ភាគទី២០

368 3 0
                                    

(បងស្រលាញ់អូន)

“លោកស្រលាញ់ខ្ញុំទេ?”
សាន់ដ័រទៅជាគាំងមួយខណៈ ចំណែកអ្នកម៉ាក់ក៏ស្ងប់ស្ងាត់រងចាំចម្លើយរបស់គេ។
“ហេតុអីសួរសំណួរនេះ?” អ្នកកំលោះ មិនទាន់រកសម្ដីនិយាយត្រូវទើបត្រូវសួរបកនាងវិញ។ សំណួរគេសាងឱ្យស្រីតូចកាន់តែអស់សង្ឃឹម។
“ហេតុអីសួរមិនបាន?...ខ្ញុំគ្រាន់តែចង់ដឹងឱ្យច្បាស់ពីទំនាក់ទំនងរបស់ពួកយើងតែប៉ុណ្ណោះ”
“ចុះរាល់ថ្ងៃនេះនៅមិនដឹងទេឬ?” សាន់ដ័រ មានចេតនាបញ្ជាក់នាងពីអ្វីម្យ៉ាង តែអ្នកម៉ាក់បែរជាគិតមិនដល់ពីចំណុច ក្រៅពីអ្វីដែលចង់ឮពីមាត់អ្នកកំលោះផ្ទាល់។
“លោកនិយាយទៅ! ខ្ញុំអាចដឹងទេ? ពួកយើងនៅជាមួយគ្នាក៏ពិតមែន តែដែលលោកមើលថែខ្ញុំព្រោះតួនាទីជាឪពុកម្នាក់ប៉ុណ្ណោះ” អ្នកម៉ាក់និយាយទាំងអន់ចិត្តចេញមក ហើយអ្នកជាលោកប៉ាក៏បានឃើញច្បាស់ដូចគ្នា តែបែរជានិយាយញោះនាងទៅវិញ។
“ឪពុកកូនឯណាគេមើលថែគ្នាស៊ីជម្រៅបែបនេះ”
“មនុស្សឆ្កួត ខ្ញុំចង់និយាយថាលោកមើលថែខ្ញុំ ព្រោះខ្ញុំមានកូនរបស់លោក មិនមែនខ្ញុំជាកូនលោកទេ” ការញោះរបស់គេក៏បានសម្រេច ព្រោះពេលនេះអ្នកម៉ាក់កំពុងតែឆេះដុំហើយ។
“ហ៊ឹសៗ បងលលេងទេ” សាន់ដ័រ សើចដោយការសប្បាយចិត្ត តែក៏ទម្លាក់ទឹកមុខចុះវិញ ពេលបានឮសំណួរបន្តរបស់នាង។
“លោកលលេង ព្រោះចង់បន្លប់សំណួររបស់ខ្ញុំហ្អេស?”
“មិនមែនអ៊ីចឹងទេ ស៊ូអឺ តាមពិតទៅ...”
“លោកស្រលាញ់ខ្ញុំទេ?” ស៊ូអឺ សួរកាត់ប្រយោគរបស់គេ ទឹកមុខនៅតែបង្ហាញភាពស្រពាប់ស្រពោនដដែល។
“គ្រប់យ៉ាងបងបង្ហាញច្បាស់ហើយ អូននៅមិនដឹងទៀតឬ?” ឱ្យគេនិយាយយ៉ាងម៉េចទៅ គេមិនធ្លាប់និយាយវាផង ដល់ឱ្យមកនិយាយភ្លាមៗចឹង ដូចរឹងអណ្ដាតយ៉ាងម៉េចមិនដឹងទេ។
“ឱ្យខ្ញុំដឹងយ៉ាងម៉េចបើលោកមិននិយាយវាផង ខ្ញុំចង់ឮវាចេញពីមាត់របស់លោក ឱ្យដឹងច្បាស់ថាលោកមានស្រលាញ់ខ្ញុំ មានដែលទុកខ្ញុំក្នុងចិត្តលោកទេ”
“ហ៊ើយ! ស៊ូអឺ ស្ដាប់បងណា៎...ពេលខ្លះពាក្យស្រលាញ់វាមិនបានបញ្ជាក់គ្រប់យ៉ាង បញ្ជាក់ពីទំហំស្រលាញ់ ដែលមនុស្សពីរនាក់ផ្ដល់ឱ្យគ្នានោះទេ វាសំខាន់ទៅលើទង្វើថាតើពួកគេអាចធ្វើឱ្យដៃគូជីវិតមានក្ដីសុខប៉ុណ្ណា”
“ចឹងលោកមិនស្រលាញ់ខ្ញុំទេ?”
