ភាគទី៨

340 8 0
                                    

(ជំនួញគេត្រូវតែចំណេញ)

“មនុស្សអាក្រក់ ខ្ញុំស្អប់លោកឯង” ព្រោះគិតថាអ្នកកំលោះចង់ធ្វើបាបខ្លួនព្រោះរឿងកាលពីម្សិល ស៊ូអឺ ក៏គិតអគតិចំពោះគេ ព្រមទាំងបោះជំហានដើរចេញទៅដោយការអន់ចិត្ត។
ស៊ូអឺ ដើរទាំងគ្មានអារម្មណ៍ ទឹកមុខក៏ស្រពាប់ស្រពោនមិនឈប់ តែត្រឹមមិនប៉ុន្មានជំហាននាងបែរជាត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួន ពេលរាងក្រាស់របស់់អ្នកណាម្នាក់មកឈរពាំងពីមុខខ្លួន។
“ចៅហ្វាយចង់ជួបអ្នកនាង!” ហូដេន ប្រាប់ដោយមិនចាំយូរ ព្រោះដឹងថានាងកំពុងតែគិតអ្វី។
“ខ្ញុំមិនចង់ជួបគេទេ” ស៊ូអឺ ប្រាប់សំឡេងខ្សាវបែបអន់ចិត្ត មុននឹងបែរក្រោយបម្រុងគេច តែគ្រប់យ៉ាងនាងគ្មានឳកាសនោះទេ ព្រោះមនុស្សរបស់គេព័ទ្ធនាងជិតបាត់ទៅហើយ មកតាំងពីពេលណាក៏មិនដឹង។
“កុំធ្វើឱ្យពួកខ្ញុំពិបាកជាងនេះអី” ហូដេន ប្រាប់ដោយសំឡេងសុភាពបុរស តែក៏មាំបង្ហាញពីភាពកំណាចដូចគ្នា។
“អាមនុស្សហេងស៊យ” ស៊ូអឺ និយាយទាំងខឹងតិចៗ តែទោះជានាងព្យាយាមនិយាយតិចប៉ុណ្ណា ក៏អ្នកស្ដាប់ដូចជា ហូដេន បានឮដូចគ្នា តែក៏មិនបាននិយាយអ្វី ក្រៅពីព្យាយាមទប់សំណើច មិននឹកស្មានថាស្រីតូចហ៊ានជេរចៅហ្វាយខ្លួនបែបនេះ។
ស៊ូអឺ បន្តដើរតាមពីក្រោយ ហូដេន ទាំងមុខខ្មូរចូលមកក្នុងបន្ទប់ធ្វើការរបស់មនុស្សមានអំណាច ដែលពេលនេះគិតតែពីឈ្ងោកមុខធ្វើការ ហាក់មិនដឹងការមកដល់របស់នាង មិនមែនទេគេដឹង គ្រាន់តែធ្វើជាមិនចាប់អារម្មណ៍តែប៉ុណ្ណោះ។
“ចៅហ្វាយ អ្នកនាង ស៊ូអឺ មកដល់ហើយទាន” ជា ហូដេន ដែលសម្រេចចិត្តទម្លាយភាពស្ងប់ស្ងាត់ ព្រោះធុញទ្រាន់ដែល កំលោះក្រមុំទាំងពីរលេងឫកពាដាក់គ្នាច្រើនពេក។
“អឹម” សាន់ដ័រ ងក់ក្បាលជាការទទួលដឹង ហើយក៏បញ្ជាព្រមគ្នា ដែលអ្នកម្ខាងទៀតក៏យល់ន័យ មុននឹងចាកចេញទៅបាត់។
“...” ស៊ូអឺ មិនមាត់មិន ក គិតតែពីតាមសម្លឹងមើលអ្នកចេញទៅ ទើបមិនបានដឹងថាក្រោយខ្នងខ្លួន មានមនុស្សកំណាចកំពុងតែឈរជិត ដែលមិនដឹងមកតាំងពីពេលណា។
“នៅមើលវាយូរទៀតទេ?”
