ទុនភ្នាល់ស្នេហ៍រាជបុត្រសាតាន part 32+33

511 44 1
                                    

[អ្នកស្រីខ្ងុំច្បាស់ជាខ្វាក់ភ្នែកមិនខានទេ កូនៗដូចខ្វះកន្លែងថើបគ្នា  ]

  " គ្រាប់បែកបានផ្ទុះទៅផ្ទះអាម្នាក់នោះ ឯងទៅលេងផ្ទះវាមែនទេ អាហ្គា  "
  " មកសម្លឹងមុខយើងធ្វើអី " មិត្តភ័ក្ដិទាំងអស់បានសម្លឹងមើលមុខ សូហ្គា គ្រប់គ្នាទើបសូហ្គាធ្វើជាសើច ។
  " យើងដឹងថាជាឯងហើយ ព្រោះស្នាដៃសម្លាប់មនុស្សគឺមានតែឯងម្នាក់ទេ សាហាវ ហើយឈាមត្រជាក់បំផុត " ថេយ៉ាង តបខ្លីៗព្រោះចរឹកអាម្នាក់នេះណា សម្លាប់នរណាម្នាក់គឺប្រាប់ទេ ។
  " វាខ្សោយពេកដឹងទេ ប្រព័ន្ធអគ្គិសនីក្នុងសណ្ឋាគារនិងវាក៏មិនល្អដែរ "
  " កុំមកកុហក មុននិងមានការផ្ទុះ ភ្ងៀវបានសារគ្រប់ គ្នាថានិងមានការបំផ្ទុះអគារចោលទើបធ្វើឲ្យចលាចល ហើយភ្ងៀវរត់ទាញកាបបូបចុះមកក្រោមទាំងមិនទាន់ " ណាមជូន អ្នកនិយាយបកស្រាយភ្លាម ព្រោះគេមិនបានល្ងង់ដល់ថ្នាក់និងទេ  ។
  " ឯងនេះមិនអន់ទេ មនុស្សថ្នាក់ទាបដូចវាគែត្រូវតែតបស្នងយ៉ាងល្អ ហើយក៏ផ្តលកន្លែងឲ្យវាបានសុខដែរ " សូហ្គា និយាយទាំងសើច ។

  " ហ្គា ចាំមើលអូននិងប្តឹងម៉ាក់ " ជេហុប ងាកមកនិយាយជាមួយសូហ្គា ដោយខ្លាំងៗទាំងដែលខ្លួនគឺនៅគ្របភួយនៅឡើយ ។
  " រឿងអីគេ " សូហ្គា ឈប់សើចហើយងាកមកសួរវិញ ដោយធ្វើពុតជាមិនដឹងមិនលឺអីទាំងអស់ ។
  " មិនបាច់មកធ្វើចឹងទេ មនុស្សឆ្កួតបងមិនចង់ឲ្យអូនចេញទៅក្រៅ " ជេហុប តវ៉ាភ្លាមទាំងខឹងនិងខ្មាស់ ដល់ថ្នាក់សូហ្គា ដឹងភ្លាមថាកើតអី ។
  " បងស្រលាញ់អូន "
  " មិនចង់ស្តាប់ " ជេហុប ងាកមុខចេញដោយសម្លេងគំរោះគំរើយ ។
  " បងស្រលាញ់អូនពិតមែនណា "
  " ប្រាប់ហើយថាមិនស្តាប់ មិនបាច់និយាយ "