“មិន...”
“ចុះដែលលោកនិយាយថា ចង់រៀបការជាមួយខ្ញុំនោះវាយ៉ាងម៉េចវិញ?” ស៊ូអឺ សួរនាំរហូតថ្នាក់អ្នកកំលោះរកបកស្រាយអ្វីក៏មិនបាន។
“បងមិនចង់ឱ្យគេនិយាយថាកូនបង ជាកូនឥតខាន់ស្លានោះទេ”
“ព្រោះតែកូន?”
“ស្ដាប់បងនិយាយឱ្យចប់សិនបានទេ មិនមែនតែកូនម្នាក់ទេ តែបងក៏ចង់បានអូនធ្វើជាម្ដាយរបស់កូន ទាំងស្របច្បាប់នឹងប្រពៃណី ចង់ឱ្យមានតម្លៃក្នុងក្រសែភ្នែកគ្រប់គ្នា លើកតម្កើងអូនឱ្យដូចជាព្រះនាងអ៊ីចឹង” សាន់ដ័រ ច្បិចថ្ពាល់តូចជាការយល់ចិត្ត តែអ្នកម៉ាក់ក៏មិនបានត្រេកអរជាមួយ។
“អ៊ីចឹងលោកគិតថាពួកយើងអាចមានក្ដីសុខទេ បើរស់នៅទាំងគ្មានក្ដីស្រលាញ់ឱ្យគ្នាបែបនេះ”
“អ្នកណាថា តាមពិត...” សាន់ដ័រ ចង់សារភាពពាក្យក្នុងចិត្តប្រាប់នាង តែអ្នកម៉ាក់ចិត្តរឹងក៏និយាយកាត់មុនទៅហើយ។
“បានហើយ! ខ្ញុំហត់ហើយចង់គេង” ចប់ប្រយោគស្រីតូចក៏គេងបែរខ្នងដាក់គេជាថ្មីម្ដងទៀត។
សាន់ដ័រ បានត្រឹមគាំងនិយាយអ្វីលែងចេញ ទើបបានត្រឹមដាក់ខ្លួនគេងឱបនាងពីក្រោយ។ កន្លងផុតទៅមួយសន្ទុះធំ លោកប៉ានៅតែមិនអាចគេងលក់ដដែល ខួរក្បាលនៅតែគិតពីសំណួរ របស់អ្នកម៉ាក់មិនឈប់។
“ស៊ូអឺ គេងលក់ហើយឬ?” សាន់ដ័រ ឈ្ងោកមើលអ្នកគេងលក់ក្នុងរង្វង់ដៃ ព្រមទាំងអង្អែលថ្ពាល់តូចថ្នមៗដោយក្ដីស្រលាញ់ចេញពីចិត្ត ពីបេះដូងរបស់គេ។
ជុប
បបូរមាត់ក្រាស់ជំពិត លើថ្ពាល់ទន់់រលោងយ៉ាងថ្នាក់ថ្នមបំផុត មុននឹងគេដាច់ចិត្តនិយាយពាក្យក្នុងចិត្តចេញមក។
“ស៊ូអឺ បងស្រលាញ់អូន អូនសម្លាញ់” សាន់ដ័រ ខ្សឹបស្រាលក្បែរត្រចៀករបស់នាង។
ប្រយោគសារភាពរបស់អ្នកកំលោះ សាងឱ្យអ្នកធ្វើពុតគេងមុននេះញញឹមបិទមាត់មិនចេញ មុននឹងងាកមករកគេជាថ្មី ជាមួយស្នាមញញឹមក្ដីសុខរបស់ខ្លួន។
“ពិតមែនឬ? លោកស្រលាញ់ខ្ញុំមែនឬ?” ស៊ូអឺ ឱប ក រឹងមាំជាប់ ព្រមទាំងសួរគេបញ្ជាក់ម្ដងទៀត។
“សូអឺ នេះអូនមិនទាន់គេងលក់ទេហ្អេស?” សាន់ដ័រ ទៅជាមុខក្រហមមួយរំពេច មិនមែនខឹងតែអៀនច្រើនជាង។
“រៀបនឹងគេងហើយ តែអ្នកខ្លះក៏មករង៉ូវៗដាក់ត្រចៀក ទើបភ្ញាក់វិញ ហ៊ឹសៗ” អ្នកម៉ាក់ញញឹមលឹបភ្នែកចេញមក។
“ខូចណាស់យើងហ្នឹង ជុប” លោកប៉ា ឆ្មក់ថើបបបូរមាត់ក្រពុំដោយការគ្រឺតក្នាញ់។
“តែថាលោកស្រលាញ់ខ្ញុំមែនឬ?”