“អូយ លោក!...” ស៊ូអឺ ស្ទុះភ្ញាក់ថយក្រោយ ពេលអ្នកកំលោះឱនមកជិតខ្លួនខ្លាំងពេកជិតដល់ថ្នាក់សឹងតែអាចឮសំឡេងលោតរបស់បេះដូងទៅហើយ។
“ហ៊ឹសៗ” សាន់ដ័រ អស់សំណើចនឹងឫកពាស្រីតូច មុននឹងដៃកំណាចលូកមកឱបចង្កេះស្ដើង ឃាត់ឃាំងមិនឱ្យនាងបានទៅណា។
“លោក...លោកមានការស្អីក៏ឆាប់និយាយមក ន្អាលខ្ញុំបានទៅវិញ” ពេលឃើញហេតុការណ៍ចំពោះមុខមិនស្រួល ស៊ូអឺ ព្យាយាមបង្វែររឿងនិយាយ បើមិនចឹងទេច្បាស់ណាស់នាងប្រាកដជាថ្ងូរជំនួសជាមិនខាន។
“ហ៊ឹស រឿងរវាងយើងហ្នឹងអី!”
ឌឹប
សម្ដីបង្កប់ន័យរបស់គេ ធ្វើឱ្យស្រីតូចគិតទៅដល់វែងឆ្ងាយ បេះដូងសឹងធ្លាក់ដល់ដី។
“រ...រឿងស្អី ខ្ញុំគ្មានរឿងជាមួយលោកទេ អាយយ” ស៊ូអឺ បម្រុងរត់គេច តែក៏ត្រូវអ្នកកំលោះចាប់ជាប់បានវិញ។
ព្រុស
សាន់ដ័រ ផ្ដួលទាំងខ្លួននឹងនាងក្រមុំ ទៅអង្គុយលើសាឡុងក្បែរនោះ ដោយមាន ស៊ូអឺ អង្គុយពីលើភ្លៅរឹងមាំរបស់ខ្លួន។
“ល...លែងទៅ”
“មិនលែង ជុប ក្រអូបណាស់” បបូរមាត់ក្ដៅគគុកទម្លាក់លើកញ្ចឹង កសខ្ចី ព្រមទាំងបឺតខ្លាំងៗបង្ហាញភាពជាម្ចាស់។
“ល...លែង”
“ខ្ញុំមានរបស់ឱ្យនាង”
“របស់ស្អី? ខ្ញុំមិនយកទេ” មិនមែននាងងរង៉ក់ ទាក់ទាញចំណាប់អារម្មណ៍នោះទេ តែនាងពិតជាមិនចង់បានរបស់គេពិតមែន។
“តែវាជារបស់នាង” សាន់ដ័រ ញោចញញឹមចុងមាត់ ដៃរឹងមាំទាញរបស់ម្យ៉ាងពីហោប៉ាវខោរបស់ខ្លួន មកបង្ហាញនាងក្រមុំ។
“នេះ...អាយ ម៉េចក៏ទៅនៅនឹងលោក?” ស៊ូអឺ ស្រែកចាច បើកភ្នែកធំៗស្ទើរតែលៀនចេញមកក្រៅ     ពេលមនុស្សកំណាចទម្លាក់ខោក្នុង
ចំពោះមុខខ្លួន។
“ហ៊ឹសៗ មិនដឹងឬថាយប់មិញពួកយើងរោលរាលប៉ុណ្ណា” សាន់ដ័រ ឱនមកខ្សឹបក្បែរត្រចៀកតូច ធ្មេញសស្អាតក៏ខាំញេញតិចៗលេង។
“មនុស្សលាមក ឱ្យវាមកខ្ញុំវិញ...អាយយ” ស៊ូអឺ ស្ទុះទៅយកខោក្នុងពីមនុស្សកំណាច តែមនុស្សរហ័សក៏មិនព្រមឱ្យ ទើបការដណ្ដើមក្លាយជាឱ្យនាងក្រមុំទៅឱបគេកាន់តែកៀកកិតជាងមុន។
“ជុ ជុ មិនងាយទេពៅព្រលឹង! ត្បិតតែខ្ញុំតាំងចិត្តយកមកឱ្យនាងពិតមែន តែក្នុងនាមជាអ្នកជំនួញខ្ញុំគួរតែបានទុនខ្លះ បើនាងចង់បានខោក្នុងត្រលប់ទៅវិញ យកស្អីមកដោះដូរមក ខ្ញុំនឹងឱ្យ!”
