ព្រះអាទិត្យរះឡើងដើម្បីបំភ្លឺលើផែនដី អស់មនុស្សភ្ញាក់ឡើង ដើម្បីបំពេញកិច្ចការរៀងៗខ្លួន ពន្លឺចែងចាំងពីព្រះអាទិត្យចូលតាមវាំងនននៃបន្ទប់ដៃលរៀបចំឡើងប្រណិត គ្រឿងសង្ហារឹមមានតម្លៃថ្លៃ ក្នុងបន្ទប់រៀបចំឡើងដូចជាបន្ទប់របស់មនុស្សស្រី នៅលើគ្រែមានរាងកាយតូចច្រមិច ខ្ទប់មុខនិងខ្នើយជាហេតុធ្វើអោយថ្ពាល់ទន់ដូចសំឡីហើមប៉ោងៗគួរអោយចង់ចាប់ក្រញិច
«ហឹម»សម្លេងគ្រហឹមពីម្ចាស់កាយតូចដែលគេងនៅលើគ្រែ ដោយសាតែពន្លឺចាំមកប៉ះចំពេញមុខធ្វើអោយពិបាកនិងគេងបន្តទៀត
តុក តុក តុក
«អ្នកប្រុស អ្នកប្រុស ចាស៎» សម្លេងរបស់អ្នកបម្រើស្រែកហៅពីក្រៅបន្ទប់ បង្ករអោយអ្នកដែលគេងយកភួយគ្រប់ក្បាល ងើបអង្គុយយកដៃទាំងសងខាងញីភ្នែកតិច
«ហឹម មានការអីឬបង» រាងតូចតបទៅវិញដោយសម្លេងងុលៗស្តាប់មិនចង់បាន
« អ្នកប្រុសឆាប់រៀបចំខ្លួនទៅ ក្រែងថ្ងៃនេះជាថ្ងៃចូលរៀនដំបូងផងណា អ្នកប្រុស» Poni (ឈ្មោះរបស់នាង ត្រូវជាកូនស្រីម៉ែដោះ)
« ហាស៎ ចប់មិនខានទេថ្ងៃចូលរៀនដំបូងផងចេះគេងទ្រមកទៅកើត ខ្ញុំចុះទៅឥឡូវហើយ » កម្លោះតូចស្ទុះស្ទារ ចុះពីលើគ្រែទៅបើកទូយកសម្លៀកបំពាក់សិស្សមួយឈុតមកទុកនៅលើពូកនិងយកកន្សែងរត់ចូលបន្ទប់ទឹកតែក៏មិនភ្លេចស្រែកប្រាប់អ្នកខាងក្រៅនោះទេ
«ចាស៎ » ថាហើយនាងក៏ចុះមកក្រោមមុននិងធ្វើការងាររបស់នាងបន្តរ
•••• តុអាហារ••••
នៅតុអាហារមានមនុស្សប្រុសស្រីចំណាស់វ័យប្រហែងជា50ឆ្នាំ កំពុងតែអង្គុយ ដោយម្នាក់អង្គុយនៅកៅអីជាមេគ្រួសានិងម្នាក់ទៀតអង្គុយនៅកៅអីផ្នែកខាងស្តាំ មានអ្នកបម្រើឈរជាជួរចាំបម្រើបាយទឹកដល់អ្នកដែលជាម្ចាស់នៃភូមិគ្រឹះមួយខ្នង់នេះបានបន្តិចក្រោយមកកម្លោះតូចចុះមកដោយស្លៀកពាក់ឯកសណ្ឋានសិស្សយ៉ាងស្រស់ស្អាត ដើរចូលមកតុអាហារ
« ចាំប៉ាជូនកូនទៅសាលាណា»បុរសចំណាស់ដែលត្រូវជាប៉ារបស់កម្លោះតូច បហរាប់ទៅកូន
« បាទ ប៉ា » កម្លោះតូចក៏ឆ្លើយតបទៅវិញ
ការញាំអាហារត្រូវបានបញ្ចប់ ដោយស្ងៀមស្ងាត់ព្រោះតែម្នាក់ៗផ្ចង់និងការញាំអាហាររបស់ពួកគេរៀងៗខ្លួន ស្រ្តីចំណាស់ដែលមាននាមជាលោកស្រីនៅក្នុងភូមិគ្រឹះ បានជូនដំណើរប្តីនិងកូនមកដល់ខាងក្រៅដោយមានអ្នកបើកឡានបើកទ្វាចាំរួចជាស្រេច
«ខំរៀនលឺទេកូន»
«បាទម៉ាក» កម្លោះតូចលោទៅថើបថ្ពាល់អ្នកជាម្តាយមុននិងឡើងទៅអង្គុយក្នុងឡាន