“ប៉ុណ្ណឹងហើយនៅមិនច្បាស់ទៀតឬ?” សាន់ដ័រ ច្បូតច្រមុះស្រួចតិចៗ។
“វានៅស្រពិចស្រពិលចង់ឮវាឱ្យច្បាសស់ជាងនេះ ណា! សាន់ដ័រ និយាយម្ដងទៀតទៅ” ម្រាមដៃតូចចុចដើមទ្រូងរឹងមាំជាការតើន ធ្វើឱ្យម្ចាស់រាងកាយអស់សំណើច។
“ហ៊ឹសៗ អូខេ! ស៊ូអឺ បងស្រលាញ់អូន ស្រលាញ់អស់ពីបេះដូង ស្រលាញ់ស្មើជីវិត ស្រលាញ់ៗៗៗៗ...ស្រលាញ់ខ្លាំងណាស់ ពេញចិត្តហើយនៅអ្នកស្រី?”
“ហ៊ឹសៗ ពេញចិត្តណាស់” ស៊ូអឺ ញញឹមបិទមាត់មិនជិត។
“យប់ជ្រៅហើយឆាប់គេងទៅ ជុប” សាន់ដ័រ ថើបរាត្រីសួរស្ដីអ្នកម៉ាក់ម្ដងទៀត ព្រមទាំងឱបរាងតូចជាប់ក្នុងរង្វង់ដៃ។
ស៊ូអឺ គេងឱបរាងក្រាស់ណែនដៃយ៉ាងមានក្ដីសុខបំផុត។ រាងតូចរើទៅរើមកមិនឈប់ ហើយក៏ក្រោកអង្គុយភ្លាមៗ។
“ម៉េចក៏ក្រោកទៀតហើយ មិនគេងទេឬ?” លោកប៉ាក្រោកមកអង្គុយទល់មុខអ្នកម៉ាក់។
“...” ស៊ូអឺ មិនតបអ្វីក្រៅពីញញឹម។
“រំភើបឬ?”
“ចាស”
“ហ៊ឹសៗ រំភើបប៉ុណ្ណឹងបានហើយឆាប់គេងទៅ” អ្នកកំលោះទាញដៃនាងឱ្យគេងចុះវិញ តែស្រីតូចបែរជាអង្គុយស្ងៀមដដែល។
“សាន់ដ័រ” ស៊ូអឺ ហៅគេដោយសំឡេងស្រាលបំផុត ព្រមទាំងលោទៅឱប ក គេជាប់។
“បាទ”
“អរគុណដែលបងស្រលាញ់អូន អូនក៏ស្រលាញ់បងដែរ”
ជុប
ចប់សម្ដីអ្នកម៉ាក់ ក៏ធ្វើចិត្តក្លាហានថើប បបូរមាត់ក្រាស់ភ្លាមៗ ដែលក៏អ្នកកំលោះភ្ញាក់ផ្អើលមិនតិចនោះទេ តែក៏ញញឹមពេញចិត្តដូចគ្នា។
“ហ៊ឹសៗ” សាន់ដ័រ គ្រវីក្បាលអស់សំណើច នឹងឫកពាគួរឱ្យស្រលាញ់របស់នាង។
“ម៉េចក៏បងសើច បងទុកក្ដីស្រលាញ់អូនជារឿងកំប្លែងហ្អេស?”