“ដោះដូរស្អី ខ្ញុំក្ររហាមយ៉ាងនេះ គ្មានស្អីឱ្យលោកទេ!” ស៊ូអឺ ធ្វើមុខស្អុយប៉ែ។
“ម៉េចក៏ថាគ្មាន សំឡេងថ្ងូររបស់នាងហ្នឹងអី”
“មនុស្សគគ្រិច”
“គគ្រិចតែក៏មានផាសុខភាពមិនអ៊ីចឹង!”
“លោកឯងនេះខួរលាមកខ្លាំងណាស់ ឱ្យរបស់មកខ្ញុំវិញ!” ស៊ូអឺ លូកទៅទាញជាលើកទីពីរតែក៏បរាជ័យម្ដងទៀតដូចគ្នា។
“អូខេ ថើបខ្ញុំមួយមក ខ្ញុំនឹងឱ្យនាងវិញ” សាន់ដ័រ ផ្អៀងថ្ពាល់ម្ខាងឱ្យ ស៊ូអឺ ដែលស្រីតូចមុខក្រហមមួយរំពេច។
“ខ្ញុំ...” ស៊ូអឺ ស្ទាក់ស្ទើរព្រោះមិនធ្លាប់ធ្វើបែបនេះពីមុនមក។
“លឿនឡើង ឬមិនចង់បានរបស់វិញទេ” សាន់ដ័រ គ្រវីខោក្នុងទៅមកមុខនាងក្រមុំ ដោយញញឹមលាក់កំណួច។
“ខ...ខ្ញុំមិនយកវិញក៏បាន” ស៊ូអឺ រៀបនឹងងើបដើរចេញ តែក៏ត្រូវ
គាំងពេលឮសំឡេងកំណាច។
“ល្អ! បើនាងមិនយកអ៊ីចឹងខ្ញុំនឹងប្រកាសរបស់ម្ចាស់ខោក្នុងមួយនេះទូទាំងកាប៉ាល់នេះ”
“ឡប់សតិ លោកធ្វើបែបនេះមិនបានទេ!”
“ហេតុអីមិនបាន? យ៉ាងណានាងមិនមែនម្ចាស់របស់វា ខ្ញុំគ្រាន់តែរកម្ចាស់ឱ្យវាគ្មានអីខុសទេ” សាន់ដ័រ ញញឹមក្របួចមាត់សម្លឹងមុខតូចស្រទន់ដែលខ្មូរមិនឈប់។
“មនុស្សអាក្រក់ លោកដឹងហើយមិនចឹង ហ៊ឹក ចង់ឱ្យខ្ញុំចាញ់ណាស់មែនទេ? ចង់ឱ្យចាញ់ណាស់ហេ្អស?” ស៊ូអឺ វាយដើមទ្រូងរឹងមាំខ្លាំងៗ ដោយការអន់ចិត្ត។
“នាងមិនចាញ់ គ្រាន់តែថើបខ្ញុំ គ្មានអ្នកណាចាញ់ឈ្នះទេ ផ្ទុយមកវិញវាមានតែចំណេញលើចំណេញ”
“ចំណេញស្អីលោក?”
“ថើបឬក៏អត់? បើមិនថើបខ្ញុំហ្នឹង...”
