ក្រោយពីសម្អាតខ្លួនហើយអ្នកកំលោះក៏ចាប់ផ្ដើមស្លៀកពាក់ អោយរួចរាល់ដើម្បីប្រញាប់ចុះទៅក្រោមព្រោះប៉ារបស់គេថាមានការ ចង់និយាយមួយ ។«ប៉ាមានរឿងអីចង់និយាយខ្ញុំ ? » Taehyung ពេលដែលចុះមកដល់ភ្លាមរាងក្រាសក៏ ដើរទៅអង្គុយលើសាឡុងក្បែរម៉ាក់របស់គេ ហើយក៏មិនភ្លេចងាក់មកសួរប៉ារបស់គេដូចគ្នា ។
« គឺប៉ាចង់និយាយជាមួយកូនរឿងរៀបការ » លោកKim
«ខ្ញុំប្រាប់ប៉ាប៉ុន្មានដងហើយ ថាខ្ញុំមិនរៀបការទេ» Taehyung
« ប៉ាដឹងណាថាកូន មិនចង់រៀបការព្រោះតែ Ara មែនទេ
កូនធ្វើបែបនេះដូចយកខ្លួនឯងទៅគប់នៅក្នុងអតីតកាលចឹង
កូនគួរតែបើកចិត្តទទួលយកអ្នកថ្មីខ្លះទៅ»លោកKim
«មែនហើយលោកប៉ារបស់កូននិយាយត្រូវ កូនគួររៀនបើកចិត្តទទួលអ្នកថ្មីផងទៅ កូនធ្វើបែបនេះ Ara ក៏អាចមិនសប្បាយចិត្តបើនាងដឹងថាកូនទៅជាបែបនេះ កូនត្រូវគិតថានាងនឹងកូនមិនមែនជាគូរនឹងគ្នាទើបនាងត្រូវចាក់ចេញទៅឆ្ងាយបែបនេះហើយ
កូនក៏មិនត្រូវបន្ទោសខ្លួនឯងដែល បើចង់អោយនាងសប្បាយចិត្តកូនគួរតែរស់នៅអោយសប្បាយចិត្តសិនទើបត្រូវ» លោកស្រីKim និយាយណែនាំកូនប្រុសរបសខ្លួន គាត់យល់អារម្មណ៍របស់គេ គាត់ដឹងថាtaeស្រលាញ់Araខ្លាំង ប៉ុន្តែការដែលឃុំឃាំងខ្លួនឯង
ក្នុងអតីកាលក៏មិនមែនជាដំណោះស្រាយនោះទេ ។
«កូនយល់ព្រមតាមប៉ានឹងអ្នកម៉ាក់ថាកូននឹងរៀបការប៉ុន្តែកូនសុំពេលមួយរយៈសិន» Taehyung
«ហ្អឹម តាមសម្រួលចុះប៉ាមិនបង្ខំឯងទេ » លោកKim
«ចឹងកូនសុំលាលោកប៉ានឹងអ្នកម៉ាក់ទៅផ្ទះ Jin hyung សិនហើយព្រោះគាត់ថាចង់ពិភាគសាររឿងការងារជាខ្ញុំ »
« ទៅចុះ »ពេលដែលលាលោកប៉ានឹងម៉ាក់របស់គេហើយរាងក្រាស់ក៏
ដើរសម្ដៅទៅឡានរបស់គេដែលមានជំនិតរបស់ខ្លួនចាំនៅត្រង់នោះជាស្រេច។
«ចៅហ្វាយចង់ទៅណាដែលបាទ» jack ក្រោយពីបើកទ្វាឪ្យចៅហ្វាយខ្លួនហើយគេឡើងទៅអង្គុយកន្លែងបញ្ចាចង្កូត ហើយក៏ងាក់ក្រោយមកសួរចៅហ្វាយរបស់ខ្លួន ។
«ទៅផ្ទះ jin hyung » Taehyung និយាយដោយសម្លេងរៀបស្មើរ បើនិយាយពីមុខរបស់គេវិញមិនរាប់ញាត់សោះ ។
