ទុនភ្នាល់ស្នេហ៍រាជបុត្រសាតាន part 24

448 46 0
                                    

[ ប្រុសកំហូច ]

  ក្រាក....

  " ហុបប៊ី " សូហ្គា បើកទ្វាររត់ចោលមកក្នុងបន្ទប់ហើយស្រែករកយ៉ាងខ្លាំងៗទើបអ្នកម្ខាងទៀតរហ័សឆ្លើយ ។

" បាទ "

" ឯងទៅធ្វើស្អីនៅផ្ទះបាយអាណាមជូនឲ្យឆេះហាស ហើយឯងទៅរៀនធ្វើម្ហូបពីជីន មែនទេ  "  សូហ្គា ស្រែកសួរភ្លាម និងទឹកមុខហួសចិត្តបំផុត ។

" និងហើយ "

" ហើយរៀនយ៉ាងមិចខ្លះ " សូហ្គា សួរទៀតដោយអាការៈអន់ចិត្តបំផុត ក្មេងម្នាក់នេះពូុកែនាំរឿងគេខ្លាំងពិតមែន បាត់ឈឺក្បាលមួយថ្ងៃមិនបាន ។

" ខ្ញុំរៀនធម្មតាៗតើ " ជេហុប និយាយស្រែកទៅវិញ ចង់ឲ្យគេបកស្រាយមែនទេ បើបកស្រាយហើយថាគេធ្វើម្ហូបមិនកើតផង ។

" ឆាប់ប្រាប់ភ្លាមមកហុបប៊ី ឲ្យលឿន "

" អឺ..គឺ..ខ្ងុំរៀនឆាស្ពៃទៅភ្លើងវាឡើងក្រហមហើយ តែខ្ងុំដាក់ភ្លើងវាខ្លាំងពេកគឺ..." ជេហុប និយាយមិនទាន់ចប់ផងក៏សូហ្គា និយាយកាត់ភ្លាម ។

" ហើយវាក៏ឆាបឡើងទៅលើមែនទេ ហាស ហុបប៊ី " សូហ្គា និយាយបង្ហាញការខកចិត្តយ៉ាងខ្លាំង តែគេមិនបានខឹងអីទេ សំណាងល្អហើយដែលមិនរបួសធ្ងន់វាគ្រាន់តែជាឧបទ្ទវហេតុ តិចតួចប៉ុណ្ណោះ ។

" តើខ្ងុំបងប្រាក់ខូចខាតទេ ហ្គាហ្គា ខ្ងុំសុំទោសខ្ងុំចង់ទៅទទួលខុសត្រូវខ្លាំងណាស់ តែជីន គាត់ថាមិនបាច់ទេ " ជេហុប និយាយទាំងទឹកមុខចង់យំ គេខ្លាចថាជីន ខឹងគេតែសម្រាប់ជីន គឺមិនបានខឹងអីទេ បានជួយលួងលោមទៀត ។

" មិនបាច់ខ្វល់ទេ លើកក្រោយចេះប្រយ័ត្នផង ឯងដឹងទេហុបប៊ី អាណាមជូនវាស្រលាញ់ប្រពន្ធវាខ្លាំងប៉ុណ្ណា នេះបើប្រពន្ធវាកើតអីយើងជួយលេងបានហើយ " សូហ្គា និយាយប្រដៅនិងពាក្យលួងលោមតិចតួច នេះម៉ាក់របស់គេទៅស្រលាញ់មើលថែបែបមិច បានជាមិនបង្រៀនឲ្យចូលចង្ក្រានបាយសោះ ។

" ហុបប៊ី កើតអី "

" ខ្ងុំនឹកម៉ាក់ ហ្ហឹក....ហ្ហឹក..." ជេហុប និយាយទាងរត់មកអោបសូហ្គា ភ្លាមដោយនិយាយទាំហស្រែកយំមិនខ្វល់ពីអ្វីទាំងអស់ ទើបសូហ្គា ទទួលអោបមិនខ្វល់ពីអ្វីក្រៅពីអោបលួងលោមឲ្យរាងតូចយំឲ្យអស់ចិត្ត ។

 🌈ទុនភ្នាល់បេះដូងរាជបុត្រសាតាន🌈(ចប់)Where stories live. Discover now