“ថើប! ខ...ខ្ញុំថើប” ពាក្យយល់ព្រមរបស់នាងក្រមុំ សាងឱ្យមនុស្សល្បិចញញឹមពេញចិត្ត ព្រមទាំងផ្អៀងថ្ពាល់ឱ្យនាងសាជាថ្មី។
ស៊ូអឺ សម្លឹងមើលថ្ពាល់ក្រាស់មិនដាក់ភ្នែក មុននឹងកែវភ្នែកតូចបិទឡើង ដោយឱនមកថើបថ្ពាល់ក្រាស់ភ្លាមៗ តែនាងបែរជាគិតខុស ខុសត្រង់នាងចាញ់បោកគេ នាងមិនបានថើបថ្ពាល់គេ តែនាងកំពុងថើបមាត់របស់គេទៅវិញ។
“អ្ហឹម...” ស៊ូអឺ បម្រុងស្ដីតវ៉ា តែវាបែរជាឳកាសឱ្យអណ្ដាតក្ដៅគគុកជ្រែកចូលទៅប្រលែងលេងក្នុងក្រអូមមាត់នាងទៅវិញ។
“អ្ហឹម អ្ហឹម ដឹងទេថាមាត់នាងផ្អែមខ្លាំងប៉ុណ្ណា?” សាន់ដ័រ សរសើរនាងក្រមុំ ស្របពេលដកបបូរមាត់ចេញពីនាង។
“...” ស៊ូអឺ បានត្រឹមញញឹមឱនមុខអឹមអៀន។
“ហ៊ឹសៗ មិនបាច់អៀនទេ លើសពីនេះក៏ពួកយើងធ្លាប់ធ្វើរួចមកហើយ”
“មនុស្សលាមក”
“នេះរបស់នាង”
“អាយ លោកធ្វើអីហ្នឹង?” ស៊ូអឺ ស្រែកយៃ ពេលដៃរឹងមាំញាត់ខោក្នុងតូចចូលក្នុង ក អាវរបស់ខ្លួន។
“សងនាងវិញ ឬមិនចង់បាន? មិនយកក៏មិនអីដែរ” សាន់ដ័រ លូកទៅយករបស់វិញ តែក៏ត្រូវនាងក្រមុំហាមឃាត់បានមុន។
“ក...កុំខ្ញុំយក” ដៃតូចលើកមកបិទ ក អាវយ៉ាងរហ័ស។
សាន់ដ័រ ញញឹមហួសចិត្តនឹងឫកពា អៀនព្រានរបស់នាងក្រមុំ ដែលរាងតូចបានតែមុខក្រហមព្រោះអៀនមិនឈប់ ហើយក៏កាន់តែមិនសុខក្នុងខ្លួន ពេលដៃរឹងមាំចាប់ផ្ដើម ធ្វើចលនាជុំវិញត្រគាករបស់ខ្លួន ទើបនាងក្រមុំ ត្រូវរកវិធីរត់គេច មិនចឹងទេច្បាស់ជាចប់មិនខាន។
“អឹ ខ្ញុំទៅវិញហើយ...អាយយ” ស៊ូអឺ ក្រោកចេញពីមនុស្សកំណាចបម្រុងយករួចខ្លួនតែនាងបែរជាត្រូវស្រែកខ្លាំងៗពេលអ្នកកំលោះទាញឱ្យទៅអង្គុយលើភ្លៅរបស់គេសាជាថ្មី។
“ខ្ញុំអនុញ្ញាតឱ្យនាងទៅតាំងពីពេលណា?” ផ្ទៃមុខមាំសង្ហា ឱនមកជិតមុខស្រទន់ ដែលសាមីខ្លួនចាប់ផ្ដើមញ័រខ្លួនតិចៗ។
(ងាប់មិនខានទេ ស៊ូអឺ ងាប់គ្មានដីគប់ទៀតផង បើនៅតែបន្តបែប
នេះ) ស៊ូអឺ បិទភ្នែកថ្ងួចថ្ងូរក្នុងចិត្តតែម្នាក់ឯង ព្រោះមិនដឹងរកវិធីណារត់គេចទៀត តែគ្រប់យ៉ាងហាក់នៅខាងនាង ពេលសុខៗទ្វារបន្ទប់ក៏បើកឡើង។
“សុំទោសផងដែលរំខានចៅហ្វាយ” សេនដូ ឱនគំនាបដោយការដឹងខុស ដឹងថាខ្លួនចូលមកខុសពេលខុសវេលា។
