រឿង: ☘️ស្នេហ៍ក្បែរកាយ☘️ ភាគទី02

51 6 1
                                    

វគ្គ: ជួបដំបូង

_______________________..................

   កាលពី ពីរខែមុនលោកអគ្គនាយកក្រុមហ៊ុនលំដាប់ប្រទេសនឹងជាមហាសេដ្ឋីវ័យក្មេងមួយរូបបានជួបប្រទះហ្នឹងគ្រោះថ្នាក់ចរាចរណ៍មួយយ៉ាងធ្ងន់ធ្ងរ បណ្តាលអោយគេមានរបួសយ៉ាងធ្ងន់ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់ជីវិតអីនោះទេ គ្រាន់តែមានរបួសភ្នែកមើលអ្វីមិនឃើញនិងរបួសជើងដើរមិនកើតមួយរយ:ប៉ុណ្ណោះ ។

ហេតុដូច្នេះទើបបណ្តាលអោយគេត្រូវសម្រាកព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត ចំណែកការងារទាំងអស់របស់គេក៏ត្រូវធ្លាក់ទៅលើកូនចៅជំនិតរបស់គេជាអ្នកគ្រប់គ្រងជំនួសទាំងអស់ ហើយចំណែកគេត្រូវសម្រាកព្យាបាលមួយរយះ បន្ទាប់ពីចេញពីមន្ទីរពេទ្យគេក៏មកសម្រាកព្យាបាលនៅឯភូមិគ្រឹះរបស់គេវិញហ្នឹងអញ្ចើញគ្រូពេទ្យមកមើលថែគេដោយផ្ទាល់នៅភូមិគ្រឹះ ។

ប៉ុន្តែអ្វីដែលហួសចិត្តបំផុតនោះគឺ ក្រុមគ្រូពេទ្យស្រីៗដែលមកមើលថែគេនោះមិនត្រឹមតែមើលថែគេនោះទេ ប៉ុន្តែពួកនាងក៏ចង់ចាប់គេធ្វើជាប្តីផងដែល ព្រោះតែភាពសង្ហារហ្នឹងជាអ្នកមានផងនោះ ទើបធ្វើអោយពួកនាងចង់ចាប់គេបែបនេះ ប៉ុន្តែគេមិនខ្វល់នោះឡើយនឹងបញ្ឈប់ពួកនាងចេញពីការងារទាំងអស់ ទើបអង្គរក្សជំនិតរបស់គេបាននាំគ្រូពេទ្យមកមើលថែ អុីបូ ជាច្រើនដង ប៉ុន្តែពួកនាងៗទាំងអស់នោះនៅតែដដែលទើប អុីបូ សម្រេចចិត្តថាមិនត្រូវការគ្រូពេទ្យផ្ទាល់ខ្លួនអីទៀតនោះទេ ។

ដោយសារអង្គរក្សជំនិតរបស់ អុីបូ ជាប់រវល់ជាមួយនឹងការងារទាំងអស់នោះ ទើបធ្វើឲ្យគ្មានអ្នកណានៅមើលថែគេដោយសារ អុីបូ គ្មានឪពុកម្តាយបងប្អូននៅចាំមើលថែទើបគេត្រូវពឹងទៅលើតែអង្គរក្សជំនិតម្នាក់នេះតែម្នាក់ ប៉ុន្តែ អុីបូ ក៏មានប្អូនប្រុសម្នាក់ដែរ ដែលគេនៅរៀនបន្តនៅឯប្រទេសក្រៅឯណោះ ។

ចំណែកអង្គរក្សជំនិតវិញដោយឃើញថាគ្មានអ្នកណានៅចាំមើលថែ អុីបូ បែបនេះទើបគេសម្រេចចិត្តជួលគ្រូពេទ្យផ្ទាល់ខ្លួនម្នាក់ទៀតដើម្បីឲ្យមកមើលថែចៅហ្វាយនាយ មុនដំបូង អុីបូមិនបានយល់ព្រមនោះទេតែកូនចៅជំនិតនេះចេះតែអង្វរនឹងបារម្ភពីគេពេកទើបគេសម្រេចចិត្តថាយល់ព្រមទៅ ប៉ុន្តែលើកនេះជាលើកចុងក្រោយហើយ...!!

រឿង: ☘️ស្នេហ៍ក្បែរកាយ☘️Where stories live. Discover now