Epsiode06: ឱ្យឯងសប្បាយសិនចុះ

2.8K 148 17
                                    

     នាយកម្លោះវ័យប្រហែលម្ភៃឆ្នាំក្រាស់ ពាក់មួកពណ៌ខ្មៅ បិទម៉ាសជិតនិងមានវែនតាខ្មៅបិទបាំងភ្នែកថែមទៀត ការស្លៀកពាក់របស់គេគឺសាមញ្ញៗធម្មតាប៉ុណ្ណោះ ចុះពីលើរថយន្ដតាក់ស៊ីហើយ គេក៏ដើរសម្ដៅចូលទៅអគារចាស់មួយកន្លែង ដែលនៅឯជាយក្រុង ។ អគារនេះជាកន្លែងដែលត្រូវបានគេបោះបង់ចោលរាប់សិបឆ្នាំមកហើយ ព្រោះសភាពរបស់អគារមានការទ្រុឌទ្រម មិនសូវជារឹងមាំប៉ុន្មានទេ ។
ឡើងមកដល់ជាន់ខាងលើបង្អស់នៃអគារ ក៏មានបុរសម្នាក់កំពុងតែឈរបង្ហុយផ្សែងបារី ឈរសម្លឹងមើលទៅទេសភាពនៅជុំវិញ នាយកម្លោះដោះវែនតានិងម៉ាសដែលពាក់បិទបាំងមុខមាត់របស់ខ្លួនចេញមុននឹងនិយាយ...
" ចៅហ្វាយ! ខ្ញុំមកដល់ហើយទាន " និយាយហើយបុរសមាឌមាំ ក៏បានបែរក្រោយ បឺតផ្សែងបារីបង្ហើយចុងក្រោយ រួចទម្លាក់បោះចោលនៅជិតជើងមុននឹងជាន់កម្ទេចកន្ទុយបារីដែលនៅសល់
" ឯងមកលឿនបានទាន់ពេលល្អណាស់ ឯងគួរតែដឹងហើយថាយើងណាត់ឯងមកទីនេះក្នុងន័យអ្វី "
YunSeok ដើរមកឈរទល់មុខអ្នកកម្លោះ សម្លេងរបស់គេស្ដាប់ទៅគឺពិតជាមានអំណាចសមជាបងធំក្រុមអ្នកលេងពិតមែន គេជាម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាងធំមួយ ប៉ុន្តែវាគ្រាន់តែជាជំនួញបាំងមុខប៉ុណ្ណោះ ពីក្រោយខ្នង Yunseok គឺជាក្រុមជួញដូរគ្រឿងញៀន ព្រមទាំងអាវុធនិងជួញដូរមនុស្សខុសច្បាប់ទៀតផង ប៉ុន្តែគ្មានអ្នកណាអាចបង្ក្រាប់ Jang Yunseok បានឡើយ បើចាប់បានក៏បានត្រឹមកូនចៅកំប៉េកកំប៉ុងរបស់គេប៉ុណ្នឹង ។
" នៅចុងសប្ដារហ៍នេះសម្ព័នត្រកូល Jeon នឹងបញ្ចេញផលិតផលដែលទើបនឹងដាក់លក់លើទីផ្សារ ចេញទៅក្រៅប្រទេស តាមរយៈកាប៉ាល់ ជាលក្ខណៈទ្រង់ទ្រាយធំតែម្ដងចៅហ្វាយ "
" ហ្អឹស! អាសំគីសនេះវាកាន់តែបានដៃហើយទេតើ យើងគ្រាន់តែបន្ធូរដៃឱ្យប៉ុណ្ណេះ ក៏ចង់បើកមុខបើកមាត់ខ្នាតធំទៅហើយ...ចុះឯកសារ?? "