“មានការស្អី?” សាន់ដ័រ សួរសំឡេងកាច ហាក់បញ្ជាក់ពីអារម្មណ៍របស់គេ តែរង្វង់ដៃបែរជាឱបរឹតរាងតូច ដោយការថ្នាក់ថ្នមទៅវិញ។
“អឺ អ្នកនាង អេឡា ចង់ជួបចៅហ្វាយ”
“ប្រាប់នាងទៅថាយើងមិនជួបទេ” សាន់ដ័រ និយាយហីៗហាក់ធុញទ្រាន់នឹងម្ចាស់ឈ្មោះមុននេះស្របពេលសំឡេងស្រួយស្រេសក៏បន្លឺឡើងដោយការខឹងសម្បារ។
“ហេតុអីជួបខ្ញុំមិនបាន?” អេឡា ចូលមកដោយឫកពាឆ្មើងឆ្មៃ កែវភ្នែកកំណាចសម្លឹងមើល ស៊ូអឺ ដោយភ្លើងឫស្យា។
“ទៅវិញទៅ ថ្ងៃនេះខ្ញុំមិនទំនេរ” សាន់ដ័រ បន្ថែមកម្លាំងឱបទៅលើរាងតូច ដែលសាមីខ្លួនបានត្រឹមតែឈ្ងោកមុខអឹមអៀន។
“តែពួកយើងជាដៃគូជំនួញជាមួយគ្នា ខ្ញុំមានកិច្ចការចង់និយាយជាមួយលោក លោកប្រហែលជាមិនចង់បាត់បង់ទុនធំនោះទេ?” អេឡា យករឿងការងារមកធ្វើជាលេស តែអ្នកម្ខាងទៀតក៏មិនបានល្ងង់ដូចគ្នា។
“គ្មានទុនរបស់នាងក៏ខ្ញុំមិនរលាយដែរ” សាន់ដ័រ ស៊កសៀតទៅវិញបានយ៉ាងសមចិត្ត សាងឱ្យស្រីស្រស់អាម៉ាស់មុខមិនស្ទើរ។
ស្ថានការណ៍ចំពោះមុខសាងឱ្យ ស៊ូអឺ ប្រញាប់ដោះស្រាយ ព្រោះមិនចង់ឱ្យរឿងកាន់តែវែងឆ្ងាយជាងនេះ  យ៉ាងណាក៏ដឹងថាខ្លួនឯងក៏មាន
ចំណែកក្នុងរឿងនេះដូចគ្នា ដែលសំខាន់ក៏ជាឳកាសយករួចខ្លួនដែរ។
“អឺ!... ខ្ញុំថាពួកលោកនិយាយការងារវិញទៅ ខ្ញុំមិនរំខានទៀតទេ” និយាយចប់ ស៊ូអឺ ស្ទុះក្រោករត់ចេញភ្លាមៗ មិនខ្លាចរំខានតែខ្លាច សាន់ដ័រ ចាប់ជាប់ទៅវិញទេ។
“ស៊ូអឺ!...” សាន់ដ័រ ស្រែកហៅរាងតូច តែមិនទាន់ព្រោះនាងរត់ទោបាត់ហើយ ទើបមនុស្សកំណាចងក់ក្បាលជាសញ្ញា ឱ្យមនុស្សរបស់ខ្លួនទៅតាមការពារនាង។
សាន់ដ័រ ក្រោកឈរពេញកម្ពស់ទាំងកែវភ្នែកនៅតែសម្លឹងមើលទៅតាមទិសដៅដែល ស៊ូអឺ រត់ចេញទៅមុខនេះមិនដាក់ភ្នែក ដែលផ្ដល់ជាការមិនពេញចិត្តចំពោះ អេឡា ដូចគ្នា។
“ព្រោះតែមីស្រីតូចទាបម្នាក់នោះ ទើបលោកបដិសេធខ្ញុំមែនទេ សាន់ដ័រ?” អេឡា ស្រែកខ្លាំងៗដោយការខឹងចិត្ត តែក៏ត្រូវស្ងាត់មកវិញ ពេលឮសម្ដីកំណាច។
“នាងគ្មានសិទ្ធិប្រើសម្ដីនេះចំពោះមនុស្សរបស់ខ្ញុំទេ អេឡា”
“ហេតុអីគ្មានសិទ្ធិ? ឬលោកភ្លេចហើយថាពួកយើងមិនត្រឹមតែជាដៃគូជំនួញនោះទេ តែក៏ជាដៃគូលើគ្រែដូចគ្នា”
“នោះជារឿងពីមុន ពេលនេះរវាងពួកយើងផ្លូវដើរមានត្រឹមដៃគូជំនួញប៉ុណ្ណោះ”
“មិន...”