“មិនមែនទេ! បងរំភើបចិត្តទៅវិញទេ ដែលប្រពន្ធព្រមនិយាយពាក្យផ្អែមល្ហែមដាក់បងវិញ” ម្រាមដៃវែងស្រឡូនដូចស្រី អង្អែលផ្ទៃមុខតូចថ្នមៗ។
“ហ៊ឹស អ៊ីចឹងចាប់ពីពេលនេះទៅ អូននឹងនិយាយដាក់បងឱ្យច្រើនៗ និយាយទាល់តែបងធុញ”
“ទោះស្លាប់ក៏បងមិនធុញដែរ ជុបៗៗ” សាន់ដ័រ ធ្វើទម្លាប់របស់ខ្លួនគឺថើបពេញផ្ទៃមុខតូចនេះឯង។
“តែបងក៏ត្រូវនិយាយប្រាប់អូនវិញដូចគ្នា និយាយថាស្រលាញ់អូនបងត្រូវតែនិយាយពាក្យនេះរាល់ថ្ងៃ ហើយក៏ស្រលាញ់អូនឱ្យច្រើនៗដឹងហើយនៅ”
“បាទ បងស្រលាញ់អូន ស្រលាញ់ខ្លាំងណាស់ ស្រលាញ់ពេញមួយជីវិត ប្រពន្ធសម្លាញ់របស់បង”
ប្រយោគរបស់អ្នកកំលោះ សាងឱ្យស្រីតូចញញឹម ញញឹមទាំងទឹកភ្នែកស្រក់ចុះមកមិនដឹងខ្លួន ព្រោះរំជួលចិត្តខ្លាំងពេក។
“ហ៊ឹក សាន់ដ័រ អូនរំភើបចិត្តណាស់ ហ៊ឹកៗ” អ្នកម៉ាក់ឱបរាងក្រាស់ ឈ្ងោកមុខយំក្នុងដើមទ្រូងរបស់គេ។
“ហ៊ឹសៗ កុំយំ ចេះយំដូចក្មេងទៅកើត” លោកប៉ា លួងលោមផ្ដល់ភាពកក់ក្ដៅដល់អ្នកម៉ាក់តាមរយៈរង្វង់ដៃមួយគូនោះ ហើយគេមិនមែនផ្ដល់តែពេលនេះទេ គេនឹងផ្ដល់ឱ្យនាងមួយជីវិតដូចគ្នា។
រាងតូចច្រឡឹងរបស់អ្នកម៉ាក់ ឈរសម្លឹងមើលផ្ទះតូចដែលធា្លប់នៅ ទាំងមិនដាច់ចិត្តចាកចេញ ថ្នាក់លោកប៉ាត្រូវចូលមកលួងលោម។
“មិនដាច់អាល័យឬ?” សាន់ដ័រ ឱបស្មាតូចហើយក៏អ្អែលថ្នមៗ។
“ចាស! អូនអាល័យវាណាស់ បួនឆ្នាំហើយដែលអូននៅទីនេះ ហើយពេលនេះស្រាប់តែចេញពីវា អូន...អូនមិនអស់ចិត្តនោះទេ ហ៊ឹកៗ” រៀបរាប់ចុះឡើង អ្នកម៉ាក់ក៏ទ្រហ៊ោយំចេញមកភ្លាមៗតែម្ដង។
“ហ៊ឹសៗ ឈប់យំបានហើយ”
“ហ៊ឹកៗ” ស៊ូអឺ ឱបរាងក្រាស់ ព្រមទាំងជ្រប់មុខមិនឈប់។
អ្នកម៉ាក់នៅតែយំ ទើបអ្នកកំលោះនិយាយនូវប្រយោគដែលធ្វើឱ្យនាងរំភើបចិត្តបំផុត។
“បើអូនមិនដាច់ចិត្ត ពួកយើងនៅទីនេះក៏បាន បងតាមចិត្តអូនជានិច្ច ជុប” សាន់ដ័រ ឆ្មក់បបូរមាត់តូច ពេលនាងសម្លឹងមើលខ្លួនមិនដាក់ភ្នែក។
“បង...បងនិយាយពិតមែនឬ?” ស៊ូអឺ ធ្វើភ្នែកម៉ក់ៗមើលគេសឹងមិនចង់ជឿនឹងត្រចៀក។
“បាទ បងដែលកុហកអូនពីពេលណា”
“តែ...បងនៅបានដែរឬ?” អ្នកម៉ាក់ធ្វើជាសួរគេបញ្ជាក់ តែក៏ញញឹមសប្បាយចិត្ត ពេលឮប្រយោគបន្តរបស់គេ។
“ម៉េចក៏ថានៅមិនបាន បងធ្លាប់និយាយហើយ មិនថានៅទីណាសូមត្រឹមតែមានអូនបងនៅបានទាំងអស់ហ្នឹង” សាន់ដ័រ មិចភ្នែកច្រឡើមដាក់នាង។
“ហ៊ឹសៗ” អ្នកម៉ាក់សើចចេញញមកតិចៗ។
“ម៉េចក៏សើច ហ៊ឹម?”
