ភាគទី២៤: គិតវែងឆ្ងាយម្ល៉េស ?

1.1K 61 8
                                    

បន្ទាប់ពីពិធីបានបញ្ចប់សព្វគ្រប់ហើយ កូនក្រមុំកូនកំលោះបាន
លាប៉ាម៉ាក់ទៅវីឡាផ្ទាល់ខ្លួនរបស់ពួកគេដោយសារតែTaehyung
ចង់មានពេលវេលាផ្ទាល់ខ្លួនជាមួយប្រពន្ធថ្មីថ្មោងរបស់ខ្លួនច្រើន
ទើបគេបានទិញវីឡាមួយទុកពេលដែលគេរៀបការហើយ ។
៚ វីឡា ៚
ឡានទំនើបរបស់រាងក្រាស់បានឈប់នៅមុខវីឡា គ្រាន់តែឡាន
ឈប់ភ្លាមអ្នកបម្រើនឹងម៉ែដោះរបស់Taehyung ក៏ចេញមក
ទទួលពួកគេភ្លាម ។
< លោកប្រុស អ្នកស្រី >
<អួយ ម៉ែដោះកុំហៅខ្ញុំបែបនេះអី ហៅខ្ញុំថាអ្នកនាងដូច
មុនបានហើយ > អេនណាប្រាប់ទៅម៉ែដោះវិញយ៉ាងលឿន
នាងមិនទម្លាប់នោះឡើយដែលត្រូវគេហៅលោកស្រីអីបែបនេះ
ម្យ៉ាងម៉ែដោះក៏ស្នឹតស្នាលនឹងនាងដែលព្រោះកន្លងមកនាងចេញចូលផ្ទះថេយ៉ុងញឹកញាប់ ដល់ថ្នាក់នាងទុកគាត់ជាផ្នែកមួយ
នៃគ្រួសារទៅហើយ ។
<ចា៎ អ្នកនាង អូរមែនហើយពួកខ្ញុំបានរៀបចំបន្ទប់នឹងរៀបចំ
ទឹកក្ដៅអោយអ្នកទាំងពីរហើយ សូមអញ្ចើញឡើងទៅសម្រាក
ចុះពួកខ្ញុំមិនរំខាន់ទេ > ម៉ែដោះនិយាយរៀបរាប់ប្រាប់ស្វាមីភរិយា
ថ្មីថ្មោងហើយ ក៏ត្រលប់ទៅផ្ទះខាងក្រោយដែលរៀបទុកសម្រាប់
អ្នកបម្រើនឹងម៉ែដោះ ក្រោយពេលម៉ែដោះនឹងអ្នកបម្រើទៅបាត់ពួកគេទាំងពីរក៏ឡើងទៅបន្ទប់របស់ពួកគេ ។
៚ក្រាក៚
សម្លេងបើកទ្វាបន្ទប់ពន្លឺឡើងបង្ហាញអោយឃើញទិដ្ឋភាពនៅក្នុង
បន្ទប់ដែលពោលពេញទៅដោយផ្កាកុលាបពណ៍ក្រហម នឹងពន្លឺ
ភ្លើងបែបរ៉ូនមែនទិច ។ នៅលើពូកមានរៀបចំផ្កាកុលាបជារូប
បេះដូង នៅលើតុមានស្រាក្រហមដោយមានកែវពីរអមនៅជិត
ចំណែកឯក្លិនក្នុងបន្ទប់វិញគឺក្រអប់ស្រង់ក្លិនចូលពេលណា
មានអារម្មណ៍ថាចង់តែនៅក្នុងនឹងមិនចង់ចេញទៅណាទេ ។
< ដោះរ៉ូបអូនចេញទៅ! > សម្ដីថេយ៉ុងធ្វើអោយអ្នកដែលកំពុងតែ
ពិនិត្យមើលបន្ទប់ត្រូវងាក់មកមើលមុខគេសឹងតែបាក់ក
< ដ-ដោះធ្វើអី ? > នាងតូចឆ្លើយទៅរាងក្រាសទាំងរដាក់រដុប
ឯដៃវិញចាប់ក្តោបរ៉ូបយ៉ាងណែន បើភ្នែកវិញណាសម្លក់
នាយសឹងតែជ្រុះគ្រាប់ភ្នែក ។ នេះគ្រាន់តែការហើយភ្លាមចង់ចាប់រំលោភនាងភ្លាមចឹងហេស៎!គេឆ្កួតមែនទេ នាងមិនទាន
ប្រាកដចិត្តថាគេស្រលាញ់នាងពិតក៏អត់ផង ហើសកុំសង្ឃឹម
ថាធ្វើបានសម្រេចអោយសោះ ( អេនណាគិតក្នុងចិត្ត)
<ហឹស នេះអូនគិតអីហាស៎ បងចង់បានន័យថាដោះរ៉ូបអូនចេញ
ហើយក៏ចូលទៅងូតទឹកទៅនឹងអាលបានចូលគេង > អ្នកកំលោះសើចនៅដើមក អស់សំណើចនឹងនាងតូច រួចក៏បកស្រាយប្រាប់
កញ្ញាប្រពន្ធ ធ្វើអោយអ្នកដែលគិតវែងឆ្ងាយតែឯងត្រូវខាំបបូរមាត់ខ្លួនឯងហើយងាក់មុខគេចចេញពីរាងក្រាសព្រោះថាខ្មាស់គេពេក។

