Episode12: ម៉ាក់ខ្ញុំសុំទោស ត្រឡប់មកវិញមក💔

1.7K 141 3
                                    

     មុនពេលកើតហេតុ លោកស្រី Jeon បានឱ្យអ្នកបើកឡានរបស់ខ្លួនជូនមកហាងពេជ្រមួយកន្លែង ព្រោះកាលពីមួយសប្ដាហ៍មុន គាត់បានកម្មង់ខ្សែរ.កពេជ្រមួយខ្សែរ ជាម៉ូតដែលមានតែមួយគ្មានពីរ និងជ្រើសយកគំនិតឆ្នៃម៉ូតបន្តោងត្បូងពេជ្រដ៏មានតម្លៃមួយគ្រាប់នោះ ពីលោកស្រី Jeon ដោយផ្ទាល់ គាត់ប្រៀបបាននឹងភ្ញៀវលំដាប់ VIP របស់ហាងពេជ្រនោះទៅហើយ ។ ទីតាំងហាងពេជ្រខាងលើនេះស្ថិតលើផ្លូវធំមួយខ្សែរ ដែលមានចរាចរណ៍ខ្វាត់ខ្វែង ជាហាងដែលល្បីឈ្មោះជាងគេនិងធំជាងគេផងដែរ ដោយមានហាងល្បីដទៃទៀតអមសងខាង ។
      ក្រោយពេលទទួលបានរបស់រួច លោកស្រី Jeon ក៏បានដើរចេញមកវិញ ម្នាក់ឯងទាំងទឹកមុខសប្បាយរីករាយ ស្នាមញញឹមមិនរលុបពីផ្ទៃមុខដោយក្នុងដៃកាន់នូវ ស្បោងក្រដាស់ដែលមានប្រអប់ដាក់ខ្សែរ.កពេជ្រ  ទំនងជាអំណោយជូនសម្រាប់នរណាម្នាក់ ដែលមិនមែនទិញសម្រាប់ខ្លួនឯងនោះឡើយ ។
       មុននេះគាត់មិនបានឱ្យអ្នកបើកឡានរបស់ខ្លួនចូលទៅជាមួយនោះទេ ពោលគឺតម្រូវឱ្យនាយរងចាំនៅក្នុងរថយន្ដ ចំណែកគាត់ត្រូវឆ្លងថ្នល់ពីម្ខាងទៅម្ខាងទៀតដោយខ្លួនឯង ប៉ុន្តែទន្ទឹមនឹងនោះស្របពេលកំពុងឆ្លងថ្នល់មិនប្រយ័ត្ន ស្រាប់តែមានរថយន្ដធន់កណ្ដាលមួយគ្រឿងបើកសម្ដៅមករកគាត់ក្នុងល្បឿនលឿនដូចហោះ ទាំងគាត់មិនបានដឹងខ្លួន ហើយក៏បំបុកយ៉ាងពេញទំហឹងបណ្ដាលឱ្យរាងកាយចំណាស់ត្រូវប៉ើងជាងដប់ម៉ែតពីរថយន្ដបង្ករហេតុ សន្លប់បាត់ស្មារតីភ្លាមៗនិងមានរបួសជាច្រើនកន្លែង ជាពិសេសគឺបរិវេណក្បាលមានឈាមហូរមកយ៉ាងដំណំ ។
      រីឯនាយអ្នកបើកឡានឱ្យលោកស្រី Jeon ពិតជារន្ធត់ភ័យតក់ស្លុតដល់ភាំងស្មារតីគិតអ្វីមិនចេញ បែកញឹសជោគថ្ងាស់ គេស្ទុះចូលទៅក្នុងហ្វូងមនុស្សដែលចោមរោមនៅទីតាំងកើតហេតុ មុននឹងខលហៅរថយន្ដសង្គ្រោះបន្ទាន់ ចំណែកអ្នកបង្ករហេតុបានរត់គេចខ្លួនបាត់ស្រមោលទៅហើយ ។
      " លោកស្រី! លោកស្រីដឹងខ្លួនឡើង! "

     ត្រឡប់មកពេលនេះវិញ ពេលវេលាកន្លងផុតទៅជាងកន្លះម៉ោងទៅហើយ គ្រូពេទ្យនូវមិនទាន់ចេញមកទៀត ។ នាយ Liam ឆ្លៀតឱកាសនោះ រត់ចេញទៅម៉ាតជិតមន្ទីរពេទ្យ ទិញភេសជ្ជៈនិងអាហារសម្រន់បន្តិចបន្តួចមកឱ្យ Taehyung ព្រោះមើលទៅគេទឹកមុខស្រងូតស្រងាត់ក្សោះៗគ្មានកម្លាំងក្នុងខ្លួន បបូរមាត់ស្ងួតប្រេះ ប្រហែលនូវមិនទាន់បានញ៊ាំអ្វីតាំងពីព្រឹក ។
      " អ្នកប្រុស Tae ញ៊ាំអីទ្រាប់ពោះបន្តិចទៅ អ្នកប្រុសនូវមិនទាន់បានញ៊ាំអីតាំងពីព្រឹកមកម្ល៉េះ "
