+ Anna scene
ក្រោយពីរត់ចេញមកហើយAnnaក៏មកឈរចាំគេនៅកន្លែងចត
ឡាន នាងតូចលើកដៃមកស្ទាប់មុខខ្លួនឯងហើយឈរញញឹម
ម្នាក់ឯង
<កំពុងគិតអីនឹង ?> annaកំពុងឈរញញឹមសុខៗក៏មានអ្នកសួរ
ពីក្រោយមកដោយផ្ទៃមុខរបស់គេដាក់នៅជិតថ្ពាល់របស់
រាងស្ដើង កាលដែលមានអ្នកសួរបែបនេះធ្វើអោយនាងតូច
ភ្ញាក់ព្រើតហើយក៏បែបទៅ ហើយបបូរមាត់របស់នាងក៏ប៉ះ
នឹងថ្ពល់របស់រាងក្រាស់
<យ៉ា នេះបន្លំថើបថ្ពល់ខ្ញុំផងហេស៎ > រាងក្រាស់និយាយញោះ
anna ធ្វើអោយអ្នកដែលត្រូវគេញោះក្រហមឡើងពេញមួយ
តួរខ្លួនតែម្ដង ។
<អ្ន អ្នកណាចង់ថើបលោកនោះ គ គឺមកពីលោកមកដាក់មុខ
នៅជិតខ្ញុំធ្វើអី > Annaនិយាយរដាក់រដុប ព្រោះតែអ្នកកំលោះ
សម្លឹងមើលមកនាងមិនដាក់ភ្នែកសោះ នាងតូចមានអារម្មណ៍
ថាខ្មាស់គេមែនទែន ឃើញមុខគេពេលណាគឺនាងនឹកឃើញ
ដល់ស្នាមថើបរោលរាលអម្បិញមិញរហូត ។
<បានហើយឈប់អៀនទៅ ឡើងឡានមកនឹងអាល់បានញ្ញុំា
អី យឺតម៉ោងហើយ > Taehyung ខ្ចិលញោះនាងច្រើន
បើគេមិនឈប់ទេមើលទៅពួកគេមិនបាច់ញ្ញុំាអាហារថ្ងៃត្រង់
ទេ ។ ក្រោយមកពួកគេក៏បានឡើងឡានដោយមានអ្នកកំលោះ
Kim Taehyung ជាអ្នកបើក...មិនយូរប៉ុន្មានពួកគេក៏បានមក
ដល់កន្លែងញ្ញុំាអាហារល្បីមួយកន្លែង បន្ទាប់ពីចុះពីលើឡាន
នាយក៏នាំរាងស្ដើងទៅរកកន្លែងអង្គុយ ហើយក៏កម្មងម្ហូប មិនយូ
ប៉ុន្មានអាហារក៏បានមកដល់ នាងតូចមិនខ្វល់ច្រើនក៏ចាប់ផ្ដើម
ញ្ញុំាតែពេលងាកមើលទៅអ្នកកំលោះអង្គុយទល់មុខក៏ជ្រួញ
ចញ្ចើមឆ្ងល់ភ្លាម.....
<លោកមិនញ្ញុំាទេហេស៎? យ៉ាងមិចម្ហូបមិនសូវឆ្ងាញ់មែនដែលទេ>
<ម្ហូបវាឆ្ងាញ់ហើយតែនៅចាញ់បបូរមាត់នាងទេ > ចម្លើយរបស់
រាងក្រាស់ធ្វើអោយអ្នកកំពុងញ្ញុំាឆ្ងាញ់ ឆ្លក់ភ្លាមតែម្ដង
<នែ៎លោកនិយាយស្អីនឹងឆាប់ញ្ញុំាអោយលឿនទៅប្រញាប់
ទៅធ្វើការវិញណា> មុខរបស់រាងស្ដើងក្រហមម្ដងទៀតពេល
ស្ដាប់សម្ដីគេហើយ ចំណែកឯនាយវិញគឺអង្គុយញញឹមសម្លឹង
មុខAnnaរហូត គេមិននឹងស្មានសោះថាមនុស្សស្រីដូចAnna
ពូកែអៀនដល់ថ្នាក់នេះ តែក៏គួរអោយស្រលាញ់ខ្លាំងណាស់
ជាពិសេសពេលញញឹមម្ដងៗបេះដូងរបស់គេលោតញាប់សឹង
តែចេញមកក្រៅទៅហើយ អាចថាគេស្រលាញ់Annaហើយក៏
បានដែល ។ (ន៎កស្រលាញ់គេបាត់)🌚😂
Skip
+ Taehyung's company
ក្រោយពីញ្ញុំាអីហើយពួកគេក៏ត្រលប់មកក្រុមហ៊ុនវិញ ម្នាក់ៗ
មិនបាននិយាយអីទេគឺចាប់ផ្ដើមធ្វើការងាររៀងៗខ្លួន ។
តុក តុក តុក ៚
< ចូលមក > ពេលដែលឮសំឡេងគោះទ្វាហើយអ្នកកំលោះ
ក៏អនុញ្ញាតឪ្យអ្នកដែលគោះចូលមកខាងក្នុង ។
