PART 17 : បងមានប្រពន្ធស្អាត..!!!

3.1K 280 1
                                    

" អូនគួរតែឆ្លើយនឹងសំណួររបស់បង " នាយនៅដើរតាមពីក្រោយដើម្បីទាមទារចម្លើយថាតើថេយ៉ុងពិតជាស្រលាញ់គេមែនឬអត់? ឬក៏ស្រលាញ់ប៉ុន្តែមិនហ៊ាននិយាយចេញមកដោយសារខ្មាស់អៀន? ជួយបកស្រាយមកឆ្លើយមួយម៉ាត់ក៏បានដែរឲ្យចិត្តនេះបានស្ងប់ផងបើនៅតែមិនឆ្លើយរួចគេចបែបនេះគេនៅមិនសុខទេចេះតែអន្ទះសារចង់ដឹង ។
ថេយ៉ុងនៅតែមិននិយាយដដែរនិងដើរគេចយ៉ាងលឿនដើម្បីកុំឲ្យនាយសួរទៀតគេរកពាក្យឆ្លើយមិនបានទេពិបាកជាងប្រលងទៅទៀត

" កុំគេចវេសបានទេ "

" មិនបានគេចទេ "

" បើអញ្ចឹងឆ្លើយមកថាស្រលាញ់បងដែរមែនទេ? កុំលាក់ទៀតអីពេលនេះបងយល់ពីចិត្តខ្លួនឯងហើយវាប្រាប់ថាស្រលាញ់អូនថេយ៍ខ្លាំងៗ " ចាប់កាន់ដៃរបស់នាយតូចរួចនិយាយពាក្យចេញពីចិត្តដែលលាក់ទុកយូរមកហើយនិងតែងមានចម្ងល់ក្នុងចិត្តកន្លងមកប៉ុន្តែមកដល់ពេលនេះគឺវាមានដោះចម្ងល់ទាំងនេះអស់ហើយនាយយល់ច្បាស់ពីចិត្តខ្លួនឯងហើយថាត្រូវការនិងស្រលាញ់អ្វីនេះក៏ជាមូលហេតុដែលនាយមិនមើលអ្នកណាផ្សេងសោះហើយតែងញ៉ោះនិងចូលចិត្តរករឿងរបស់ថេយ៉ុងកន្លងមកសុទ្ធតែបេះដូងបញ្ជា ។

" ឆ្កួតមកផ្អែមស្អីយើងក៏ចេះអៀនដែរ " លើកដៃរុញមុខរបស់នាយចេញមួយទំហឹងដោយសារតែអៀនពេកមកផ្អែមស្អីទេកណ្ដាលកោះនឹងធ្លាប់តែលឺពាក្យឈ្លោះមកលឺសម្ដីផ្អែមៗអញ្ចឹងដូចជាមិនទម្លាប់សោះមានអារម្មណ៏ថាប្លែកៗម៉េចទេ ><

" សម្រេចមកស្រលាញ់បងដែរមែនទេ? " នាយបង្វែរសំណួរមកវិញនិងអោនទៅជិតទាមទារចម្លើយម្ដងទៀតថេយ៉ុងញញឹមគេចមុខចេញរួចក៏ងក់ក្បាលតិចៗបែបអៀនៗមិនហ៊ានឆ្លើយទេសុខចិត្តងក់ក្បាលជំនួសវិញ ។
ជុងហ្គុកឃើញបែបនេះក៏ញញឹមឡើងស្រស់ពេញផ្ទៃមុខរួយចក៏លើកនាយតូចពរឡើងនិងក្រវីពេញនឹង

" យេៗ..ទីបំផុតក៏សម្រេច "

" ដាក់យើងចុះ "

" សឺតត..ហឹមម..ប្រពន្ធសម្លាញ់ធ្វើឲ្យប្ដីរំភើបចិត្តណាស់មានដឹងទេ? " ដាក់ចុះរួចក៏អោនទៅថើបថ្ពាល់ជាច្រើនខ្សឺតនិងចុចទៅលើច្រមុះតិចៗបែបខ្នាញ់និងរីករាយជាមួយនឹងចម្លើយរបស់ថេយ៉ុងជាខ្លាំង ។ ប៉ុន្តែពួកគេមិនដឹងទេថាលោកតាគីមបានបញ្ជូនមនុស្សមកទទួលពួកគេនិងតាមមើលដែរបើពួកគេមានភាពល្អជាមួយគ្នាវិញចាំយកមកវិញទើបកូនចៅរបស់គាត់តាមមើលសិន ><

✨អ្នកហ្វឹកហាត់ការងារ✨( Completed✔️ )Onde histórias criam vida. Descubra agora