      " ខ្ញុំមិនឃ្លានទេ Liam អគុណណាស់ លោកពូទាក់ទងទៅ Jungkook ចូលដែរទេ? "
      " ខលចូលប៉ុន្តែមិនទទួលទេ តែកុំបារម្ភខ្ញុំសាកខលទៅ Lucas ក្រែងលោគេនៅជិតលោកប្រុស "
       Taehyung ងក់ក្បាលតិចៗ អង្គុយឱនមុខចុះរងចាំគ្រូពេទ្យចេញពីបន្ទប់សង្រ្គោះបន្ទាន់ជាមួយបុរសមាឌមាំពីរនាក់អមសងខាងខ្លួន ។
   រំពេចនោះទ្វារបន្ទប់ក៏បើកឡើង បង្ហាញនូវបុរសម្នាក់ជាដុកទ័រ គេដោះមួកនិងម៉ាស់ចេញទឹកមុខរបស់គេហាក់បីមិនមានរឿងល្អនោះទេ ។ Taehyung ស្ទុះក្រោករត់ទៅជិតលោកដុកទ័រសួរនាំនាយទាំងអន្ទះសារ ។
" លោកដុកទ័រម៉ាក់ក្មេកគាត់ខ្ញុំយ៉ាងម៉េចហើយ?គាត់រួចផុតពីគ្រោះថ្នាក់ហើយមែនទេ? "
" ធ្វើចិត្តឱ្យត្រជាក់សិនទៅ ខាងគ្រូពេទ្យពួកយើងបានជួយអស់ពីសមត្ថភាពហើយ អ្នកជំងឺមានជំងឺប្រចាំកាយស្រាប់ លុះជួបនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរបែបនេះទៀត ធ្វើឱ្យបាត់បង់ឈាមច្រើនថែមទាំងប៉ះទង្គិចផ្នែកក្បាលខ្លាំង គាត់មិនអាចទ្រាំទ្របានទេ ហេតុនេះខ្ញុំសូមចូលរួមសោកស្ដាយផង ខ្ញុំបានព្យាយាមអស់ពីកម្លាំងកាយចិត្តហើយ "
" លោកនិយាយឆ្កួតស្អី! ម៉ាក់ខ្ញុំមិនបានកើតអីទេ លោកកុហក ហ្អឹកៗ ព្រឹកមិញនេះខ្ញុំនូវនិយាយជាមួយគាត់នូវឡើយទេ លោកកុហកខ្ញុំ ខ្ញុំចូលទៅមើលគាត់ឥឡូវនេះ " Taehyung ស្រាប់តែស្រក់ទឹកភ្នែកប៉ាត់ៗ គេទទួលយកមិនបាន គេមិនជឿរៗថាម្ដាយក្មេកដ៏ល្អរបស់ខ្លួនជួបរឿងអកុសលអ៊ីចឹងទេ គ្រប់គ្នាប្រាកដកុហកខ្លួនមិនខាន ។ គេរុញលោកដុកទ័រចៀសពីខ្លួន មុននឹងសម្រុកចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ហើយក្រុមគ្រូពេទ្យក៏បានដើរចាកចេញពីទីនោះគ្រប់គ្នា ។
Taehyung បោះជំហ៊ានសន្សឹមៗចូលទៅជិតរាងកាយដែលគេងស្ដូកស្ដឹងនៅលើគ្រែពេទ្យ គ្របដោយក្រណាត់ពណ៌សរបិទមុខជិតក្នុងសភាពបន្ទប់ងងឹតស្លុប មានត្រឹមអំពូលបំភ្លឺព្រាលៗ ។
" ហ្អឹកៗ មិនពិតទេ! មិនមែនការពិតទេ ហ្អឹកៗ មិនពិតទេ! ទេវតាលេងសើចនឹងខ្ញុំពេកហើយ "
គេទន់ជង្គង់ល្ហិតល្ហៃ រាងកាយទាំងមូលដួលទៅលើដីភ្លាមៗក្រោយបើកក្រណាត់សរដែលបិទបាំងមុខម្ដាយ គេសឹងមិនជឿរនឹងភ្នែក ថានឹងមានថ្ងៃនេះ Taehyung ខ្ទប់មុខយំជិតសាកសពម្ដាយក្មេក យ៉ាងគួរឱ្យសង្វេគបំផុត ទឹកភ្នែកហូរចុះដូចជាបាក់ទំនប់អ៊ីចឹង ។
  នាយ Liam ដែលឈរពីខាងក្រោយចៅហ្វាយ ក៏ទប់ទឹកភ្នែកមិនជាប់ដូចគ្នា គេអាណិត Taehyung ណាស់ ត្រូវជួបរឿងឈឺចាប់ច្រំដែលជាច្រើនដង ទើបនាយដាច់ចិត្តចូលទៅឱបលួងលោម...