« សុវត្ថិភាពណាបង»
« បាទ ចឹងបងទៅសិនហើយ» ថាហើយគាត់ក៏ចូលមកក្នុងឡាន អ្នកបើកឡានក៏ទាញទ្វាបិទហើយក៏មកអង្គុយនៅកន្លែងតៃកុង ហើយក៏បើកចេញទៅ
____Skip_________
សាលារៀនដែលធំនិងល្បីជាងគេស្ថិតនៅចំកណ្តាលទីក្រុងSeoul មានសិស្សជាច្រើន ភាគច្រើនសុទ្ធតែជាកូនអ្នកមានលំដាប់ ព្រោះតែសាលារនេះបង់ថ្លៃខ្ពស់ អ្នកមានល្មមអីបង់តៃថ្លៃសាលាសឹងតែមិនរួចផង ក្រឡែកទៅមើលបង់ក្រោមដើមឈើឃើញមានសិស្សប្រុសមួយក្រុមសម្រស់ម្នាក់ៗមិនសង្ហារមិនចាញ់គ្នាទេ Jeon Jungkook Min Yoongi Choi SooBin ពួកគេជាសុទ្ធតែជាកូនម្ចាស់ក្រុមហ៊ុនធំៗនៅក្នុងSeoulនេះ និងជាសិស្សពូកែ ថែមទាំងជាសិស្សដែលសង្ហារជាប់លេខ 1 នៅក្នុសាលានេះ មានមនុស្សស្រីច្រើនណាស់ដែលចង់បានពួកគេ ដល់ថ្នាក់ហ៊ានប្រគល់ខ្លួនប្រាណថ្វាយដល់កន្លែង តែគួរអោយសោកស្តាយចំពោះពួកនាង ដោយសារតែកម្លោះសង្ហារបីរនាក់នេះណា គេជាសុភាពបុរសមិនចេះសុីទេអារបស់Free Free ចឹងទេ
🛎 ទ្រឹង ទ្រឹង ទ្រឹង 🛎
សម្លេងកណ្តឹងបានបន្លឺឡើងបញ្ជាក់ថាដល់ម៉ោងដែលត្រូវចូលរៀនហើយ ពួកកម្លោះសង្ហាទាំងបីររៀបចំរបស់របរដាក់ចូលក្នុងកាតាបស្ពាយ ហើយក៏ដើរសម្តៅទៅថ្នាក់
គ្រប់គ្នានៅក្នុងថ្នាកក្រោកឡើងនៅពេលដែលគ្រូដើរចូល ហើយក៏អង្គុយចុះវិញពេលដែលអ្នកគ្រូអនុញ្ញាត
« សួស្តីប្អូនៗ ថ្ងៃនេះថ្នាក់យើងមានសិស្សដែលទើបតែផ្ទេរមកពីParis មករៀនជាមួយពួកយើង» Teacher យកសម្ភារៈដាក់នៅលើតុ ហើយប្រាប់ដល់សិស្សក្នុងថ្នាក់
« ប្អូនអាចចូលមកបាន» ពេលដែលអ្នកគ្រូអនុញ្ញាត ហើយកម្លោះរូបស្រស់សោភាដូចជាមនុស្សស្រីសាច់សរដូចបណ្តូលចេក ខ្លួនតូចច្រឡឹង ថ្ពាល់ប៉ោងៗ បបូរមាត់ស្ពីកប៉ោង ចង្កេះមួយក្តាប់ ធ្វើអោយអ្នកនៅក្នុងថ្នាក់ត្រូវភាំងនិងសម្រស់ផូផង់ស្អាត់ឥតខ្ចោះមួយនេះ
« សួស្តី ខ្ញុំឈ្មោះPark Jimin ជាសិស្សដែលផ្ទេមកពីParis បាទ» មិនត្រឹមតែស្រស់ឥតខ្ចោះតែមួយមុខនោះទេ នោះមានសម្លេងក៏ពិរោះស្រទន់គួរអោយចង់ស្តាប់ហើយស្តាប់ទៀតនោះទេ
« ចឹងប្អូនអាចទៅអង្គុយជិត Hobii និងTae ចុះណា ... Tae Hobii សូមប្អូនទាំងពីងើបឈរដើម្បីស្វាគមន៍ដល់មិត្តថ្មី» អ្នកទាំងពីរក៏ងើបជាសញ្ញា រាងតូចJiminក៏ដើមកកាន់តុដែលខ្លួនត្រូវអង្គុយ