“សង្ឃឹមថានាងមិនភ្លេចកិច្ចសន្យារវាងយើងទាំងពីរ... ហើយកុំទៅរញ៉េរញ៉ៃជាមួយនឹង ស៊ូអឺ មិនចឹងខ្ញុំមិនទុកនាងជាដាច់ខាត” ចប់សម្ដីគំរាម  សាន់ដ័រ  បោះជំហានចេញទៅទាំងមិនងាកក្រោយទុកឱ្យ  អេឡា
នៅឈរទាំងមិនអស់ចិត្តតែម្នាក់ឯង។
“អាយយ...ខ្ញុំមិនព្រម ខ្ញុំមិនព្រមជាដាច់ខាត បើខ្ញុំយកមិនបានអ្នកណាក៏គ្មានសិទ្ធិបានដូចគ្នា” អេឡា សម្លឹងត្រង់ទាំងកំហឹង ភ្លើងច្រណែនឫស្យាឆេះសន្ធោសន្ធៅនៅក្នុងចិត្ត។
សាន់ដ័រ បោះជំហានទាំងអារម្មណ៍ធុញថប់ ហើយក៏កាន់តែធុញថប់ពេលឮសំឡេងរំខានពីទូរស័ព្ទ ដែលទាញមកមើលក៏ឃើញថាមិនមែនរបស់គេ តែជារបស់នាងក្រមុំទៅវិញទេ។
(អាឡូ....)
ទឺត ទឺត
ត្រឹមអ្នកចុងខ្សែបង្ហើបតែប៉ុណ្ណឹង ប្រុសកំណាចក៏ចុចផ្ដាច់ភ្លាម ដឹងថាថាអ្នកតេមកមុននេះជាអ្នកណា។
“អាចង្រៃ តេមកធ្វើស្អីទៀត” មនុស្សទំនើងពាលតែឯង បង្ហាញអាការៈហួងហែងជាម្ចាស់តែម្ដង គ្រាន់តែគេតេមកប៉ុណ្ណឹងក៏មិនបាន។
វាច្បាស់ជាមិនបានហើយ ពេលនេះនាងជារបស់គេហើយ អ្នកណាក៏គ្មានសិទ្ធិមករញ៉េរញ៉ៃជាមួយនាងដែរ។
ទាំងការគេចវេះរបស់ ស៊ូអឺ ទាំងសង្សារចាស់តេមកមុននេះ កាន់តែឱ្យអ្នកប្រុសទំំនើងនេះក្ដៅចិត្តដូចទឹកពុំ តែហើយមិនប៉ុន្មានក៏ត្រូវរសាយមកវិញ ពេលកែវភ្នែកកំណាច ប្រទះនឹងរាងតូចដែលរត់គេចពីខ្លួនមុននេះ។
“នៅទីនេះសោះ” មនុស្សកំណាចញោចញញឹមពេញចិត្ត ជើងរឹងមាំបោះជំហានទៅរករាងកាយតូចច្រឡឹង ដែលកំពុងឈរសញ្ចឹងគិតនៅក្បែរបង្កាន់ដៃកាប៉ាល់។
“អុ អូយ...លោកសាន់ដ័រ” ស៊ូអឺ ភ្ញាក់កន្ត្រាក់បន្តិច ពេលសុខៗដៃរឹងមាំលូកមកឱបចង្កេះរបស់ខ្លួនពីក្រោយ។
“ហ៊ឹស ព្រលឹងតិចម្ល៉េះស្រីស្អាត ជុប” និយាយចប់មិនទាន់ សាន់ដ័រ ទម្លាក់បបូរមាត់ក្ដៅគគុកលើ ក សខ្ចី ដោយការគ្រឹតក្នាញ់។
“លោកលេងមកស្ងាត់ៗបែបនេះ មិនឱ្យខ្ញុំភ័យយ៉ាងម៉េច!”