" អ្នកប្រុសស្ងប់អារម្មណ៍សិនទៅ "
" ហ្អឹកៗ ប្រាប់ខ្ញុំមក! ថាវាមិនមែនជាការពិតទេ វាគ្រាន់តែជាសុបិនប៉ុណ្ណោះ Liam ប្រាប់ខ្ញុំមក ហ្អឹក ថាអ្នកម៉ាក់មិនបានស្លាប់ទេ ម៉ាក់នៅជាមួយខ្ញុំ ឆាប់ប្រាប់ខ្ញុំភ្លាមមក ហ្អឹកៗ ហេតុអីក៏ស្ងាត់បែបនេះ? "
Taehyung អង្រួនដើមដៃនាយ Liam យំខ្លាំងៗទៅតាមអារម្មណ៍ក្ដុកក្ដួលទទួលយកមិនបាន ព្រោះវាភ្លាមៗពេក គេមិនទាន់បានត្រៀមចិត្តជាមុននូវឡើយទេ ។ (ហេតុអីម្នាក់ដែរ Tae គួរឱបមិនមែនជា Jk?💔)
" លោកស្រីទៅបានសុខហើយ អ្នកប្រុសកាត់ចិត្តទៅ "
" អត់ទេ ម៉ាក់ខ្ញុំមិនបានកើតអីទេ ភ្ញាក់ឡើងវិញមកអ្នកម៉ាក់ ហ្អឹកៗ គ្មានម៉ាក់ខ្ញុំគ្មានអ្នកណាផ្អែកស្មារកើយភ្លៅទេ ហ្អឹក ភ្ញាក់ឡើងវិញមកម៉ាក់!ខ្ញុំសុំអង្វរ ត្រឡប់មកវិញមក ឱ្យខ្ញុំរឹងមាំបានយ៉ាងម៉េចទៅ បើគ្មានវត្តមានរបស់ម៉ាក់នៅក្បែរខ្ញុំទៀតនោះ ហ្អឹកៗ ដឹងខ្លួនឡើងមកម៉ាក់!! "
Taehyung ឱបរាងកាយដែលស្លេកស្លាំងគ្មានឈាម យំអណ្ដឺតអណ្ដករៀបរាប់ជាមួយនឹងក្ដីខ្លោចផ្សារ ។
ស្របពេលនោះទ្វារបន្ទប់ក៏ត្រូវបើកឡើង ក្រាក... បង្ហាញឱ្យឃើញរាងកាយមាំទាំដែលបោះជំហានចូលមក ។ Jungkook ចាប់ផ្ដើមរលីងរលោងទឹកភ្នែក ដើរចូលទៅជិតសាកសពម្ដាយ សន្សឹម ខណៈដែលអ្នកជាប្រពន្ធកំពុងយំរលាក់ខ្លួនឱបសពមិនលែង ។
" ម៉ាក់... " Jungkook បន្លឺសម្លេងស្អកៗស្របពេលទឹកភ្នែកមួយដំណក់ស្រក់ចុះពេញដោយក្ដីឈឺចាប់ឥតឧបមា ។ មុននេះគេមិនបានលើកទូរសព្ទ័ព្រោះរវល់នឹងការងារហើយទូរសព្ទ័ត្រូវបានបិទសម្លេង រហូតដល់មនុស្សជំនិតរបស់គេបានទទួលទូរសព្ទ័មួយខ្សែរដែលខលពីលោកពូអ្នកបើកឡាន ទើបគេបានដឹងដំណឹងនេះ នាយរន្ធត់ចិត្តណាស់ ហេតុអីក៏មានរឿងបែបនេះកើតឡើង??
នាយ Liam ក្រវាសទឹកភ្នែកចេញពីថ្ពាល់រួចក៏ដើរចាកចេញទៅខាងក្រៅ ដើម្បីសម្រួលអារម្មណ៍ ព្រោះទ្រាំមើលសកម្មភាពមួយនេះតទៀតមិនបាន ។
" Tae មានរឿងអីចំពោះអ្នកម៉ាក់អូន? " នាយសួរទៅប្រពន្ធទាំងញ័រមាត់ ហើបនិយាយមិនចង់រួច ។
" អ្នកម៉ាក់ស្លាប់ហើយ ហ្អឹកៗ Jungkook អ្នកម៉ាក់ត្រូវលាពួកយើងរហូតហើយ "
" ម៉ាក់...ហ៉ឺសហ្អឹក ម៉ាក់ខ្ញុំសុំទោសម៉ាក់ ខ្ញុំសុំទោស! " Jungkook ទប់អារម្មណ៍មិនបាននាយក៏ដាច់ចិត្តយំចេញមក គេបន្ទន់ជង្គង់ទល់នឹងឥដ្ឋក្រសោបប្រអប់ដៃរបស់ម្ដាយទាំងទឹកភ្នែកហូររហាម អារម្មណ៍ពេលនេះនិយាយអ្វីក៏មិនចេញដែរ ក្រៅពីពាក្យថា'សុំទោស'ព្រោះមិនបានមកទាន់ដង្ហើមចុងក្រោយរបស់ម្ដាយជាទីគោរពស្រលាញ់ ។ Taehyung ឃើញស្វាមីរបស់ខ្លួនបែបនេះក៏ចូលទៅឱបនាយពីក្រោយទាំងទឹកភ្នែក...

គ្រាប់ពេជ្រ💎(Diamond)Where stories live. Discover now