«ចៅហ្វាយ កើតអីបានជាទឹកមុខមិនល្អសោះ ចៅហ្វាយឈឺមែនទេ ត្រូវការអោយខ្ញុំជូនទៅពេទ្យទេ ឫក៏ហៅគ្រូពេទ្យមកដល់ទីនេះតែម្ដង » ក្រោយពីឃើញទឹកមុខចៅហ្វាយមិនរីក
សោះ នាយក៏និយាយរៀបរាប់ឡើងមួយជួរ ទាំងដែលគេមិនទាន់នឹងឆ្លើយមួយមាតផង ។
«ឯងនឹងហើយដែលឈឺ ចង់ធ្លាក់ពីលើឡានមែនទេបានជានិយាយច្រើនយ៉ាងនេះ » ទឹកមុខរបស់គេនៅតែសោះកក្រោះដដែល បើភ្នែកវិញសម្លក់នាយjack ថ្លេរ អ្នកណាមិនខឹងបើពេលគេមិនសប្បាយចិត្តអីនឹងនិយាយច្រើនហួស ហើយពេលដែលគេ អោយនិយាយវិញ គ្មាននិយាយអីបានច្រើនទេក្រៅពី បាទ
បាទទាន់ ។
« គ្រាន់តែគេបារម្ភសោះក៏ខឹងដែល » នាយនិយាយតិចម្នាក់ឯង នេះគេខំបារម្ភហើយ នៅមកថាឪ្យគេទៀត គួរឪ្យស្អប់ ហិកហិក។
«ឯងនៅ និយាយយូរទៀតទេ បើនៅទៀតបន្ទរនិយាយចុះ ហើយងើបចេញទៅទុកអោយយើងបើកទៅដោយខ្លួនឯង»Tae
« មិនបាច់ទេ ខ្ញុំឈប់និយាយបាទ » jack
ក្រោយពីឈ្លោះគ្នាអស់ចិត្តហើយ នាយjackក៏បើកឡានចេញពីភូមិគ្រឹះរបស់ចៅហ្វាយខ្លួន ឆ្ពោះទៅផ្ទះរបស់ Jin ។
តាមពិតគេមិនបានទៅពិភាគសា រឿងក្រុមហ៊ុនអីទេគេគ្រាន់តែមិនចង់នៅផ្ទះរបស់ខ្លួនព្រោះអោយតែមកដល់ផ្ទះគេមានអារម្មណ៍ថាធុញភ្លាម សព្វថ្ងៃគេមិនសូវគេងនៅភូមិគ្រឹះទេ គេតែងតែគេងនៅខុនដូរបស់គេ បើមិនចឹងក៏គេងនៅផ្ទះបងប្អូនជីដូនរបស់គេដែលនិយាយរួមទៅគេកម្រមកគេងភូមិគ្រឹះរបស់ប៉ាគេណាស់ ។
+ ផ្ទះ Jin
សម្លេងរថយន្ដឈប់នៅមុខផ្ទះរបស់Jin ហើយម្ចាស់រថយន្ដ ក៏ចុះពីឡានដើរសំដៅទៅក្នុងផ្ទះរបស់បងជីដូនខ្លួន ។
« អៅ ខ្យល់អីបក់ប្រុសស្អាត មកដល់ផ្ទះរបស់បងនាគ » គ្រាន់តែចូលមកដល់ភ្លាមJinចាប់ផ្ដើមញោះភ្លាមព្រោះ Taehyung បើមិនពិបាកចិត្ត រឺក៏រឿងការងាមិនងាយនឹងមកផ្ទះគេទេទាល់តែជួបជុំគ្នាទើបគេមក ។
« ខ្យល់មន្ទីពេទ្យរបស់hyungរលំទេដឹង » អ្នកជាប្អូនក៏មិនចាញ់បងគេប៉ុន្មានដែល គឺនិយាយសកសៀតអោយវិញភ្លាមៗតែម្ដងមិនអោយចាំដល់ស្អែកទេ
« អីយា បងនិយាយលេងទេអង្គុយចុះសិនមក និយាយចឹងឯងមកផ្ទះបងមានការអីដែល ហើយមើលធ្វើមុខចុះដូចជិតចូលរោងការចឹង ហាស៎ហាស៎» jin និយាយផងសើចផងព្រោះទឹកមុខរបស់Taehyungដូចផែនដីជិតរលាយចឹង
«បងដឹងមកពីណា ?»