“អូនសប្បាយចិត្ត ពេលលោកប្ដីអូនគួរឱ្យស្រលាញ់បែបនេះ ជុប” ស៊ូអឺ ជំទើតថើបចុងចង្កាគ្រើម។
“បងគួរឱ្យស្រលាញ់យូរហើយ តែអូនមិនដែលចាប់អារម្មណ៍ប៉ុណ្ណោះ”
“អឹម អ៊ីចឹងចាប់ពីពេលនេះទៅ អូននឹងចាប់អារម្មណ៍បងឱ្យច្រើនៗ អត់ទេ! ចាប់អារម្មណ៍តែបងម្នាក់គត់” អ្នកម៉ាក់បង្ហាញឫកពាច្រឡើមចេញមក បានយ៉ាងគួរឱ្យស្រលាញ់។
“ហ៊ឹសៗ ហើយសម្រេចថាយើងនៅទីនេះ ឬទៅនៅផ្ទះបង?” សាន់ដ័រ ចាប់បីតូចផុតពីដី ខ្លាចថានាងឈរយូរធ្វើឱ្យចុកជើង។
“អូនម៉េចនឹងអាចឱ្យលោកប្ដីរបស់អូន មកលំបាកជាមួយអូនបានទៅ” ស៊ូអឺ ឱប ករឹងមាំជាប់ ដោយមិនភ្លេចផ្ដេកក្បាលកើយដើមទ្រូងរឹងមាំ។
“ចឹងសម្រេចថា...”
“នៅជាមួយបងហ្នឹងអី...អូននឹងទៅដេកស៊ីទីនោះ ធ្វើឱ្យបងធ្លាក់ខ្លួន ហើយចាំមកនៅទីនេះវិញ” អ្នកម៉ាក់ រៀបរាប់អមដោយកាយវិការមកជាមួយ។
“ហាសហា ត្រឹមអូនម្នាក់វាមិនជ្រុះរោមជើងបងទេ ជុប” ថើបក្ដីស្រលាញ់រួច លោកប៉ាក៏បីអ្នកម៉ាក់ចេញទៅ។
ទាំងពីរនាក់មានតែស្នាមញញឹមក្ដីសុខ ជាក្ដីសុខមួយដែលកើតចេញពីក្ដីស្រលាញ់ដ៏បរិសុទ្ធ ដែលផ្ដល់ឱ្យរវាងគ្នានឹងគ្នាពេញមួយជីវិតគ្មានថ្ងៃសាបសូន្យ។
រាងក្រាស់ស្ថិតក្នុងឈុតគេងតម្លៃថ្លៃ អង្គុយលើគ្រែគេងត្រួតពិនិ
ត្យការងាររបស់ខ្លួន តែភ្នែកក៏សម្លឹងមើលទៅបន្ទប់មិនឈប់ ព្រោះរាងតូចចូលទៅមួយសន្ទុះហើយ តែមិនទាល់ឃើញចេញមកវិញសោះ។
“មានរឿងអីទេដឹង ម៉េចក៏យូរយ៉ាងនេះ!” លោកប៉ា អង្គុយគូថសឹងមិនជាប់ហ្នឹងគ្រែទៅហើយ មាត់ក៏រអ៊ូមិនឈប់ ខួរក្បាលនឹកបារម្ភតែពីអ្នកម៉ាក់។
តែការព្រួយបារម្ភ ភាពខ្វល់ខ្វាយរបស់គេក៏បាត់ទៅវិញ ពេលស្រីតូចដើរចេញមកវិញ។
“អូយ...” ស៊ូអឺ ស្រែកតិចៗ ដៃក៏ទប់ចង្កេះរបស់ខ្លួន។
