថា«បងទើបមកពីណា?» ប្រហែលជាបែបនេះហើយ។ ទោះយ៉ាងណាខ្ញុំត្រូវបានស្វាគមន៍ដោយក្លិនស្រាខ្លាំងជំនួសទៅវិញ ពិតជាខកចិត្តមែនទែន ចំពោះប្រពន្ធជើងល្អរបស់ខ្ញុំ។
«Jungkook.... ~» នាងបានមកអង្គុយនៅគែមគ្រែដោយលើកជើងឡើងច្រង៉េងច្រង៉ាង។ ថ្ពាល់របស់នាងមានពណ៌ក្រហមភ្លឺដូចផ្កាកុលាប ហើយសក់របស់នាងរញ៉េរញ៉ៃក្នុងសភាពមនុស្សស្រវឹងខួប។ អ្វីដែលធ្វើឱ្យខ្ញុំហួសចិត្តបំផុតនោះគឺថានាង ស្លៀកពាក់យ៉ាងគួរឲ្យទាក់ទាញ។ អាវសររលោង រួមជាមួយខោហៅប៊យខ្លីត្រឹមគល់ភ្លៅ។ ទោះថាពួកយើងជាប្តីប្រពន្ធក៏ពិតមែន តែរយៈពេលជាង2ខែដែលពួកយើងរៀបការរួច នាងមិនអនុញ្ញាតិឲ្យខ្ញុំបំពេញតួនាទីជាស្វាមីទេ ដោយសារនាងនៅអៀននឹងខ្ញុំ។ ចំពោះការផ្តោះផ្តងវិញ ក៏ខ្ញុំមិនដែលផ្តល់ឲ្យនាងសូម្បីម្តងដែរ ព្រោះនាងមិនព្រម ចំពោះចិត្តជាប្តីដូចជារូបខ្ញុំ ពិតជាចង់ប្រលោមស្នេហ៍នេះខ្លាំងណាស់ តែថាប្រពន្ធមិនព្រម នាងព្រមឲ្យខ្ញុំថើបតែលើថ្ងាស់មួយមុខគត់ ហើយ1អាទិត្យម្តងតែប៉ុណ្ណោះ។
/ពុទ្ធោអើយ..ចិត្តអាក្រក់ដាក់ប្តីម្ល៉េះចែសា🌝😆/
ČTEŠ
រង្វាន់សម្រាប់លោកប្តីសម្លាញ់🔥
Povídky«(រឿងសម្រាប់Liskook Stan)»🌹 បងមិនហ៊ានប៉ះពាល់ខ្លួបប្រាណរបស់អូនទេ បើអូនបដិសេធ តែអូនមកចោទបងថាមានស្រី ទាំងដែលបងមិនដែលមាន............. អូនប្រគល់ឲ្យបងដើម្បីកុំឲ្យបងចេញទៅមានស្រី តើមែនទេ?🔥 OMGរង្វាន់នេះពិតជាអស្ចារ្យមែន.....!❤️ Writer: Park J...