  " មិនឲ្យប្រាប់ថាបងស្រលាញ់អូន ចុះឲ្យទៅប្រាប់អ្នកណា " លឺពាក្យនិងហើយ ជេហុប ក៏ស្ងាត់មាត់ភ្លាម ដល់ថ្នាក់សូហ្គា ដើរទៅជិតហើយចាប់ទាញយក មកអោបផ្តល់ក្តីស្រលាញ់ ហួងហែងបំផុត ។
  " បាត់ខឹងបងហើយមែនទេ អូនសម្លាញ់ ព្រោះបងស្រលាញ់អូន " សូហ្គា និយាយលួងលោមភ្លាម ព្រោះ គ្រប់យ៉ាងគឺនិយាយចេញពីរចិត្ត តែសុខៗគេក៏ងាកមកសួរភ្លាម ។
  " អូនចាំបានអត់ "
  " អីគេ "
  " អូនមិនចាំពិតមែនហ៎េ "
  " អ៎រ អូនចាំបានពេលជួបគ្នាដំបូងបងថា ស្រលាញ់ មនុស្សស្រីសាច់ស ហើយដើមទ្រូងធំ ពូកែតបស្នងរឿងលើគ្រែមែនទេ តែតាមពិតអូនគ្មានសម្បត្តិគ្រប់គ្រាន់ឲ្យបងទេណា ហើយបងស្រលាញ់អូនពិតមែនហ៎េ " សូហ្គា គាំងភ្លាមព្រោះសំណួររបស់រាងតូច នេះណាធ្វើឲ្យគេធ្វើអីមិនត្រូវទាំងម្តង ។
  " ស្តាប់ណាអូនសម្លាញ់ បងព្រមទទួលស្គាលថាកាលពីមុនគឺចឹង តែពេលនេះមិនអាចទៀតទេ អ្នកដែលបងស្រលាញ់គឺអូន តួចច្រឡឹង គួរឲ្យស្រលាញ់ អោបពេញដៃ ហើយសំខាន់អូនស្អាតពេញដៃដល់ចុងជើង " សូហ្គា រុញជេហុប ឲ្យប្រឈមមុខនិងគេ ហើយគេក៏និយាយទាំងមិនភ្លេចខ្លួនទេ ចិត្តគេចង់ថើបឲ្យណាណី តែម្តង ។
  " សូហ្គា " ជេហុប អៀនភ្លាមព្រោះខ្មាស់និងពាក្យដែលសូហ្គា និយាយភ្លាម ។
  " បងស្រលាញ់អូនតែម្នាក់ទេណា "
  " អឹម..." បបូរមាត់រាងក្រាស់បិទភ្លាម ព្រោះសូហ្គា បានផ្តល់ឲ្យភ្លាម ។
  " ល្ងាចអូនទៅជួបជុំជាមួយ ប្អូនជីន ទៅណាបងនិងគ្នាបងនិងមានការងារត្រូវធ្វើ "
  " អឹម...អូនដឹងហើយ " ជេហុប ងក់ក្បាលភ្លាម មិនចាំយូរ ប្រុសម្នាក់នេះបើកដៃឲ្យហើយ មិនប្រកែកមិនបាន ។
  រាងល្ងាចឡើង ស៊ូហ្គានិងមិត្តភក្តិ២ នាក់ទៀតក៏បានចេញទៅធ្វើការ ចំណែកកំលោះតូចៗទាំងបីលើកម្ហូប យកមកដាក់លើតុ មិនភ្លេចបើកទូរទស្សន៍មើលការបង្ហាញម៉ូដរបស់ប្រុសក្មេងៗនិងសង្ហារទេ ព្រោះពេលប្តីឃើញគឺច្បាស់ណាស់ ថាដាក់ទោសមិនឲ្យងើបពីគ្រែរួចទេ ។
 
  ......
