Episode 38: គ្មានហេតុផល

567 28 2
                                    

Start friend
EP 38

<< អីយ៉ាយ៉ាងមិចនឹង? >> មកដល់ផ្ទះភ្លាមនាយ
រអ៊ូរង៉ូវមិនឈប់សោះនៅពេលដែលខ្លួនឃេីញ pari ដេីរអោបដៃមិនព្រមនិយាយស្តីជាមួយគេសោះនេះខឹងរហូតមិននិយាយរកមេនទេ?

<< ឈប់ខឹងទៅណាប្រពន្ធសម្លាញ់ សឺត >> នាយយកច្រមុះរបស់គេទៅដាក់នៃលេីថ្ពាល់របស់ស្រីស្រស់ដោយខ្លួនរបស់នាយសេីមជូកនៅឡេីយមករលស់នៅជិតនាងតូច

<<.....ស្ងាត់ >> នាងតូចស្ងាត់មាត់មិននិយាយតបទៅវិញនេះនាងកំពុងតែខឹងខ្លាំងណាស់ដឹងទេលោកអេីយធ្វេីដូចមិនដែលស្គាល់គ្នា

<< នេះអូនខឹងនឹងបងពិតមេនទេ? >> នាយសួរទៅប្រពន្ធរបស់ខ្លួនដោយទម្លាក់បបូរមាត់ចុះក្រោម

<< សង្ស័យតែមិនបានខឹងទេមេីលទៅ >> ស្រីស្រស់និយាយឌឺវិញមិនអោយបាត់មួយម៉ាត់ទេនេះ pari នៅផ្ទះណាមិនមែនដូចនៅក្នុងក្រុមហ៊ុនរបស់គេដែលមិនហ៊ានមាត់មិនហ៊ានករនោះទេលោកអេីយច្រលំមនុស្សមេនទេនហេីយ

<< នេះអូនកំពុងប្រច័ណ្ឌនឹងបងមេនទេ? >> នាយម្នាក់នេះនៅតែមិនចុះចាញ់ក្នុងការលួងលោមប្រពន្ធរបស់ខ្លួននៅឡេីយ

<< បានហេីយខ្ចិលបរិយាយច្រេីនណាស់ទៅគេងសិនហេីយ >> នាងដេីរហួសទៅបន្ទប់ដោយមិនតបតរនឹងស្វាមីរបស់ខ្លួនច្រេីននោះទេកាន់តែនិយាយកាន់តែខឹងហេីយ

បន្ទាប់ពីងូតទឹកអីរួចអស់ពួកគេទាំងពីរនៅគេងលេីគ្រែជាមួយគ្នាប៉ុន្តែខាងស្រីបែខ្នងដាក់គេឯអ្នកត្រូវគេបេីខ្នងដាក់នោះខំប្រឹងកះកួវនាងពីក្រោយមិនឈប់
(គាត់អត់ដឹងលួងមិចមានតែកះខ្នងលេង😑)

<< ប្រាប់បងមកខឹងនឹងបងរឿងអី? >> នាយនេះសួរដូចមិនដឹងតាមការពិតទៅនាយដឹងជាងម្ចាស់ខ្លួនទៅទៀតតែនាយចុះអោយនាងហេីបមាត់និយាយខ្លះនិយាយតែមួយម៉ាត់ក៏អស់ចិត្តដែលក្នុងអោរានាគវាញាប់ញ័រខ្លាំងណាស់នៅពេលដែលមិនបានលឺពាក្យស្រីវាចា

<< ទឺន ទឺន >> ទូរស័ព្ទរបស់ស្រីស្រស់បន្លឺឡេីងនៅដោយឡែកពីនាង។ នាងឆូងដៃទៅយកទូរស័ព្ទដែលបញ្ចូលថ្មនោះមកមេីលថាអ្នកណាតេរមក

Start Friend ♡♡ Khmer Novel ( Complete ✓) Tempat cerita menjadi hidup. Temukan sekarang