វគ្គ: ស្ទាក់ស្ទើរ
_______________________..............
នៅក្នុងមន្ទីរពេទ្យនៅពេលនេះមានមនុស្សចូលច្រើនខ្លាំងណាស់ ព្រោះមានគ្រោះថ្នាក់ចរាចរណ៍ដ៏សែននឹកស្មានមិនដល់មួយបានកើតឡើងនៅបណ្ដោយផ្លូវមួយក្បែរមន្ទីរពេទ្យលំដាប់ប្រទេស ដែលវាដូចជាការមិនស្រួលមួយកម្រិតផងដែរ ដែលអ្នករបួសត្រូវបានសង្គ្រោះនឹងនាំចូលមកក្នុងមន្ទីរពេទ្យក្នុងរយៈពេលត្រឹមតែមិនប៉ុន្មាននាទីប៉ុណ្ណោះ ។
រទេះរុញ បំពង់អុកស៊ីសែន សម្ភារៈបរិក្ខារផ្សេងៗត្រូវបានបុគ្គលិកពេទ្យ៤-៥នាក់នាំយកមករៀបចំប្រតុបលើរាងកាយដែលដេកស្ដូកស្ដឹងស្រោចឈាមនោះយ៉ាងញាប់ដៃ ជាមួយគ្នានោះដែរក្នុងចំណោមកូនសិស្សពេទ្យជាច្រើននាក់គេសង្កេតឃើញមានគ្រូពេទ្យស្តារូបស្រស់ រាងតូចច្រឡឹងម្នាក់ក្នុងឈុតខោជើងវែងពណ៌.ខ្មៅសម្លុះជាមួយអាវក.បកមើលទៅសែនសមជាមួយសក់រលោងរលាស់ បង្ហាញឪ្យឃើញដើមកសខ្ចីដែលឃើញហើយគួរឪ្យចង់បោះត្រា ។
« ប្រញាប់ឡើងខាងនេះ....!! » សម្លេងស្រួយស្រេះបានបន្លឺឡើងជាមួយរូបរាងយ៉ាងស្រស់ស្អាតរបស់នារីម្នាក់ដែលនាងត្រូវជាគ្រូពេទ្យប្រចាំនៅទីនេះ ។
« អេ៎ ! ឯងនៅឈរនៅត្រង់នោះធ្វើអីទៀត? ឆាប់ទៅជួយលាងរបួសឲ្យអ្នកជំងឺទៅ...គ្រូពេទ្យស្តារ !! » នាងងាកមកក៏ឃើញគ្រូពេទ្យស្តារម្នាក់ឈរនៅទីនោះរៀងភាំងៗ ទើបនាងដើរទៅជិតរួចហៅអោយគេទៅជួយលាងរបួសអោយអ្នកជំងឺ ព្រោះមើលទៅគេដូចជារៀងភ្លឹកៗមិចមិនដឹងទេ ។
« អរ៎ បាទ...បាទ... » ស៊ាវចាន់ និយាយរួចក៏ដើរចេញទៅ ទៅជួយលាងរបួសឲ្យអ្នកជំងឺដែលមានរបួសស្រាលៗនោះ ព្រោះគេទើបតែចូលស្តារមិនទាន់បានមួយអាទិត្យស្រួសបួលផង ទើបបានតែរៀនធ្វើការងារស្រាលៗសិនប៉ុណ្ណោះ ។
អ្នករបួសចេះតែបន្តចូលមកជារើយៗរហូតដល់ថ្ងៃត្រង់ទើបបានជាអស់អ្នកជំងឺ ក្រុមគ្រូពេទ្យស្តារទាំងអស់ក៏នាំគ្នាទៅញុាំបាយថ្ងៃត្រង់អ្នកខ្លះក៏ទៅសម្រាក ព្រោះអស់កម្លាំង ។
« ចាន់ ! លោកដុកទ័រហៅឯងទៅជួប ! » គ្រូពេទ្យស្តារស្រីម្នាក់ដើរមកហៅ ស៊ាវចាន់ ដែលកំពុងតែក្រាបមុខគេងនឹងតុធ្វើការនោះ ។
YOU ARE READING
រឿង: ☘️ស្នេហ៍ក្បែរកាយ☘️
Actionរឿង: ☘️ស្នេហ៍ក្បែរកាយ☘️ ផ្តើមរឿង: ស្នេហាកើតឡើងមកម្តងបន្តិចម្តងបន្តិចនៅពេលដែលអ្នកនៅក្បែរមនុស្សម្នាក់នោះ យកចិត្តទុកដាក់ជាមួយម្នាក់នោះ ទោះបីភ្នែកគេមើលមិនឃើញទង្វើររបស់អ្នក តែគេក៏មានអារម្មណ៍ដឹងឮពីដង្ហើមរបស់អ្នកចំពោះគេដែរ....! « ខ្ញុំមិនដឹងថាអារម្មណ...