  ភូមិគ្រឹះមីន អាមេរិក
  សូហ្គា បាននាំជេហុប មកអាមេរិកទាំងយប់ ហើយការងាររបស់គេក៏ត្រូវផ្ទេរឲ្យកូនចៅភ្លាម ព្រោះគេត្រូវ ការសម្រាកជួបជុំគ្រួសារនារដូវក្តៅ ។
  " អូនពិតជាសប្បាយចិត្តខ្លាំងណាស់ បងដឹងទេ បងជាមនុស្សមិនចេះចងគំនុំទេ ហើយទោសរបស់លោកអ៊ំម្នាក់នោះក៏ធ្ងន់ខ្លាំងផងដែរ " ជេហុប និយាយភ្លាម ព្រោះពួកគេទាំងពីរគឺកំពុងអង្គុយក្នុងបន្ទប់របស់រាងតូច  ដោយមានសូហ្គា កំពុងតែអង្គុយអោបហើយផ្អែកនិងដើមទ្រូងរបស់គេ តែការអោបនេះគឺហួងហែងខ្លាំងបំផុត ។
  " អូនគឹតចឹងមែនហ៎េ ហុបប៊ី " សូហ្គា លើកដៃអង្អែលថ្ពាល់រាងតូច ហើយយកច្រមុះរបស់គេទៅថើបស្រង់ក្លិនក្រអូបចេញពីរខ្លួនរាងតូច ។
  " បងមិនដឹងហ៎េ ថាបងចង់ក្លាយជាបិសាចពេលណាក៏បាន ហើយចង់ក្លាយជាទេវតាឡើងឋានសួគ៌ពេលណាក៏បានដែរ " ជេហុប សួរទាំង ញញឹមទៅវិញ រហូតដល់សូហ្គា ងាកមកសម្លឹងទាំង ស្នាមញញឹមយ៉ាងភ្លើតភ្លើន ។
  " បងថារូបអូន សរសេរសៀវភៅធម៌ល្អជាងប្រហែលជាល្បីជាងសរសេរប្រលោមលោក " សូហ្គា និយាយណែនាំចប់ ជេហុប ក៏ងាកមលសម្លក់រាងក្រាសភ្លាម ។
  " ប្រុសឆ្កួត បងមើលងាយអូនមែនទេ " ជេហុប វាយដើមទ្រូងរាងក្រាស់ខ្លាំងៗ ដើម្បីបញ្ចេញកំហឹង ។
  " បងមិនបានថាចឹងណា បងសសើរអូននិងណា បងប្រាកដថាអូនអាចធ្វើបាន " សូហ្គា និយាយបញ្ជាក់ម្តងទៀត ដែលធ្វើឲ្យរាងតូចញញឹមភ្លាម ។
  " អគុណបងណាស់ ដែលនៅលើកទឹកចិត្តអូន បងគួរឲ្យស្រលាញ់បំផុត " ជេហុប សើចហើយក៏ស្រវាអោបចង្កេះរបស់រាងក្រាស់ភ្លាម ។
  " អូនស្រលាញ់បងហើយមែនទេ ហុបប៊ី "
  " ទៀតហើយ បងនិយាយទៀតហើយណា ហ្គាហ្គា បងចង់ឲ្យអូននិយាយបែបនេះរហូតមែនទេ " សម្លេងញិកញ៉ក់ តវ៉ាភ្លាម មកសួរចឹងនរណាហ៊ានឆ្លើយលោកអើយ ខ្មាស់ខ្មោច ។
  " និយាយមកណា បងចង់ស្តាប់ " សូហ្គា រឹតរង្វង់ដៃ បន្ថែមទៀតដើម្បីឲ្យរាងតូចរហ័សឆ្លើយ ។
  " អត់ទេ " ជេហុប គ្រវីក្បាល ហើយអោនទៅខ្សឹបក្បែរត្រចៀករាងក្រាស ។
  " ប្រាប់បងតិចណាស់ បងចង់ស្តាប់ " សម្លឹងស្អកៗ ជាមួយខ្យល់ដង្ហើមក្តៅៗ ដែលធ្វើឲ្យមុខរបស់ ជេហុប កាន់តែក្រហម តែរាងតូចនៅគ្រវីក្បាលជាប់ ។
