រឿង: ☘️ស្នេហ៍ក្បែរកាយ☘️ ភាគទី04

14 4 0
                                    

វគ្គ: អ្នកស្រីតូច?

_________________.................

បន្ទាប់ពីធ្វើលំហាត់ប្រាណឲ្យ អុីបូ រួចរាល់ហើយ ស៊ាវចាន់ ក៏នាំនាយកម្លោះត្រឡប់មកសម្រាកនៅបន្ទប់វិញ ។

« យើងចង់ងូតទឹក ឯងនៅចាំនៅខាងក្រៅនេះហើយយើងអាចងូតដោយខ្លួនឯងបាន គ្រាន់តែរៀបចំសម្លៀកបំពាក់ទុកឲ្យយើងទៅបានហើយ ហើយហាមឯងប៉ះពាល់របស់របបនៅក្នុងបន្ទប់នេះបើគ្មានការអនុញ្ញាតពីយើង » និយាយរួចគេក៏បែររទោះបង្វិលទៅបន្ទប់ទឹកដោយខ្លួនឯង ព្រោះគេអាចដឹងចងចាំពីកន្លែងរបស់គេច្បាស់ចឹងហើយមិនសូវពិបាកប៉ុន្មាន ។

ក្រោយពី អុីបូ ចូលទៅបន្ទប់ទឹកបាត់ ស៊ាវចាន់ ក៏ដើរមើលជុំវិញបន្ទប់របស់នាយ បន្ទប់របស់គេស្រស់ស្អាតណាស់ហើយធំទូលាយទៀតផង មានអាងហែលទឹកនៅយ៉រខាងក្រៅបន្ទប់ អាចមើលឃើញពីទីក្រុងសៀងហៃនេះទាំងមូល បន្ទាប់ពីពិនិត្យបរិវេណជុំវិលនេះអស់ហើយគេក៏ដើរទៅទូរខោអាវដើម្បីរៀបចំសម្លៀកបំពាក់ទុកឲ្យ អុីបូ ។

ដឹប~~~!!

ក្រោយពីបើកទូរយកខោអាវរួចរាល់ហើយ ស៊ាវចាន់ គេក៏បិទទូរវិញ ប៉ុន្តែពេលនោះក៏មានអ្វីម្យ៉ាងធ្លាក់មកពីខាងលើទូរ វាជាប្រអប់ពណ៌ខ្មៅមួយដូចជាប្រអប់ដាក់វត្ថុអនុស្សាវរីយ៍អញ្ចឹង ។

« ស្លាប់ហើយ បើគេមកឃើញស្លាប់មិនខានទេខ្ញុំ » ពេលដែលឃើញបែបនេះ ស៊ាវចាន់ ស្រាប់តែភ័យភ្លាមៗព្រោះម្ចាស់គេទើបតែហាមមុននេះបន្តិចថាមិនឲ្យប៉ះពាល់របស់របបគេឥឡូវមកធ្វើធ្លាក់ប្រអប់អីក៏មិនដឹងនេះទើប ស៊ាវចាន់ ប្រញ៉ាប់អោនទៅរើសរបស់របបដែលជ្រុសចេញពីប្រអប់នោះមកវិញដែលវាជារូបថតប៉ុន្មានសន្លឹងហើយខ្សែរដៃគូរស្នេហ៍មួយគូរនិងប្រអប់ចិញ្ចៀនតូចមួយ ។

« នេះ....ម្នាក់ស្រីនេះជាអ្នកណា ?! ឬមួយជា...សង្សាររបស់គេ ? » រូបថតទាំងអស់នេះសិទ្ធិតែជារូបថតរបស់ អុីបូ ជាមួយមនុស្សស្រីម្នាក់ តាមមើលទៅរូបភាពដែលថតនោះមានភាពស្និតស្នាលគ្នាណាស់ដូចជាគូរស្នេហ៍ ។

ស៊ាវចាន់ គេក៏មិនបានគិតអីច្រើនគេក៏ប្រញ៉ាប់រៀបចំរបស់របបទាំងអស់នោះដាក់ចូលទៅក្នុងប្រអប់វិញ ព្រោះខ្លាច អុីបូ គេមកទាន់ ទើបដាក់ចូលទៅកន្លែងដើមវិញ និងប្រញ៉ាប់រៀបចំខ្លួនដូចដើមហើយក៏យកសម្លៀកបំពាក់ទុកឲ្យ អុីបូ ផ្លាស់។

រឿង: ☘️ស្នេហ៍ក្បែរកាយ☘️Where stories live. Discover now