🔥Short Novel🔥«««2»»»

5.4K 170 11
                                    

• • • រំលងដល់ពាក់កណ្តាលអាធ្រាត • • •
***....ប្រមាណជា1ព្រឹក....***
Lisa បានភ្ញាក់ឡើង ក្រោកអង្គុយឆ្ងក់ ដោយស្វាងពីស្រវឹង។ នាងក៏ចាប់អារម្មណ៍ភ្លាមថា មុិញនេះ នាងបានធ្វើអ្វីខ្លះ។ នាងក៏ស្រម៉ៃមើលឃើញព្រឹត្តិការណ៍គ្រប់យ៉ាង ទាំងស្រណុក និងឈឺចាប់។ នាងខាំមាត់បន្តិចព្រោះថា អារម្មណ៍ ពេលនោះពិតជាស្រើបស្រាលមែនទែន។ Lisa ស្រៀវឆ្អឹងខ្នងឡើង បន្ទាប់ពីដៃម្ខាងបានអង្អែរខ្នងរបស់នាង។
«អេ៎..~» នាងរើបម្រាស់បន្តិច ចេញពីដៃដែលកំពុងអង្អែរខ្នងនាងនោះ។
«អូនយ៉ាងមុិចនឹង?» សំឡេងស្រទន់បាននិយាយឡើងដោយងើបឡើងអង្គុយជាមួយនឹងប្រពន្ធ។
«បង..~ធ្វើស្អីខ្លះ?» នាងចោទសួរទៅកាន់ អ្នកជាស្វាមី ដោយសម្តីមិនពេញចិត្ត និងទឹកមុខច្រឡោតខឹង។
«Lisa...~អូន...អូនខឹងបងមែនទេ? ...គឺបង...បងធ្វើ ក៏ព្រោះសន្យាតើ កុំខឹងបងណា?» នាយហាក់ភ័យខ្លាំងដែលឃើញប្រពន្ធមិនពេញចិត្តរឿងអម្បាញ់មុិញនេះ។
«បងសុំទោសណាLisa..~» នាយយកដៃមកចាប់ដៃប្រពន្ធដើម្បីសុំការលើកលែងទោស។
     «បងKook..~ មុិចក៏បងទៅមានស្រី???~ បងឯង..~ចង់លែងលះ តើមែនទេ?~» Lisa និយាយបណ្តើរវ៉ៃទ្រូងអ្នកជាប្តីបណ្តើរ។
     «អេ៎..~ Lisa អូនទៅចេះនិពន្ធរឿងឆ្គួតឡប់មកពីណា ថាបងមានស្រីនោះ?» ដោយនាយមិនបានធ្វើដូចដែលការគិតរបស់នាងជាប្រពន្ធទេ ក៏កើតចិត្តខឹងបន្តិចដែរ តែយ៉ាងហោចណាស់ក៏ប្រពន្ធចេះប្រច័ណ្ឌនឹងខ្លួនដែរ។
     «បើមិនចឹង បងមកផ្ទះ យប់អាធ្រាតធ្វើអី?»
     «បងក៏ប្រាប់ហើយ ថាបង...រវ្វល់។»
     «ហ្ហឺស..~» នាងខឹង ធ្វើមុខគួរឲ្យស្រឡាញ់ទៅកាន់អ្នកជាប្តី។
     «កុំធ្វើចឹងអីណា Lisa បងគ្មានអ្នកណាផ្សេងក្រៅពីប្រពន្ធរបស់បងម្នាក់នេះទេ។ បងស្រឡាញ់អូន បងគ្មានស្រីញីឯណាទេ ប្រពន្ធបងមានតែម្នាក់ប៉ុណ្ណោះគឺ Lisa គ្មានស្រីណាអាចមកជំនួសដំណែងអូនបានទេ ឲ្យបងទៅស្លាប់ល្អជាង បើអូនមិនជឿចិត្តបងដូច្នេះ។» នាយមានទឹកមុខក្រៀមក្រំបន្តិចដោយសារប្រពន្ធមិនជឿចិត្ត។
     «.......-_-.......» Lisa មិនបានតប ដោយគិតថា ខ្លួនគិតអីផ្តេសផ្តាសតែឯង។
     «បងគិតថា ប្រហែលជាបានលឺសម្តីផ្អែមល្ហែមចេញពីមាត់អូនពេលបងមកពីធ្វើការវិញ តែបងក៏ខកចិត្ត ដែលមិនដូចការគិត។ បងហត់ពីការងារខ្លាំងណាស់ បងគិតថាប្រពន្ធបងនឹងមកលួងលោមស្នេហ៍នឹងបងឲ្យបាត់នឿយ តែគ្មានសោះឡើយ។ តាំងពីរៀបការមកបងមិនហ៊ានប៉ះពាល់អូនឡើយ សូម្បីមួយសរសៃសក់បើអូនហាមនោះ។ តែបងក៏អន់ចិត្ត ដែលមិនបានថើប ឬក៏ប៉ះពាល់មនុស្សស្រីដែលបងស្រឡាញ់បន្តិចអីសោះនោះ។» នាយបែរមុខចេញហាក់ដូចហត់នឿយរឿងងារជាប្តីយ៉ាងមុិចមិនដឹង។ ចំណែកឯ Lisa វិញ ពេលបានស្តាប់លឺសម្តីនេះឡើង នាងហាក់ដូចខ្មាស់មិនចង់ហ៊ាននិយាយនឹងស្វាមីមុិចមិនដឹង ដោយសារខ្លួននាងខុស មិនបានបំពេញតួនាទីជាប្រពន្ធល្អចំពោះនាយ។

រង្វាន់សម្រាប់លោកប្តីសម្លាញ់🔥Onde histórias criam vida. Descubra agora