« ដឹងមកពីណាស្អី នេះកុំប្រាប់ថាឯងត្រូវប៉ាឯឪ្យឯងរៀបការណា» គ្រាន់តែឮTaehyung និយាយចប់ភ្លាមអ្នកកំលោះក៏ស្រែកនិយាយខ្លាំងតែម្ដង
«អួយ hyung ចាំបាច់ស្រែក ហើយHyungជាអ្នកការមែនទេបានជាភ្ញាក់ផ្អើរយ៉ាងនេះ » Taehyung
« មិនមែនយើងអ្នកការទេ គ្រាន់តែភ្ញាក់ផ្អើរធម្មតានឹងណា ហើយយ៉ាងមិចដែលឯងព្រមទេ»
« ក៏ព្រមនឹងហើយព្រោះខ្ញុំមិនចង់អោយលោកប៉ាពិបាក់ចិត្ត ហើយឮមកថាអ្នកដែលខ្ញុំត្រូវរៀបការជាមួយជាកូនមិត្តភក្តិរបស់ប៉ាខ្ញុំ »
«អឹម ឯងធ្វើត្រូវហើយ តែចុះរឿង...»
«រឿង Araមែនទេ រឿងនឹងខ្ញុំបានគិតរួចហើយ ខ្ញុំមិនគួររស់នៅបែបនេះទេ ខ្ញុំមិនចង់អោយAraទៅទាំងមិនស្ងប់ចិត្តម្យ៉ាង នាងក៏ធ្លាប់និយាយថាបើអត់ពីនាងទៅ នាងចង់អោយខ្ញុំរស់នៅអោយបានសុខកុំកើតទុក្ខដោយសារនាងយូរពេកនោះនាងនឹងមិនស្ងប់ចិត្តទេ» គ្រាន់តែនិយាយពីAraភ្លាមទឹកមុខរបស់គេក៏ប្រែប្រួលទៅជាគ្រៀមក្រំភ្លាម គេពិតជានឹកនាងណាស់ទោះជាកន្លងទៅយូរយ៉ាងណាក៏គេមិនដែលភ្លេចនាងដែល គេតែងតែទុករូបថងរបស់នាងតាមខ្លួនគេជានិច។
« ត្រឹមត្រូវហើយ ឯងគួររៀនកាត់ចិត្តខ្លះទៅហើយក៏គួរតែបើចិត្តទទួលអ្នកថ្មីខ្លះ ជួនការមនុស្សស្រីដែលឯងត្រូវរៀបការជាមួយជាមនុស្សស្រីដែលAraនាំមកអោយឯងក៏ថាបាន » Jin
«ហ្អឹម ខ្ញុំសង្ឃឹមចឹងចុះ »Tae
«កុំពិបាកចិត្តអី យប់នេះទៅផឹកជាមួយគ្នាទៅចាប់ទុកថាផឹកលាភាពនៅលីវរបស់ឯងចុះ គិតយ៉ាងមិចដែល»jin
«ក៏បានចឹងhyungហៅប៉ុន្មានអ្នកនោះផង ហើយម៉ោង7ចាំជួបគ្នា ចឹងខ្ញុំទៅផ្ទះវិញហើយ» Taehyung គ្រាន់តែនិយាយចប់ភ្លាមTaehyung ក៏ចេញទៅបាត់មិនលាJinសូម្បីតែបន្ទិច ។
«យី អាប្អូនម្នាក់នេះ គ្រាន់តែនិយាយចប់ភ្លាមទៅវិញតែម្ដងមិនលាឯងសូម្បីមួយមាត » អ្នកណាមិនខឹងបើមករកគេដើម្បីពិភាគសារឿងរបស់ខ្លួនឯងហើយ តែពេលនិយាយហើយក៏ទៅ
បាត់ចំជាយាប់មែន។
YOU ARE READING
♡ និស្ស័យ ♡
Romanceចំណងអាពារពិពារដែលកើតចេញឡើងពីការបង្ខិតបង្ខំពីគ្រួសារទាំងសងខាងតើពួកគេនឹងទៅជាយ៉ាងណា បើម្នាក់ៗមិនដែលជួបមុខគ្នាផង? តើទៅពេលអនាគតពួកគេនឹងទៅជាយ៉ាងណា ?