« សួស្តីខ្ញុំឈ្មោះ Kim Taehyung ហៅTaeTae ក៏បានដែល » គ្រាន់តែJiminដាក់ខ្លួនអង្គុយ Taeក៏ណែនាំខ្លួន
« ចំណែកខ្ញុំឈ្មោះ Jung ho seokហៅJhopeឬក៏ Hobii ក៏បានដែល »
«បាទ រីករាយដែលបានស្គាល់» Jimin
« ហឹម...អាចទេបើខ្ញុំសុំអែងធ្វើជាមិត្តនោះ» TaeមើលមកJimin និងស្នើរសុំដល់គេ
« ហិហិ ប្រាកដណាស់ មានអីថាមិនបាននោះ» រាងតូចសើចតិចៗមុននិងឆ្លើយ
« មែនហេស៎ » អ្នកទាំងពីសួរបញ្ជាក់ Jiminមិនបានតបអីនោះទេគេគ្រាន់តែងកក្បាល់ជាចម្លើយ ម៉ោងរៀនចេះតែរំកិលទៅមុខរហូតដល់ម៉ោងចេញលេង កណ្តឹងក៏លឺឡើងម្តងទៀតជាពេលចេញលេង
« Jimin Taeទៅញាំអីទេ » Jhopeសួរមកកាន់ Jimin Tae ដែលកំពុងរៀបចំសៀវភៅ
« Hmm » ពីរនាក់នេះងក់ក្បាល ហើយក៏នាំគ្នាចេញទៅកន្លែងញាំអាហារ
ពេលដែលមកដល់កន្លែងគឺមានសិស្សដទៃទៀតអង្គុយពេញអស់ទៅហើយ នៅមានតែកម្លែងកម្លោះប្រុសស្អាត់ទាំងបីទេដែលទំនេរ Hobii ក៏អូសដៃមិត្ត ដើរតម្រង់តុមួយនោះ
« សុំរួមតុផងបានទេ» មកដល់ Hobiiក៏សុំដល់ អ្នកទាំងបី
« បាន មានអី អង្គុយទៅ» កម្លោះសង្ហា Yoongi ឆ្លើយតបដោយមិនចាំចម្លើយពីមិត្ត
« ចឹងមកអង្គុយចុះមកអាំងនិងបានញាំបាយ » ថាហើយក៏ចូលអង្គុយដោយ Tae អង្គុយទល់មុខ Yoongi Hobii អង្គុយទល់មុខ Soobin និងJimin អង្គុយទល់មុខJungkook ការញាំអាហារត្រូវបានបន្តរតែក៏មិនភ្លេចណែនាំខ្លួនដែល
_____Skip_________
ពេលនេះគឺដល់ពេលដែលត្រូវចេញទៅផ្ទះ អ្នកខ្លះជិះឡាន អ្នកខ្លះក៏ចាំអ្នកមកទទួលទៅផ្ទះ
Jimin កំពុងតែឈរចាំ លោកParkមកទទួល ចំណែកឯ Yoongi Jungkook Soobin Hobii Tae ពួកគេជិះឡានមកដោយខ្លួនអែង
ទីត ទីត ទីត
សម្លេងសុីភ្លេ ឡាន់ឈប់នៅមុខJiminទោះមិនប្រាប់ក៏ដឹងថាវាជាឡានរបស់លោកParkដែលJimin ក៏ចូលទៅអង្គុយនៅក្នុងឡាន ទើបឡានបញ្ឆេះបើឆ្ពោះទៅកានភូមិគ្រឹះនៃត្រកូលPark ។
To be continued ~Good night readers
សុំទោសសម្រាប់កំហុសឆ្គង
សរសេរដោយ : Jiminie
YOU ARE READING
🧚🏻♀️First Love ✨
Historia Cortaស្នេហាដែលកើតឡើងចេញពីចំណងមិត្តភាព ការឌឺដងដាក់គ្នាទៅវិញទៅមក គារយកចិត្តទុកដាក់ព្រួយបារម្មណ៍មើលថែរដែលមានអោយគ្នាជារឿយៗរហូតធ្វើអោយកើតមានកូនចិត្តស្រឡាញ់ចំពោះគ្នាទៅវិញទៅមក ជីវិតនៃស្នេហាដំបូង និងមានឧបសគ្គជាច្រើនរាប់មិនអស់នោះ។ តើជីវិតស្នេហារបស់ពួកគេន...