ភាគទី១

817 5 0
                                    

(ដាក់នុយ)

រថយន្ដស៊េរទំនើបម៉ាកចុងក្រោយបើកបរក្នុងល្បឿនធម្មតា តាមបញ្ជាអ្នកណាម្នាក់ ដែលកំពុងតែមានអារម្មណ៍ល្អ ចង់គយគន់ទេសភាពតាមដងវិថី សាងឱ្យមនុស្សជំនិតត្រូវសម្លឹងមុខគ្នា ដោយការងឿងឆ្ងល់ ព្រោះមិនគិតថាអ្នកកំលោះសប្បាយចិត្តព្រោះរឿងអ្វី តែតាមមើលទៅប្រហែលជាមានតែ សាមីខ្លួនប៉ុណ្ណោះដែលដឹងមូលហេតុ។
កែវភ្នែកកាច សម្លឹងមើលទៅខាងក្រៅ ផ្ទៃមុខពោរពេញទៅដោយស្នាមញញឹមលម្អ តែក៏ត្រូវរលត់បាត់ ពេលឃើញរូបភាពផ្អែមល្ហែមរបស់គូស្នេហ៍មួយគូ នៅចំណតឡានក្រុង។
“បែបនេះឬបានជាមិនចាប់អារម្មណ៍យើង?” សាន់ដ័រ រង៉ូវៗតែម្នាក់ឯង នឹកដល់ផ្ទៃមុខស្រទន់ដែលខ្លួនបានជួបមុននេះ ទោះត្រឹមមិនប៉ុន្មាននាទី តែក៏ធ្វើឱ្យគេមិនអាចដកចិត្តពីនាងបានដូចគ្នា។
“ចៅហ្វាយមានរឿងអីឬ?” សេនដូ សួរនាំដោយដឹងតួនាទី ពេលត្រចៀកវាងវៃឮសម្ដីរអ៊ូរបស់ចៅហ្វាយ។
“គ្មានអីទេ” សាន់ដ័រ តបសំឡេង ព្រមជាមួយទឹកមុខធុញថប់មិនបានសប្បាយចិត្តដូចមុននេះ។
រាងកាយតូចច្រឡឹង ញញឹមស្រស់ស្រាយ ពេលបុរសមាននាមជាសង្សារឈរក្បែរខ្លួន ព្រមទាំងឱបរាងកាយតូចផ្ដល់ភាពកក់ក្ដៅ រូបភាពផ្អែមល្ហែមរបស់កំលោះក្រមុំទាំងពីរ សាងឱ្យគ្រប់គ្នានៅក្បែរនេះ សម្លឹងមើលមកដោយការច្រណែន។
“បងជិះឡានក្រុងបានដែរឬ?” ស៊ូអឺ សួរនាំសង្សាររបស់ខ្លួន ដែលមានងារជាមហាសេដ្ឋី តែបែរជាសុខចិត្តមកជិះឡានក្រុង ដែលដណ្ដើមគ្នាអង្គុយទៅវិញ។
“ម៉េចក៏សួរបងបែបនេះ?” ខាល៍ សួរនាំរាងតូចក្នុងដោយចង់ដឹង។
“គឺបងក៏ជាអ្នកមាន មានប្រាក់ ឡានទំនើបៗ ចង់ជិះមួយណាក៏បាន ហើយម៉េចក៏មកជិះឡានក្រុងបែបនេះទៅវិញ?”
“ចុះអូនម៉េចក៏ជិះឡានក្រុង?” អ្នកកំលោះមិនបានតប តែក៏សួរបករាងតូចវិញ។
“អោ អូនជិះរាល់ថ្ងៃទៅហើយ គ្មានអីចម្លែកទេ គិតតែបងទៅ!” មែនវាមិនចម្លែកទេ សម្រាប់អ្នកក្រដូចជានាង មានតែឡានក្រុងនេះហើយជាមធ្យោបាយធ្វើដំណើរល្អបំផុត។
“ហេតុនេះហើយទើបបងចង់សាក ចង់ដឹងថាឡានក្រុងនេះល្អប៉ុណ្ណា ទើបអូនមិនព្រមឱ្យបងជូនទៅផ្ទះ សុខចិត្តមកជិះឡានក្រុងបែបនេះ ទាំងដែលសង្សារជាអ្នកមានវាល់មេឃ” ខាល៍ និយាយដោយការអន់ចិត្ត ពេលស្រីតូចបដិសេធមិនព្រមឱ្យគេជូនទៅវិញ។
“កុំអន់ចិត្តអី មកពីអូនមិនចង់ឱ្យបងលំបាក ត្រូវជូនអូនទៅ ត្រូវត្រលប់មកវិញ គ្រាន់តែគិតក៏អូនហត់ជំនួសបងដែរ”
“ចុះដែលបងត្រូវមកជិះឡានក្រុងជូនអូនទៅ អូនថាទៅបងហត់ឬក៏អត់?” ខាល៍ តបរាងតូចភ្លាមៗសាងឱ្យ ស៊ូអឺ អស់សំណើចដោយខានមិនបាន ព្រោះដឹងថាអ្នកកំលោះមិនបានធុញក្នុងការជូននាងទៅ តែអន់ចិត្តដែលនាងបដិសេធគេ។
“ហិ ហិ អូនមិនបានឱ្យបងជូនទៅទេ”
“ស៊ូអឺ!!!”
“ហ៊ឹសៗ អូននិយាយលេងទេ! ម៉ោះឆាប់ឡើងទៅ ឡានមកដល់ហើយ” ដៃតូចដឹកដៃអ្នកជាសង្សារឡើងឡាន ដែលអ្នកកំលោះក៏ព្រមឡើងតាមសម្រួល តែក៏មិនភ្លេចធ្វើតួនាទីការពាររាងតូច ចេញពីប៉ះពាល់ពីអ្នកដំណើរធ្វើផ្សេងទៀត ទោះជាការប៉ះដោយអចេតនា តែក៏ធ្វើឱ្យអ្នកកំលោះអត់មុខខ្មូរមិនបាន។

គំរាមស្នេហ៍ប្លន់ដួងចិត្តWhere stories live. Discover now