PART 3 : រោគចិត្ត!!

6.5K 422 1
                                    

" ចៅគ្មានគំនិតចឹងទេ!! លោកតាកុំបារម្ភអី " JK និយាយទាំងញញឹមបែបអស់សំណើចលោកតានេះ ក៏ពូកែគិតអវិជ្ជមានលើគេទៀតនឹងណា ។ គេមិនធ្វើអ្វីលើថេយ៍ទេកុំភ័យអីទុកចិត្តទៅ ( តែខ្ញុំអត់ជឿអាបុិនឹងទេ ~,~ ) បន្ទាប់មកទៀតគេក៏នៅមើលឯកសារនៅ សណ្ឋាគារបន្តទៀតបើនៅខ្លាចថាមានជម្លោះរវាងគេ និងថេយ៍ទៀតកុំឲ្យពិបាកដល់លោកតា ។

< សណ្ឋាគារ >

" លោកចនមានគេចាំជួបចា៎ " មកដល់ភ្លាមក៏មានស្រីម្នាក់មកប្រាប់ដោយសារតែមានមនុស្សចាំជួបយូរដែលហើយ ។ នាយងក់ក្បាលហើយក៏ដើរទៅបន្ទប់ ទទួលភ្ញៀវយ៉ាងលឿនខ្លាចចាំយូរ

** ក្រាក ** នាយបានបើកទ្វាចូលមកខាងក្នុងខំប្រឹង ប្រញាប់តែក៏បានឃើញបងប្រុសរបស់ខ្លួនទៅវិញ ស្មានថាជាភ្ញៀវការគិតខុសស្រឡះតែម្ដង ~,~ JK មកអង្គុយទល់មុខនឹងសម្លឹងមកទៅបងប្រុសទាំងទឹកមុខក្រញូវ ។

" ខឹងអ្នកណាមកបានមុខក្រញូវ " YG

" ខឹងបងនឹងហើយ..បងរកអីពេលនេះមានការស្អី " នាយកំពុងតែធុញហត់នឹងរឿងថេយ៍មួយថ្ងៃហើយនៅមកចាំជួបគេទៀតលោកអើយមានការអ្វីសំខាន់ ទៅបានមកចង់ជួបពេលនេះ

" រឿងក្រុមហ៊ុនលោកពូផាកនោះអី "

" ហើយយ៉ាងម៉េច? ក្រែងបងជាអ្នកគ្រប់គ្រងទៅទីនោះមករកខ្ញុំដើម្បីអ្វីដែរ " JK ការងាររបស់គេនៅមិនទាន់ហើយផងមកចង់ពិភាក្សារឿងក្រុមហ៊ុនរបស់បងប្រុសទៀតខ្យល់ចាប់ជាមិនខានទេ

" ក្រុមហ៊ុនគាត់មិនត្រូវមានអ្នកគ្រប់គ្រងពីរនាក់.. "

" ហឹមម!! ត្រូវហើយព្រោះក្រុមហ៊ុនមានច្រើនផ្នែកបើមានប្រធានតែមួយពិបាកក្រុមហ៊ុនពិបាកគ្រប់គ្រងណាស់..ហើយមានបញ្ហាអី? " JK

" នេះហើយជាបញ្ហា.. "

" ស្អី? បញ្ហាជាស្អីរបស់បង? និយាយឲ្យចំៗមកឆាប់យល់ " JK មិនព្រមនិយាយឲ្យអស់ៗទេនៅតាប៉ែច្រើននឹងហើយពិបាកយល់សឹងស្លាប់ហើយកំពុងធុញ ផងមកសុីពេលចឹងទៀតវៃមិនដឹងបងមិនដឹងប្អូនឥឡូវ

" កូនប្រុសសំនប់គាត់នឹងត្រឡប់មកវិញហើយគ្រប់គ្រងវាជាមួយយើង..ឯងគិតមើលទៅថាពិបាកសម្រាប់យើងប៉ុណ្ណា " YG ពេលនេះគេពិបាកនិយាយណាស់ព្រោះវាសឹងតែស្ទះខ្យល់ស្លាប់ទៅ

🔞អ្នកហ្វឹកហាត់ការងារ🔞( Completed✔️ )Where stories live. Discover now