  " ប្រាប់ថាមិនប្រាប់ទេ " ជេហុប ងរង៉ក់ភ្លាមព្រោះ ចរឹកនេះមានតែសូហ្គា ទេដែលអាចលួងបានហើយមិនធុញទ្រាន់ នេះមិនគួរឲ្យជឿសោះ ។
  សូម្បីតែពេលពីមុន គេតាមសើុបប្រវិត្តរបស់រាងតូច ក៏គេមិនបានខឹងដែរ ។ ទើបគេដឹងហើយថាមូលហេតុអ្វីដែលគេមិនខឹងហើយមិនរករឿង មកពីរក្មេងតូចម្នាក់នេះគត់ ។
  " បងសួរអូនបន្តិចបានទេ ហុបប៊ី " សុខៗ សូហ្គា ក៏សួរទៅភ្លាម គេចង់សួរវាចេញពីរចិត្តតែម្តង គេមិនអាចទុកបានទេ នៅពេលនេះ ។
  " អីគេ សឺត " ជេហុប ងាកមកសួរវិញទាំងមិនភ្លេចថើបថ្ពាល់របស់រាងក្រាស់សងវិញ ។
  " អូនមិនចង់រៀបការនិងបង ហើយអូនក៏ធ្វើតារាងពិន្ទុដាក់បងមែនទេ " ជេហុប ងាកមកមើលមុខរាងក្រាស់ទាំងជ្រួញចិញ្ចើមវិញ ។
  " បងឃើញនៅលើតុ "
  " បងមកសងសឹកអូនមែនទេ ហើយដើម្បីឈ្នះចិត្តអូន " សូហ្គា ញាប់ញ័រភ្លាមព្រោះជេហុប បកមកវិញ ទើបគេស្មានតែរាងតូចខឹង ។
  " អូនដឹងទេបងពិតជាខឹង គ្មានអ្នកណាហ៊ានធ្វើបែបនេះទេ តែក្មេងប្រុសម្នាក់នេះ..." សូហ្គា លើកដៃមកចុចថ្ងាស់របស់រាងតូច ដោយការថ្នាក់ថ្នម ។
" ជុង ហូស៊ុក សាកាគិ ជាអ្នកធ្វើឲ្យបងបាត់បង់ម្ចាស់ការ ហើយបងខំដាក់អន្ទាក់បែរជាបងត្រូវចូលទៅក្នុងខ្លួនឯង " ពាក្យសារភាពស្នេហ៍បានបញ្ចេញ ឡើងវាមិនខុសអីទេ ព្រោះនេះបានបង្ហាញឲ្យយើង មានក្តីសុខទាំងក្នុងនិងក្រៅ ។
  " បងខំសារភាពអស់ហើយណា អូនមិនទាន់ឆ្លើយយល់ព្រមនិងការរៀបការនេះទេណា "
  " អូនមិនចង់រៀបការជាមួយនិងបងទេ បើគ្មានអ្នកម៉ាក់ មក " ជេហុប និយាយភ្លាមព្រោះគេដឹងច្បាស់ បើសិនគ្មានអាណាព្យាបាលមកចូលរួមពីធីការនិងគ្មានក្តីសុខទេ ។
  " បងគិតដូចដែរ "
  " ព្រោះពួកយើងស្រឡាញ់និងគោរពមានតែម្នាក់តើ ហ្គាហ្គា " ប្រុសសង្ហាងាកមកញញឹមដាក់រាងតូចភ្លាម ដោយមិនភ្លេចលួចថើបសក់ក្បាលរបស់រាងតូច ។
  " មិចក៏អូនញញឹមអី "
  " អូននិងទីនោះ ទឹកមិត្តភ័ក្ដិបងនិងបងជីន និងបង សូប៊ីន " ជឹហុប ប្រាប់តាមត្រង់ដោយមិនភ្លេចញញឹម ដាក់រាងក្រាស់ ។
" អូននិងប្រពន្ធវាបានតែអានពីរក្បាលនិងដកចេញភ្លាម " សូហ្គា និយាយទាំងមុខក្រមូវបែបទទួលយក មិនបាន ។
