" អួយយ..វាស្អីនឹង " ថេយ៉ុងស្រែកឡើងពេលដែលជុងហ្គុកលូកលាន់លើរាងកាយរបស់គេអង្អែលផងស្ទាបផងរកតែមនុស្សសង្ងំគេងមិនបាននេះយប់ហើយប្រុងរំខានគេដល់ណាទៀតសុំគេងឲ្យស្រួលខ្លួនបានទេ? មិនមែនទើបតែប៉ះពាល់ទេតាំងពីនៅតុបាយមកម្លេះកេះហៅរហូតមិនដឹងចេះតែយ៉ាងម៉េចក្នុងខ្លួននឹងអញ្ចឹងៗអីសមតែត្រូវតើ ><
" បងគេងអត់លក់ទេ " នៅរង៉ូវក្បែរត្រចៀងរបស់ថេយ៉ុងតិចៗនិងលូកដៃស្ទាបលើពោះរាបស្មើថើរៗពេបមាត់យ៉ាងគួរឲ្យអាណិតធ្វើមើលតែក្មេងទៅហើយយប់ហើយព្រមបិទភ្នែកគេងទេទ្រាំមិនបានធាក់ទម្លាក់ពីលើគ្រែឥឡូវហើយអាងគេប្រាប់ថាស្រលាញ់បានចិត្តណាស់ ។
ប៉ុន្តែទោះជាយ៉ាងណាក៏មិនដាច់ចិត្តដែរនាយតូចងាកមកអោបនាយណែនៗនិងអង្អែលក្បាលដូចកូនក្មេងលួងលោមឲ្យគេងជាងក្មេងទៀត ~,~" កុំរករឿងគេងទៅចាំពេលទៅដល់សេអ៊ូលវិញយើងនឹងឲ្យតាមឯងសុំ "
" ឲ្យច្បាស់ក្នុងចិត្តផងទៅ " ថេយ៉ុងក៏ងក់ក្បាលបញ្ជាក់ទៀតថាគេនឹងធ្វើតាមសម្ដីដែលបាននិយាយចេញទៅមិនបាច់ខ្លាចថាគេចវេសនោះទេកុំភ័យអីថេយ៉ុងនិយាយម៉ាត់ណាម៉ាត់នឹង >< ក្រោយពីទទួលបានការសន្យាបែបនេះហើយជុងហ្គុកក៏ព្រមសង្ងំគេងនៅក្នុងវង្វង់ដៃតូចៗដែលអោបគេណែននេះទាំងញញឹមខ្ទប់និងសប្បាយអរដែរចាំមើលទៅវិញណាត្រៀមខ្លួនទៅគេចាត់ការចោលហើយមិនឲ្យសល់ទេ ( ចាត់ការស្អីគេប្រូ? )
៚
ព្រឹកព្រលឹមមេឃស្រឡះល្អណាស់គ្មានខ្យល់ខ្លាំងនោះទេគឺអាចឲ្យពួកគេត្រឡប់ទៅវិញបានហើយសប្បាយចិត្តណាស់លែងនៅកន្លែងដ៏ឲ្យធុញនេះទៀតហើយដូចចេញពីគុកឃុំខ្លួន ។
ពេលនេះក៏កំពុងតែចេញដំណើរត្រឡប់ទៅទីក្រុងវិញហើយបើកទូកកាត់ផ្ទៃទឹកដ៏ធំខ្យល់បក់មកតិចៗពេលដកដង្ហើមចូលគឺមានអារម្មណ៏ស្រស់ស្រាយខ្លាំងបំផុតហើយ >< បើគិតទៅប្រើពេលយូរគួរសមទម្រាំទៅដល់ទីតាំងចម្ងាយពីកោះនេះទៅទីក្រុងឆ្ងាយល្មមគួរសមដែរក៏គ្មានផ្លូវថ្នល់ឆ្លងកាត់ទេមានតែផ្ទៃទឹកប៉ុណ្ណោះ ។" សប្បាយចិត្តណាស់ណ៎ដែរបានត្រឡប់ទៅវិញ " ជុងហ្គុកមកជិតនាយតូចមើលចុះញញឹមជាប់រហូតបែបចង់ឲ្យដល់ឆាប់ៗនេះទេនៅជាមួយគេប៉ុន្មានថ្ងៃនេះមិនសប្បាយទេឬ? ពេលចង់មកវិញឆាប់ៗឃើញអញ្ចឹងអន់ចិត្តណាស់មិនសុខចិត្តសោះ ~,~
VOUS LISEZ
✨អ្នកហ្វឹកហាត់ការងារ✨( Completed✔️ )
Nouvellesប្រលោមលោកភាគខ្លីៗប្រុសនិងប្រុសបែបកំប្លែងស្រើបស្រាល Jungkook Top / Taehyung btt ><