Episode 3

384 44 0
                                    

* New Day *
   
         ពេលព្រឹកឈានមកដល់ពន្លឺនៃព្រះអាទិត្យរះបំភ្លឺលោកជាដំណឹងដល់មនុស្ស សត្វ អោយក្រោកឡើងធ្វើការងារ ពន្លឺព្រះអាទិត្យជ្រៀតចូលតាមទា្វកញ្ចក់ដែលបាំងដោយវាំងននចាំងមកប៉ះនិងអ្នកដែលកំពុងតែគេងលក់ស្កប់ស្កល់នៅលើគ្រែKing Size ប្រណិតមួយ

តុក តុក តុក

សម្លេងគោះទ្វាលាន់ឡើងតែអ្នកដែលកំពុងតែគេងនោះហាក់មិនមានកម្រើកខ្លួនសោះ

« Tae ហាក្រោកឡើងកូន » Mrs Kim

« TaeTae មានឮម៉ាក់ហៅដែលទេក្រោកណា » Mrs Kim គោះបន្តតែមិនមានអ្វីដែលបញ្ជាក់ថាអ្នកខាងក្នុងភ្ញាក់នោះទេ

  « Morning អ្នកម៉ាក់ សឺត » Jinដើរចេញពីបន្ទប់របស់ខ្លួនដែលនៅជិតនោះនិងថើបថ្ពាល់Mrs Kim មួយខ្សឺត

    « Morning កូនសម្លាញ់ » គាត់ងាកមកញញឹមដាក់កូនប្រុសច្បង
    « បាទ...អេនេះTae នៅមិនទាន់ភ្ញាក់ទៀតឬ » Jin
  « ត្រូវហើយ ម៉ាក់ហៅគេច្រើនដងហើយតែមិនបានភ្ញាក់មកបើកទ្វាអោយម៉ាក់សោះ » Mrs Kim តប

  « ម៉ាក់ទៅក្រោមមុនទៅចុះណា ចំណែកឯTae ទុកអោយកូនជាអ្នកហៅ » Jinនិយាយ

  « ចឹងក៏បានដែល ម៉ាក់ទៅក្រោមមុនហើយណា » Mrs Kim ថាហើយក៏ចុះទៅក្រោមដោយទុកអោយកូនច្បងជាអ្នកចាត់ការអាកូនពៅកំពុងតែគេងទ្រមកនោះ

    « Tae ...Tae ហា៎ ភ្ញាក់ឡើងនេះភ្លឺហើយណា អែងប្រុងគេងមិនងើបឬយ៉ាងមិចនិង »Jinគោះទ្វាស្រែកហៅពីខាងក្រៅទៅ

     « ហើយវាដេកដូចងាប់ចឹងបើមានអាណាចូលរំលោភអីទៅតើគិតយ៉ាងមិច » Jinឈររអ៊ូដៃច្រត់ចង្កេះ បើធម្មតាTaeមិនដែលបិតទ្វាដាក់សោរទេ ហើយកាលដែលគេបិតចាក់សោរនោះគឺមានតែថ្ងៃសម្រាកតែប៉ុណ្ណោះព្រោះតែរំខានគេគេងមិនឆ្អែតតែនេះឈរហៅយូរហើយនៅមិនមកបើទ្វាទៀត
  
     យប់មិញTaehyungជាប់លេងGame ជាមួយAdmin ដាច់យប់និងណា😌

    « ភ្លើងឆេះផ្ទះហើយ ឆាប់យកទឹកមកពន្លត់អោយលឿន » អស់ជម្រើសJin ក៏ស្រែកផ្អើលទាំងអ្នកនៅខាងក្រោមអោយឆោឡោជាមួយទៀត
      
     ក្រាក .... ចុងក្រោយទ្វាក៏បើបង្ហាញអោយឃើញលោកប្រុសTaehyung  សក់ក្បាលកន្រីងកន្រើងដូចសម្បុកមាន់ដើរទ្រេតទ្រូតដូចអ្នកស្រវឹងទាំងភ្នែកបើកមិនចង់រួច
  
    « ទឹក...ឆាប់យកទឹកមកពន្លត់អោយលឿនឆេះខ្ទីចអស់ឥឡូវហើយ » Taeញីភ្នែកអោយវាស្វាងនិងស្រែកស្លន់ស្លោរ ធ្វើអោយអ្នកដែលបានឃើញសភាពរបស់គេពេលនេះប្រឹងខ្ទប់មាត់សើចស្ទើតែចង់ដាច់ខ្យល់

 🧚🏻‍♀️First Love ✨Where stories live. Discover now