PART 2 : ខឹងស្អី?

6.3K 432 0
                                    

បន្ទាប់ពីការងារលាងបន្ទប់ទឹករួចរាល់ហើយនាយតូច ក៏អង្គុយមើលថានាយនឹងមកពេលណាគេនឹងបានសម្រាកមួយថ្ងៃនឹងប្រើៗរហូតហើយបានគេមិនមាត់ នៅស្ងៀមក៏គិតថាជាអ្នកហ្វឹកហាត់ការងារក៏ស្ដាប់តាម នាយមករហូតទៅ ។

" រួចរាល់ហើយមែនទេ? " JK មកដល់ក៏ឈរជ្រែង ចង្កេះសម្លឹងមុខនាយតូចមើលចុះមុខនឹងច្រឡឺមសម្បើមណាស់សមតែដាល់ឲ្យបែកមុខខ្ទេចទេ ។

" អើ មិនបើកភ្នែកមើលទេបានសួរនឹង.. " Tae មួមៅណាស់មែនតើកំពុងហត់ផងនៅមកសួរភ្លីភ្លើចឹងទៀត មានភ្នែកមិនមើលទេចាំបាច់សួរដែរគេហត់នឹងឆ្លើយ

" ឯងឈ្លើយណាស់!! យើងជាបងឯងណាគោរពយើងផងទៅ " JK

" មើលមាត់យើង...អត់~ចង់ " និយាយមួយៗច្បាស់ៗ បើកត្រចៀកស្ដាប់ផងទៅមុខមាត់ចឹងសោះចង់ឲ្យគេ គោរពជាបង..ឆឹសខ្ពើមណាស់ >< ចាំឲ្យផែនដីនេះ លែងវិលសិនទៅ ។
ហើយថេយ៍ក៏ដើរចេញទៅបាត់នាយបានត្រឹមក្រវីក្បាលនិងដើរទៅតាមក្រោយទៀត..ហើយពេលនេះ ក៏ដល់ពេលត្រូវសម្រាកហើយប្រើពេកក៏មិនកើតដែរ បើថេយ៍យកទៅប្ដឹងលោកតាទៅគេចប់មិនខានទេ ក្មេងនឹងបុិនទូពិតផងញិញក់ដាក់តិចលោកតាមកស្ដីឲ្យគេទៀតឥឡូវនឹង ។

" អាយយយ...ជួយផងៗ.. " ថេយ៍ស្រែកខ្លាំងចេញពី បន្ទប់ទឹកយ៉ាងលឿនមិញនេះគេចូលទៅប្ដូរខោអាវ មិនដឹងជាបានឃើញអ្វីទេបានស្រែកឡើងផ្អើលគេ អស់បែបនេះ ~,~

" ស្អីៗ..អ្នកណារំលោភបានស្រែកម្លឹងៗ " JK

" ហឹកៗ..កន្លាតៗ..វានៅក្នុងបន្ទប់ទឹកយកវាចេញទៅ " Tae ស្រែកមកហក់អោបនាយយំផងអីផង ។ JKស្មានតែមានរឿងអីគ្រាន់តែសត្វមួយសោះក៏ខ្លាច ដែល ។

" ឯណា? ឯងចុះពីលើយើងសិនមើស " JK ឲ្យនាយ យកចេញបានយ៉ាងម៉េចបើនៅអោបករជាប់ហើយនឹងឲ្យចុះក៏មិនព្រមទៀតតោងស្អិតជាងស្អីទៀត..ថេយ៍នៅរឹងមិនព្រមចុះទេមានតែយំថែមគេខ្លាចសត្វល្អិតបែបនេះតាំងពីតូចៗមកម្លេះ ។
ដោយសារតែថេយ៍មិនព្រមចុះនាយក៏ចូលទៅមើល ថាមានសត្វអ្វីមែនឬអត់? តែចូលទៅក៏មិនឃើញ

" វាទៅបាត់ហើយល្មមចុះហើយ " JK

" ហឹកៗ..វានៅក្នុងនឹងឯងមើលឲ្យច្បាស់មើស " Tae នៅតែតោងករជាប់ជើងកៀបចង្កេះនាយជាប់មិនលែងហើយភ្នែកបិទរហូតមិនហ៊ានបើកទេតែមាត់ នៅថាមិនទាន់ទៅៗ..ទាំងដែលខ្លួនគេមិនព្រមបើក ភ្នែកមើលផងនឹង ><

✨អ្នកហ្វឹកហាត់ការងារ✨( Completed✔️ )Nơi câu chuyện tồn tại. Hãy khám phá bây giờ