“ស៊ូអឺ អូនយ៉ាងម៉េចហ្នឹង?” ពេលនេះគ្មានអ្វីសំខាន់ជាងប្រពន្ធកូននោះទេ សាន់ដ័រ ទម្លាក់ចោលគ្រប់យ៉ាងរត់មកត្រកងអ្នកម៉ាក់ជាបន្ទាន់។
“អូនមិនអីទេ គ្រាន់តែឈឺចង្កេះប៉ុណ្ណោះ” អ្នកម៉ាក់ ដើរថ្នមៗមករកគ្រែគេង។
“ម៉ោះ ចាប់បងជួយអូន” ចប់សម្ដី សាន់ដ័រ លើកបីនាងតែម្ដង។
សាន់ដ័រ ដាក់រាងតូចឱ្យអង្គុយលើគ្រែ ដៃរឹងមាំច្របាច់ថ្នមៗ ធ្វើសរសៃ ត្រង់ចង្កេះឱ្យនាង។
“អូនបានធូរខ្លះទេ?”
“ចាស” ទង្វើថ្នាក់ថ្នមរបស់លោកប៉ា ធ្វើឱ្យអ្នកម៉ាក់ញញឹមចេញមកយ៉ាងមានក្ដីសុខ។
“ថ្ងៃក្រោយចង់ធ្វើអីត្រូវហៅបងដឹងនៅ ពោះកាន់តែធំពិបាកក្នុងការដើរហើរណាស់”
“ចាស លោកប្ដីសម្លាញ់ចិត្តអូន...អូន លែងអីហើយ បងទៅធ្វើការវិញចុះ” ស៊ូអឺ រុញអ្នកកំលោះចេញបន្តិច ព្រោះមិនចង់រំខានការងាររបស់គេជាងនេះ។
“ការងារបងធ្វើរួចហើយ អូនកុំបារម្ភអី ពេលនេះបងសុំពេលមើលថែប្រពន្ធម្ដង” ធ្វើហើយស្អី គេទើបតែធ្វើការងារមុននេះទេ តែបើមិនប្រាប់ដូចនេះ ស្មានថាបានជួយទុក្ខធុរៈប្រពន្ធហ្អេស។
“កុហកអូនឬអត់?” អ្នកម៉ាក់សួរដូចដឹងច្បាស់ ដែលលោកប៉ាបានតែ សើចស្ញេញចេញមក។
“ហិហិ”
“បងនេះ ឆាប់ទៅធ្វើការទៅ”
“អត់ទេ! ការងារចាំបង្ហើយពេលក្រោយក៏បាន ពេលលនេះបងចង់នៅមើលថែប្រពន្ធបងណា៎! អូនសម្លាញ់” អ្នកកំលោះបង្ហាញចរិតក្មេងចេញមក។
“អូនអាចហាមឃាត់បងបានឬ!” អ្នកម៉ាក់ និយាយឌឺទៅវិញ លើកណាក៏ធ្វើជាសុំនាង តែបើនាងព្រមក៏គេមិនស្ដាប់នាងដូចគ្នា។
“ហ៊ឹសៗ ប្រពន្ធបងចិត្តល្អជាងគេ ជុប” សាន់ដ័រ ថើបពេញផ្ទៃមុខតូច ទាំងក្ដីស្រលាញ់អាណិតចេញព្រមគ្នា។
ស៊ូអឺ ដាក់ខ្លួនគេង ដោយមានអ្នកកំលោះ ចាំឱបចាំផ្ដល់ភាពកក់ក្ដៅ សាងឱ្យអ្នកម៉ាក់មានអារម្មណ៍ថាមានក្ដីសុខ ជាក្ដីសុខដែលមិនអាចខ្វះបានក្នុងជីវិត។

គំរាមស្នេហ៍ប្លន់ដួងចិត្តWhere stories live. Discover now