PART 9 : ចិញ្រ្ចាំសាច់ប្រុសព្រាន!!!

3.9K 333 3
                                    

" ដេកក្រោមនឹងហើយបើមិនទៅវិញ " ថាហើយក៏បោះខ្នើយឲ្យនាយមួយទុកកើយហើយខ្លួនទាញកន្សែងចូលងូតទឹកតែម្ដងព្រោះមកវិញនៅមិនទាន់បានសម្អាតខ្លួនទេនៅរវល់ឈ្លោះជាមួយនឹងនាយនេះឯងរំខានណាស់ ~,~
បន្ទាប់មកទៀតនាយក្រាស់ក៏ឡើងមកគេងលើគ្រែឡើងទំនងដូចមិនបានខ្វល់នឹងសម្ដីរបស់ថេយ៍ដេញឲ្យគេដេកក្រោមទេសំខាន់ឈឺចង្កេះណាស់ត្រូវឈឺខ្លួនវេទនាដល់ហើយ ។ មួយសន្ទុះនាយតូចក៏ចេញមកពីបន្ទប់ទឹកវិញជុងហ្គុកគ្រាន់តែលឺសម្លេងបើកទ្វាភ្លាមស្ទុះចុះពីលើគ្រែភ្លែតមកអង្គុយលើសាឡុងក្បែរនោះវិញខ្លាចថាមានឈឺខ្លួនទៀតត្រូវមិញៗមិនទាន់បាត់ស្រួលបួលផងមិនចង់ត្រូវទៀតទេ ។

" នៅអត់ទាន់ចេញទៀត? "

" ដេញប្ដីអញ្ចឹងយំឥឡូវហើយ..ប្រពន្ធកុំចិត្តខ្មៅពេកបានទេប្រយ័ត្នប្ដីប្រាប់លោកតាណា " ជុងហ្គុកធ្វើជាពេបមាត់រកយំដូចកូនក្មេងលើកយកលោកតាមកនិយាយទៀតនេះដូចគិតថាធ្វើបែបនេះនឹងបានផលទើបយកមកគំរាម >< ថេយ៉ុងលឺហើយដកដង្ហើមធំនិងក្រវីក្បាលតិចៗអស់និយាយហើយមនុស្សស្អីក្បាលរឹងម្លេះដេញហើយនៅមិនព្រមចេញទៀតហត់នឿយក្នុងការឈ្លោះណាស់ទៅគេងវិញល្អជាង ។

" នែៗ..ហាមឡើងមកដាច់ខាតដេកនៅលើសាឡុងនឹងហើយ..ហាមណាវើយប្រយ័ត្នខៀវភ្នែកម្ខាងទៀត " ថេយ៉ុងនិយាយគំរាមឲ្យហើយមើលទៅមុខនឹងក្រាស់ណាស់បើមិនហាមមុនទេច្បាស់ជាមកបន្លំឡើងមកក្បែរគេហើយមិនទុកចិត្តទេព្រោះទើបតែភ្លាត់ម្ដងមិនចង់ភ្លាត់ម្ដងទៀតទេ ~,~
ជុងហ្គុកបានត្រឹមងក់ក្បាលតិចៗទាំងពេបមាត់ហើយក៏ដាក់ខ្លួនគេងលើសាឡុងដើម្បីឲ្យនាយតូចទុកចិត្តនិងបិទភ្នែកសង្ងំឲ្យលក់ប៉ុន្តែមិនងាយទេព្រោះគេងលើសាឡុងពិបាកណាស់មិនស្រួលខ្លួនដូចនៅលើពូកទន់ៗនោះទេវាឈឺខ្នងពិបាកបត់បែនណាស់ ។
យប់ជ្រៅបន្តិចនាយតូចក៏ងើបមកយកភួយដណ្ដប់ឲ្យជុងហ្គុកព្រោះឃើញគេងអោបខ្លួនរងារឃើញហើយមិនជួយដូចជាអាក្រក់ពេកហើយ ><

" បើឯងល្អដាក់យើងជាងនេះច្បាស់ជាប្រសើរណាស់ " ថេយ៉ុងឈរសម្លឹងមុខរបស់ជុងហ្គុកបន្តិចទើបដើរទៅគេងវិញពាក្យដែលនិយាយគឺនាយក្រាស់បានលឺទាំងអស់ក៏លួចញញឹមបន្តិចដែរនិងសប្បាយក្នុងចិត្តព្រោះបាននាយតូចយកភួយមកដណ្ដប់ឲ្យដឹងតែគេងស្រួលខ្លួនហើយយប់នេះទោះពិបាកក៏មិនថ្វីដែរ ។

✨អ្នកហ្វឹកហាត់ការងារ✨( Completed✔️ )Tempat cerita menjadi hidup. Temukan sekarang