  " អៅ បងជាមនុស្សពិនប្រចណ្ឌពិតមែន " ជេហុប និយាយប្តូររឿងភ្លាម ។
  " កុំឲ្យបងធ្វើអី ហុបប៊ី បងស្រលាញ់អូននិងលេងចង់ទៅធ្វើការហើយ បងប្រហែលជាមិនទៅធ្វើការទេ " សូហ្គា និយាយទាំងអោបជាប់ ។
  " បងជ្រុលពេកហើយ បងជីន ប្រាប់ថាបងណាមជូនក៏ពូកែប្រចណ្ឌដែរ ហើយគាត់ជាមនុស្សបែបមិច " ជេហុប និយាយទាំងសើច ។
  " វាជាមនុស្សមាត់រឹងមែន ហើយមិនព្រមទទួលការពិតទេ ទាល់តែជីនរត់ទៅកាណាដាទេ បានវាដឹងថាស្រលាញ់គេហើយ រហូតវាទ្រាំលេងបានក៏រត់ទៅតាម ទៅ " សូហ្គា ឈ្លៀតពេលនិយាយដើមមិត្តរបស់ខ្លួន ឲ្យហើយ ដល់ថ្នាក់រាងតូចអង្គុយសើច ។
  " អូនគិតថាបងជាមនុស្សបែបណា "
  " បងឬ " ជេហុប ងាកមកមើលមុខរាងក្រាស់ភ្លាម ។
  " អូនថាពីមុនបងជាមនុស្សពូកែឈ្លៀតឪកាស ហើយច្រលើម ល្មោភ ចិត្តអាក្រក់ តែបងបែរជាធ្វើគ្រប់យ៉ាងដើម្បីអូន អូនស្រលាញ់បង សូហ្គា  "
  " ហុបប៊ី " សូហ្គា ញញឹមដាក់រាងតូចភ្លាម នៅទីបំផុតគេក៏បានលឺពាក្យថាស្រលាញ់ចេញពីមាត់ ភ្លាម ទើបគេរហ័សអោនទៅថើបមាត់របស់រាងតូចដោយការថ្នាក់ថ្នមភ្លាម ។
  " អឹម...ហ្គា ...."
  មិនឆ្ងាយពីបន្ទប់នេះទេ ទ្វារត្រូវបានលួចបើកបង្ហើប មនុស្សចាស់ពីរអ្នកឈរមើលទាំងទឹកភ្នែករលីងរលោង ។
" ទីបំផុត បានហើយពេលនេះ គ្រីស្ទីន ថ្ងៃដែលខ្ញុំចង់ឲ្យកូនបានក្តីសុខបែបនេះ " ម៉ាក់របស់សូហ្គា ងាកមកនិយាយជាមួយមេដោះ ទាំងទឹកភ្នែកហូរជោគថ្ពាល់ ព្រោះតែសប្បាយចិត្ត ។
  " អ្នកប្រុសតូចគឺសាកសមបំផុត មិនស្មានថាអ្នកប្រុសធំ ទន់ភ្លន់គឺគួរឲ្យស្រលាញ់បែបនេះសោះ "  មេដោះ លួចមើលនិយាយទាំងយំ ព្រោះឃើញពីរអ្នកនឹងកំពុងតែផ្អែមល្ហែម មិនចាប់អារម្មណ៍អីសោះ ។
  អ្នកស្រីមីន យល់ហើយក៏ត្រូវភ្ងាក់ភ្លាមពេលកូនគេកំពុងតែថើបគ្នា ដោយអាការពុះកញ្ជ្រោល ទើបរហ័សនាំគ្នាទៅក្រោមភ្លាម ។
  "មេដោះទៅក្រោមទៅ ខ្ងុំមិនទាន់ចង់ខ្វាក់ទាំងចាស់ទេ "

  ( ខ្លាចកើតពពែឆ្កែ )

  អគុណសម្រាប់ការអាន❤️❤️
  @Anny🍁🍁

 🌈ទុនភ្នាល់បេះដូងរាជបុត្រសាតាន🌈(ចប់)Where stories live. Discover now