" គឺ...វានៅក្នុងបន្ទប់ដាក់ឯកសារផ្ទាល់ខ្លួនរបស់វា ខ្ញុំមិនអាចចូលទៅបានទេចៅហ្វាយ "
នាយសង្ហារនិយាយរដាក់រដុប ព្រោះខ្លាចត្រូវអ្នកម្ខាងទៀតខឹងក្រោធនឹងខ្លួន ។
" ក្រែងឯងជាមនុស្សជំនិតរបស់វាមិនអ៊ីចឹង? ម៉េចក៏ចូលមិនបាន? "
" វាមិនងាយឱ្យអ្នកណាចូលទៅផ្ដេសផ្ដាស់នោះទេចៅហ្វាយ មានតែប្រពន្ធរបស់វាប៉ុណ្ណោះដែលអាចចូលទៅរៀបចំសម្អាតក្នុងបន្ទប់នោះបាន "
" ប្រពន្ធរបស់វា Jeon Taehyung នោះត្រូវទេ? "
Yunseok ស្រមៃទៅមុខមាត់គួរឱ្យស្រលាញ់របស់រាងតូច...
" បាទទាន! "
" ចុះស្រីរបស់ឯង?? " Yunseok សួរបន្ត
" នាងកំពុងតែព្យាយាមចូលទៅកាន់តែជិតវាហើយទាន ប៉ុន្តែពិបាកត្រង់យាយកញ្ចាស់ម្នាក់នោះ ពិបាកនឹងដំណើរការផែនការណាស់ "
" អ្នកណាគ្មានប្រយោជន៍ក៏សម្លេះចោលទៅ ទុកនាំតែទើសទែងធ្វើស្អី ឯងកុំកំសាកញីពេក រួចរាល់កិច្ចការនេះ ឯងនិងស្រីរបស់ឯងទទួលផលមិនតិចទេ "
" ចៅហ្វាយចង់ឱ្យខ្ញុំសម្លាប់យាយនោះឫ? " គេសួរបញ្ជាក់
" ត្រឹមរឿងកំប៉េកកំប៉ុងប៉ុណ្នឹង ចាំបាច់ឱ្យយើងបញ្ជាក់ប្រាប់ឯងដែរមែនទេ? " នាយកម្លោះមិនមាត់ គេឱនមុខដឹងកំហុស នៅក្នុងការងារមួយនេះ គេពិតជាមិនចង់សម្លាប់មនុស្សទេ ប៉ុន្តែបើមិនធ្វើ គេប្រាកដជាពិបាកមិនខាន ។
" អ៊ីចឹង តើចៅហ្វាយចង់ឱ្យខ្ញុំធ្វើអ្វីបន្តទៀតទាន? "
" សម្រាប់រឿងដែលត្រូវធ្វើនៅពេលចុងសប្ដារហ៍នោះទុកឱ្យយើងជាអ្នកចាត់ការ ឯងនិងស្រីរបស់ឯង ត្រូវធ្វើយ៉ាងណាយកឯកសារនោះមកឱ្យយើង ឱ្យទាន់ពេលកំណត់ បើមិនអ៊ីចឹងទេ ហ៊ឹស! ឯងគួរតែដឹងហើយ "
" ទទួលបញ្ជាចៅហ្វាយ! "
" យើងកំពុងតែចាំមើលថ្ងៃដែលវារលាយរលត់ យើងសង្ឃឹមថាឯងនឹងមិនធ្វើឱ្យយើងខកបំណងទេ "
Yunseok ញញឹមចុងមាត់ បែបមានអំណួនយ៉ាងពេញទី ចំណែកអ្នកដែលកំពុងឈរចាំស្ដាប់បញ្ជារបស់គេនៅចំពោះមុខ កំពុងតែបែកញឹសជោគពេញក្បាល គេកំពុងសញ្ជឹងគិតរកវិធីធ្វើយ៉ាងណាទើបអាចយកឯកសារសំខាន់នោះបាន ។

គ្រាប់ពេជ្រ💎(Diamond)Where stories live. Discover now