Episode05: រវល់ណាត់ជួបមនុស្សប្រុសនៅហាងកាហ្វេនេះឫ?

2.1K 154 3
                                    

      មួយសប្ដារហ៍កន្លងផុតទៅ៚

    ក្រោយរយៈពេលមួយសប្ដារហ៍កន្លងមកនេះ Jungkook តែងតែទៅបនល្បែងនោះជានិច្ច ។ គេមិនមែនជាអ្នកជំនាញឫមានបទពិសោធន៍ច្រើនជាមួយនឹងការលេងល្បែងស៊ីសងអីអស់នេះទេ ប៉ុន្តែគេបែរជាអាចធ្វើឱ្យអ្នកដែលចូលរួមលេងល្បែងរួមតុជាមួយខ្លួនចាញ់រហូតដល់ទាល់ច្រក ពពកខ្មៅបាំងថ្ងាស់ ដើរចេញទាំងមិនអស់ចិត្តទៅវិញ ។
ហើយកាលពីម្សិលមិញនេះ Jungkook បានបើកដំណើរការក្រុមហ៊ុនរបស់ខ្លួនតាមធម្មតាវិញ ព្រមទាំងបានធ្វើសន្និសីទកាសែតធំមួយ ដើម្បីបកស្រាយពីបញ្ហារក្រុមហ៊ុនដែលបានកើតឡើងនៅមួយរយៈពេលមុននេះ ។ គ្រប់បណ្ដាអ្នកសារព័ត៌មាន បានចុះផ្សាយបទសម្ភាស៍ដែលទទួលបានចម្លើយចេញពីមាត់របស់ផ្ចាស់សម្ព័នត្រកូល Jeon ដោយផ្ទាល់អតិថិជនក៏ដូចជាភ្ញៀវនិងអ្នករួមភាគហ៊ុនធំៗទាំងអស់ បានត្រឡប់មកចុះកិច្ចសន្យាសារជាថ្មីម្ដងទៀត ទំនិញដែលបាននាំចេញទៅទាំងអស់គឺសុទ្ធសឹងតែគ្មានបញ្ហា ។
Jungkook មានអារម្មណ៍ថាធូរចិត្តជាងមុននឹងមានអារម្មណ៍ល្អជាងមុនឆ្ងាយណាស់នៅពេលនេះ គេលែងបារម្ភពីវិបត្តក្ស័យធនតទៀតហើយ ។
" ម៉េចក៏ញញឹមស្រស់យ៉ាងនេះបងសម្លាញ់ "
Rylie កាន់កែវកាហ្វេក្ដៅមួយកែវ ដើរសម្ដៅមករាងសង្ហារដែលកំពុងអង្គុយមើលការសែត នាងនៅតែរក្សារស្នាមញញឹមនៅលើផ្ទៃមុខមិនរលុប ។
" អូនមើលនេះទៅ! ពួកនេះពិតជាដូចអូននិយាយមែន មានលុយញុកមាត់ពួកវា ចង់យើងស្នើរឱ្យធ្វើអីក៏មិនពិបាកដែរ អស្ចារ្យណាស់ "
Rylie ទទួលក្រដាស់កាសែតដែលអ្នកម្ខាងទៀតឱ្យមកខ្លួន នាងដាក់អារម្មណ៍អានព័ត៌មានដែលបានសរសេររៀបរាប់មកយ៉ាងក្បោះក្បាយ ខុសពីកាលដែល ជុងហ្គុក មានបញ្ហារវិះនឹងក្ស័យធននោះទៅវិញ ។ នាងញញឹមចុងមាត់បន្តិចមុននឹងងាកមកសួរនាំរាងក្រាស់បន្ត...
" ឃើញទេ? គំនិតរបស់អូនជួយបងបានច្រើនណាស់ ដូច្នេះបងគួរតែមានរង្វាន់ជូនអូនជាពិសេសណា៎ "
នាងក្រមុំក្រោកប្ដូរកន្លែងមកអង្គុយលើភ្លៅ ជុងហ្គុក វិញដោយកាយវិការសិចស៊ីទាក់ទាញបំផុត
" មិនទាន់ទេ អូននៅជួយបងមួយរឿងទៀតសិន "
Jungkook មិនត្រឹមតែនិយាយធម្មតានោះទេ កែវភ្នែករបស់គេបង្ហាញយ៉ាងច្បាស់ពីភ្លើងតណ្ហាដែលកំពុងឆេះសន្ធោសន្ធៅ...
" រឿងនេះមែនទេតែ... "
" គ្មានតែគ្មានស្ករអ្វីទេ "
មិនចាំយូរ ជុងហ្គុក ក៏លើកបី Rylie ដើរសម្ដៅទៅបន្ទប់គេងធំល្មមនៃ Condo មុននឹងដាក់នាងទៅលើគ្រែថ្នមៗ ។ មិនយូរប៉ុន្មានសម្លេងស្រែកថ្ងួចថ្ងូរដ៏ក្រឡួចរបស់មនុស្សប្រុសស្រីទាំងពីរក៏បានបន្លឺឡើងគ្មានភាពខ្មាស់អៀនអ្វីបន្តិចសោះហើយ ។

គ្រាប់ពេជ្រ💎(Diamond)Where stories live. Discover now