ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគទី៣៦🌻

789 76 3
                                    

SKIP

ទីង ទីង៚

ក្រោយពីកណ្តឹងរោទិ៍ឡើងគ្រូតាមថ្នាក់នីមួយៗក៏អនុញ្ញាតអោយសិស្សគ្រប់គ្នាបានចេញទៅផ្ទះព្រោះពេលនេះវាដល់ពេលបញ្ចប់ម៉ោងរៀននៅថ្ងៃនេះហើយ ។

ចំណែកអ្នកមានងារជានិស្សិតឆ្នាំទីបីទាំងបួនអ្នកនេះក៏កំពុងរៀបចំប្រមូលសម្ភារះសិក្សារបស់ខ្លួនដាក់ចូលក្នុងកាតាបរៀបចំចេញពីថ្នាក់ដូចគ្នា ។

« ស៊ុងហុនហា៎! ឯងនៅយឺតៗដល់ណាក្រែងត្រូវទៅបបួលសូន៊ូហី! » ជេយ៍ដោយឃើញថាអ្នកជាមិត្តនៅរៀបចំកាតាបមួយៗដូចគ្មានរឿងអីកើតឡើង ក៏និយាយរំលឹកក្រែងល៎គេភ្លេច ។

« អឺ!! មិចក៏យើងភ្លេចទៅកើត » គ្រាន់តែឮអ្នកជាមិត្តនិយាយហើយស៊ុងហុនក៏ប្រញ៉ាប់ប្រញ៉ាល
យកសៀវភៅនឹងប្រដាប់ប្រដាញ៉ុកចូលកាតាបញ៉ុកយកៗតែម្តង ។

« ឆាប់ទៅអោយលឿនទៅប្រយ័ត្នគេទៅផ្ទះបាត់ ហើយបើមានការអី កុំភ្លេចខលទៅរកយើងវើយ » ជេយ៍

« អូខេៗ យើងទៅហើយពួកឯង » និយាយលាមិត្តហើយគេក៏ទាញកាតាបរត់ទៅវឹង ។ ពេលស៊ុងហុនចេញទៅបាត់ក៏សល់តែបីនាក់ ជេកនិងហ៊ីស៊ឺងក៏នាំគ្នាងាកសម្លឹងមកជេយ៍ព្រមគ្នា ។

« យ៉ាងមិចល្មមប្រាប់ពួកយើងបានហើយនៅ ពួកឯងមានរឿងស្អីលាក់បាំងយើងទាំងពីរខ្លះឆាប់ប្រាប់អោយលឿន » ជេក

« អូខេៗ ចាំយើងប្រាប់ពួកឯងទាំងអស់មិនអោយសល់មួយរឿងទេ តែចេញពីក្នុងថ្នាក់សិនទៅ
ដើរបណ្តើរយើងនិយាយប្រាប់បណ្តើរ មោ! » ជេយ៍និយាយហើយក៏រុញមិត្តគេទាំងពីរអោយចេញពីក្នុងថ្នាក់រួចក៏និយាយរឿងរ៉ាវទាំងអស់ប្រាប់ទៅពួកគេ គ្មានអីត្រូវលាក់ទេព្រោះពួកគេសុទ្ធតែជាមិត្តនឹងគ្នា ។

______________

ងាកមកមើលសូន៊ូនិងជុងវ៉ុនវិញពេលនេះក៏កំពុងដើរចេញទៅផ្ទះដូចសិស្សឯទៀតអញ្ចឹង កំពុងតែដើរ
ជិតដល់ក្លោងទ្វារចេញទៅហើយក៏មានសម្លេងស្រែកហៅឈ្មោះរបស់សូន៊ូបន្លឺឡើងពីក្រោយ
ពួកគេក៏នាំគ្នាផ្អាកដំណើររួចងាកទៅរកម្ចាស់សម្លេងនោះ។

ចាញ់ស្នេហ៍សិស្សប្អូន🤍Where stories live. Discover now