អេនណាមិននិយាយអី ក៏រត់ចូលបន្ទប់ទឹកយ៉ាងលឿនដល់ក្នុង
បន្ទប់ទឹកភ្លាមនាងតូចក៏ចាក់គន្លឹះទ្វាភ្លាមព្រោះខ្លាចថាគេអាចនឹង
ឆ្លៀតឪកាសចង់បន្លំនាង ។
< នាងអេនណាអើយខ្មាសគេណាស់ លើកក្រោយកុំអោយចឹង
ទៀត ហ្អើយបាក់មុខណាស់> អេនណាសម្លឹងមើលខ្លួនឯងក្នុងកញ្ចក់ដោយរអូរទាំដាក់ខ្លួនឯង ។
<អាវ ភ្លេចអោយឆឹងថាស្លៀករ៉ូបហើយ ខ្ញុំរូតខ្លួនឯងមិចនឹងកើត
ទៅ > អម្បិញមិញរវល់តែខ្មាសគេពេកភ្លេចខ្លួនថាស្លៀករ៉ូប
ហើយរ៉ូតខ្លួនឯងមិចនឹងកើត ។
៚ក្រាក
<លោកគឺថា...> រាងស្ដើងស្ទាក់ស្ទើក្នុងការនិយាយប្រាប់ថេយ៉ុង
ព្រោះទើបតែអាម៉ាសមុខ ឥលូវត្រូវមកសុំគេជួយរ៉ូតរ៉ូបអោយទៀត
ចំជាគួរអោយអាម៉ាសមែន ។
<រ៉ូតរ៉ូបមែនទេ ? > ថេយ៉ុង
< មិចក៏ដឹង! >
<ប្រាកដហើយរ៉ូបរបស់អូនមានរ៉ូតវែងណាស់នៅមានខ្សែរ
ដែលត្រូវស្រាយទៀតអូនមិចនឹងអាចធ្វើខ្លួនឯងបានទៅ>
ថេយ៉ុងនិយាយបណ្ដើរចាប់កាន់ស្មារនាងតូចអោយបែរក្រោយ
ដើម្បីដោះរ៉ូបនាងចេញ ចំណែកឯអានណាវិញមិននិយាយ
អីច្រើនគឺនៅស្ងៀមអោយគេរ៉ូតរ៉ូបឪ្យ...គ្រាន់តែរ៉ូតហើយភ្លាម
អេនណាក៏រត់ត្រុយចូលទៅបន្ទប់ទឹកបាត់តែក៏មិនភ្លេចអើតក្បាល
ចេញមកអគុណនាយមួយមាត់យ៉ាងខ្លីហើយបិទទ្វាបន្ទប់ទឹកដោយចាក់សោរភ្លាមៗតែម្ដង។
<ចំមែន មានប្ដីហើយចរឹកក្មេងមិនកែសោះ>ថេយ៉ុងក្រវីក្បាល
ហើយក៏ពោលឡើងដោយហួសចិត្តនឹងភរិយាខ្លួន ។

បន្ទាប់ពីអានណាងូតទឹកផ្លាស់សម្លៀកបំពាក់រួចអ្នកកំលោះក៏ចូល
ងូតទឹកម្ដង ។ អានណាអង្គុយនៅមុខទូរសម្អាងជូតសក់សម្អាតសក់
ដោយកែវភ្នែកងាក់ទៅមើលទ្វាបន្ទប់ទឹករហូត...ក្នុងចិត្តចេះតែខ្លាច
ថាគេនឹងគិតអ្វីផ្ដេសផ្តាស់លើខ្លួន ។ ក្រោយពីអង្គុយជូតសក់នឹង
រៀបចំខ្លួនរួចហើយអេនណាបាននាំរាងកាយគ្មានទាស់ដោយគ្រង
រ៉ូបគេងយប់តម្រង់ទៅគ្រែគេង ដោយមិនភ្លេចយកខ្នើយអោបយក
មកដាក់នៅកណ្ដាលពូក ហើយក៏ទាញភួយមកដណ្ដប់ត្រឹមក ។

15 នាទីក្រោយមក
សម្លេងបើកទ្វាបន្ទប់ទឹកបើកឡើងបង្ហាញអោយឃើញគឹម ថេយ៉ុង
មហាសេដ្ឋីវ័យក្មេង ដែលកំពុងឈរបង្ហាញល្វែងលើដែលមាន
Six pack ដែលស្រីគ្រប់រូបប៉ងប្រាថ្នាចង់ប៉ះ ក្នុងពេលនេះដែល
ថេយ៉ុងគឺសង្ហាខ្លាំងបំផុត សក់សើមៗ មានដំណក់ទឹកនៅលើខ្លួន
ធ្វើអោយកម្លោះ គឹម ថេយ៉ុងកាន់តែ Hot លើសដើម ។ រាងសង្ហា
ដើរតម្រង់ទៅគ្រែគេងដែលមានប្រពន្ធវ័យក្មេងកំពុងគេង....

អាយយយយ



គេមកវិញហើយ នៅមានអ្នកអានអត់ 🥺💜
សុំទោសណាដែលត្រូវទុកអោយអ្នកទាំងអស់គ្នាចាំយូរ🤧♥️

You've reached the end of published parts.

⏰ Last updated: May 24, 2021 ⏰

Add this story to your Library to get notified about new parts!

♡ និស្ស័យ ♡Where stories live. Discover now