“ខ្ញុំមិនបានមកស្ងាត់ទេ គឺនាងឈរភ្លឹកដោយខ្លួនឯងទើបមិនដឹងខ្ញុំមកទៅវិញទេ!...ហើយកំពុងគិតអី ទើបភ្លឹកបែបនេះ?” សំណួររបស់់គេធ្វើឱ្យនាងក្រមុំញ័រខ្លួនបន្តិច។
“អឺ គ្មានអីទេ ចេះតែគិតលេងៗតែប៉ុណ្ណោះ” ស៊ូអឺ ដោះសារឱ្យតែបានៗ មែនហើយឱ្យនាងនិយាយយ៉ាងម៉េច ប្រាប់ថានាងកំពុងគិតពីគេ គ្មានផ្លូវទេ។
“មានគិតពីខ្ញុំឬអត់?” សាន់ដ័រ សួរលេងៗបែបមិនប្រាកដចិត្ត តែ
ក៏សង្ឃឹមថានាងគិតពីគេដូចគ្នា។
“ឆ្កួត! លោកមានស្អីឱ្យខ្ញុំគិតទៅ” ស៊ូអឺ បដិសេធក្រហមមុខ ព្រមទាំងនាំខ្លួនចេញពីរង្វង់ដៃរឹងមាំ បម្រុងដើរគេចតែក៏បរាជ័យក្រោមដៃអ្នកកំលោះដដែល។
“ចង់គេចទៅណា? និយាយគ្នាមិនទាន់ចប់ទេ” សាន់ដ័រ ចាប់ដៃតូចជាប់មិនលែង។
“ខ្ញុំទៅធ្វើការ” ស៊ូអឺ ដោះសារជាលើកទីពីរតែមិនដឹងថាពាក្យដោះសាររបស់នាងវាជាន់កែងខ្លួនឯងនោះទេ។
“ធ្វើការ! ពេលនេះនាងមានការងារធ្វើដែរឬ?” អ្នកកំលោះឱនមកជិតនាងតូចមានចេតនាចាប់កំហុសនាង។
“ខ...ខ្ញុំទៅធ្វើការក្នុងបន្ទប់របស់ខ្ញុំ”
“ហ៊ឹសៗ ការក្នុងបន្ទប់នាងទាល់តែមានខ្ញុំទើបធ្វើកើត” ទាំងដឹងហើយថានាងចង់និយាយពីអ្វី តែអ្នកកំលោះនៅតែញោះស្រីតូចឱ្យមុខក្រហមមិនឈប់។
“លោក!...មនុស្សឆ្កួត លាមកណាស់ ខ្ញុំឈប់និយាយជាមួយលោកហើយ” ស៊ូអឺ បែរមុខក្រហមរបស់ខ្លួន គេចចេញពីក្រសែភ្នែកមុតស្រួច ព្រមទាំងរត់ចេញទៅទាំងប្រញាប់ប្រញាល់ ដែលអ្នកកំលោះក៏មិនគិតហាមឃាត់តទៅទៀត។
“ហ៊ឹស បើចូលចិត្តលេងរត់ពួនខ្ញុំនឹងកំដរនាងស្រីស្អាត” សាន់ដ័រ គ្រវីក្បាលអស់សំណើច មុននឹងបោះជំហានចេញទៅ តែមិនបានទៅតាមរាងតូចនោះទេ ផ្ទុយមកវិញគេបែរជាសម្ដៅទៅបន្ទប់របស់ខ្លួន ហាក់ចង់ទុកពេលឱ្យនាង។ មែនគេទុកពេលឱ្យនាង សម្រាប់ត្រៀមចិត្ត មកលេងល្បែងសប្បាយជាមួយគ្នា ហើយប្រាកដអ្នកជំនួញដូចគេ គ្មានថ្ងៃចាញ់ល្បែងមួយនេះជាដាច់ខាត។

គំរាមស្នេហ៍ប្លន់ដួងចិត្តWhere stories live. Discover now