< សួរស្ដីលោក Kim Taehyung > នារីស្លៀកពាក់សុិចសុី
បង្ហាញដើមទ្រូង បបូរមាត់ក្រហមឆេះ ដើរចូលមកក្នុងដោយ
បញ្ចេញសម្លេងម្ញិម្ញក់ដាក់ លោកប្រធានវ័យក្មេង ដោយមិន
ខ្វល់ពីគូរដណ្ដឹងគេសោះ ។
<អ្នកនាងជាអ្នកណាដែលមិចក៏ចូលមកបែបនេះ មើលទៅ
ក៏មិនដូចជាបុគ្គលិកខ្ញុំដែល > អ្នកកំលោះនិយាយដោយទឹក
មុខមឺងមាត មិនញញឹមរាក់ទាក់បន្តិចសោះមុនដំបូងគេគិតថា
Jack ឫក៏បុគ្គលិតក្រុនហ៊ុនរបស់គេទើបគេព្រមអោយចូលមក
បែបនេះ ។ នារីបបូរមាត់ក្រហមឮហើយសឹងតែរត់ចូលឡាន
ទឹកមុខស្រស់ស្រាយប្រែជាទឹកមុខញញឹមមិនសូវសមភ្លាម ។
ចំណែកឯAnnaវិញអង្គុយអោនមុខចុះ មិនមែននាងខឹងរឺក៏ខ្លាច
នោះទេតែនាងខំប្រឹងអោនមុខចុះទប់សំណើចព្រោះនាងអស់
សំណើចខ្លាំងណាស់ចំពោះទឹកមុខរបស់នាងម្នាក់នោះពេល
ឮអ្នកកំលោះ និយាយព្រោះនាងតូចចាំមុខស្រីម្នាក់នេះបាន ។
<ខ្ញុំគឺ Kwang Yubin អ្នកដែលជួបលោកនៅកន្លែងញ្ញុំាអី
នោះអីលោកមិនចាំខ្ញុំឫក៏ធ្វើមិនចាំ > Yubin
<ខ្ញុំមិនចង់ចាំនោះទេមនុស្សដែលមើលងាយអនាគតប្រពន្ធ
របស់ខ្ញុំ > នាយងើបឈរអស់ពីកម្ពស់ហើយក៏និយាយឡើង
ដោយសម្លឹងទៅនាងភ្ជាប់ជាមួយកែវភ្នែកគួរឪ្យខ្លាច
នឹកឃើញដល់ពាក្យនាងនិយាយមើលងាយរាងស្ដើង
ពេលណាធ្វើអោយគេក្ដៅចិត្តភ្លាម ។
<គឺរឿងនឹងខ្ញុំពិតជាសុំទោះពិតមែន ខ្ញុំមកលើកនេះគឹចង់
មកសុំទោះគូរដណ្ដឹងលោកទេ > មាត់នាងនិយាយថាចង់
សុំទោសAnnaតែដើរទៅអោបដៃTaehyungវិញសកម្មភាព
មួយនេះធ្វើអោយនាងតូចAnnaទ្រាំមិនបានក៏ដើរមករុញនាង
ចេញហើយអោបដៃអ្នកកម្លោះឡើងស្អិតដូចតុកកែ ដោយសម្លឹង
កែវភ្នែកពិឃាត់ទៅYubin
< អ្នកនាងចង់សុំទោសខ្ញុំមែនទេ មិនបាច់ទេខ្ញុំមិន
ប្រកាន់មនុស្សនិយាយមិនសូវដឹងអីនោះទេ ចឹងហើយ
អ្នកនាងអាចទៅវិញបានហើយ ខ្ញុំចង់នៅតែពីអ្នកគូរដណ្ដឹង
របស់ខ្ញុំ > Annaនិយាយផងញញឹមផងឌឺទៅកាន់Yubin រីឯ
Yubin វិញធ្វើអីមិនបានក៏ដើរចេញទៅបាត់ទៅ បើនិយាយ
ពីទឹកមុខវិញគឺពោលពេញដោយភ្លើង ។
Taehyung គេឈរសើចនឹងកាយវិការប្រចណ្ឌរបស់នាង
កាលពិតទៅពេលYubin មកទោងដៃគេអម្បិញមិញគេ ថា
នឹងរុញនាងចេញទៅហើយតែរាងស្ដើងក៏រុញYubin ចេញហើយ
នៅមកអោបដៃគេទៀតធ្វើឪ្យបេះដូងគេរឹកមាឌភ្លាមពេលដឹង
ថានាងប្រចណ្ឌគេ ។
YOU ARE READING
♡ និស្ស័យ ♡
Romanceចំណងអាពារពិពារដែលកើតចេញឡើងពីការបង្ខិតបង្ខំពីគ្រួសារទាំងសងខាងតើពួកគេនឹងទៅជាយ៉ាងណា បើម្នាក់ៗមិនដែលជួបមុខគ្នាផង? តើទៅពេលអនាគតពួកគេនឹងទៅជាយ៉ាងណា ?