____ភូមិគ្រឹះត្រកូលផាក____
@ព្រឹកថ្ងៃថ្មី.....វេលាព្រឹកថ្ងៃថ្មីជីមីនបានងើបរៀបចំខ្លួនដោយស្លៀកពាក់ឯកសណ្ឋានជាសិស្សសាលា ចុះមកក្រោមជាមួយនិងស្នាមញញឹមលើផ្ទៃមុខមិនរលប់ទៅណា សម្លេងស្រួយស្រេសរបស់ជីមីនពោលពាក្យផ្អែមល្អែមទៅកាន់ប៉ាក់ម៉ាក់របស់គេដែលកំពុងតែអង្គុយនៅក្នុងតុអាហារចាំ ស្នាមញញឹមដែលជាសុភមង្គលរបស់គ្រួសារមួយនេះដែលមានផ្តល់ឱ្យគ្នាទៅវិញទៅមកយ៉ាងកក់ក្តៅរហូតដល់ទីបញ្ចប់នៃការទទួលទានអាហារដ៏សែនមានសេចក្តីសុខមួយនេះ លោកផាកយកអាវក្រៅមកពាក់ហើយថើបថ្ពាលរបស់ប្រពន្ធមុខកូនប្រុសមួយគ្រាប់ ជីមីនអៀនរមួលខ្លួនជំនួស បន្ទាប់មកទើបម្នាក់ៗបំបែកគ្នាទៅកាន់គោលដៅរៀងៗខ្លួន
___ high school _____
ថេយ៉ុងនៅឈររ៉េរ៉នៅខ្លោងទ្វាសាលារៀនមាត់រអ៊ូមិនឈប់អើតករសម្លឹងមើលចាំផ្លូវរបស់មិត្តស្មាននេះទៅហើយមិនទាន់ឃើញមានអ្នកណាលិចស្រមោលមកសោះហើយ ខ្វះតែ15នាទីទៀតក៏ដល់ម៉ោងត្រូវចូលរៀនហើយ
« ជីខ្មីន យើងនៅទីនេះ » ថេយ៉ុងស្រែកហៅ ជីមីន នៅពេលដែលឃើញឡានរបស់មិត្តមកចតឈប់មុខសាលា គេក៏លើកដៃក្រវីចុះឡើងជាសញ្ញា
« ជម្រាបលាលោកប៉ា ថេយ៉ុង » ជីមីន ចុះពីឡានលាលោកផាករួចរាល់ទើបបោះជំហានចូលមករក ថេយ៉ុងនិងហៅឈ្មោះរបស់គេនៅចុងប្រយោគជាមួយស្នាមញញឹម
« ថ្ងៃនេះឯងយូរមកម្លេះ ដឹងទេថាមិនប៉ុន្មាននាទីទៀតទេ ដល់ម៉ោងត្រូវចូលរៀនហើយ » ថេយ៉ុងសួរទៅជីមីនដែលដើរតម្រង់ទៅរកបន្ទប់រៀនជាមួយគ្នា
« មកពីគ្នាដេកខកនិងណា ទើបមកយឺតបែបនេះ ចុះអ្នកផ្សេងទៀតមកដល់ឬនៅ » ជីមីន យកកាតាបដាក់នៅក្នុងតុរបស់គេហើយងាកមកសួរ ថេយ៉ុង
« ពួកគេមកដល់ទៅញាំបាយ ទើបឯងមិនឃើញ » ថេយ៉ុង
« អរ ...!! ហើយចុះឯងអត់ទៅញាំដែលទេឬ » ជីមីនងក់ក្បាលហើយសួរ
« យើងញាំពីផ្ទះមកហើយៗ ចុះឯងញាំអីនៅ »
« យើងញាំហើយៗ » បន្ទាប់មក ជីមីនចាប់ទាញយកសៀវភៅមកមើលមេរៀន

YOU ARE READING
🧚🏻♀️First Love ✨
Short Storyស្នេហាដែលកើតឡើងចេញពីចំណងមិត្តភាព ការឌឺដងដាក់គ្នាទៅវិញទៅមក គារយកចិត្តទុកដាក់ព្រួយបារម្មណ៍មើលថែរដែលមានអោយគ្នាជារឿយៗរហូតធ្វើអោយកើតមានកូនចិត្តស្រឡាញ់ចំពោះគ្នាទៅវិញទៅមក ជីវិតនៃស្នេហាដំបូង និងមានឧបសគ្គជាច្រើនរាប់មិនអស់នោះ។ តើជីវិតស្នេហារបស់ពួកគេន...