ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ៤៣🌻

801 60 3
                                    

     មកដល់សាលាជុងវ៉ុននិងសូន៊ូក៏ទៅថ្នាក់យកកាតាបទុកសិនទើបទៅញ៊ាំអីនៅកងទីន ។ មកដល់កងទីនពួកគេក៏នាំគ្នាទៅទិញអាហារ ទិញបានរៀងខ្លួនក៏មករកកន្លែងអង្គុយ សូន៊ូខំអើតគ្រប់តុតែមិនឃើញសូម្បីតែស្រមោលរបស់ស៊ុងហុននិងមិត្ត ប្រាប់គេអោយមកនឹងបានញ៊ាំជុំគ្នា តែមើលចុះពេលមកដល់ហើយមិនដឹងអ្នកខាងណោះនៅឯណា ។

« នែ៎! ឯងចង់ឈរញ៊ាំមែនទេ មិចមិនអង្គុយមោ » ដោយសារតែជុងវ៉ុនគេអង្គុយញ៊ាំបាយទៅហើយ
តែសូន៊ូនៅតែឈរអើតចុះអើតឡើង ទើបជុងវ៉ុនហៅគេអោយអង្គុយចុះ សូន៊ូក៏ធ្វើតាមតែនៅតែអើតចុះឡើងមិនឈប់ ។

« យ៉ាងមិចឯងនឹង! ឯងអើតរកអ្នកណា?»

« គ្មានទេ! ញ៊ាំបាយឯងទៅ ប្រយ័ត្នចូលរៀន
ខានបានញ៊ាំ »

« ប្រាប់យើងអត់មើលខ្លួនឯងទេ? បាយមិនទាន់ឃើញដាក់ចូលមាត់មួយម៉ាត់ផង ហើយមើលមុខចុះដូចគេចែកទ្រព្យមិនស្មើ មុននឹងឃើញមុខនៅស្រស់ញញឹមសោះ»

« បានហើយៗ ម៉ោងញ៊ាំបាយមិនមែនម៉ោងមកអង្គុយវិភាគមុខយើងទេ ឆាប់ញ៊ាំបាយឯងហើយឈប់និយាយទៅ »

« ឆើស! » ជុងវ៉ុនក៏ឈប់តបតរួចអង្គុយញ៊ាំបាយបន្ត សូន៊ូក៏ចាប់ផ្តើមញ៊ាំដូចគ្នា

« សុំអង្គុយញ៊ាំជាមួយផងបានទេ » គ្រាន់តែឮដឹងថាសម្លេងនេះជាសម្លេងរបស់ជេយ៍អ្នកដែលកំពុងឈ្ងោកមុខញ៊ាំបាយទាំងពីរនាក់ក៏ប្រញ៉ាប់ងើបមុខឡើង ភ្នែករបស់សូន៊ូមិនមែនងាកទៅសម្លឹងជេយ៍ជាអ្នកនិយាយទេ តែរេទៅរកម្នាក់ដែលឈរជិតជេយ៍ដែលកំពុងញញឹមមកកាន់គេ មុខដែលក្រញូវអំបាញ់មិញក៏ប្រែទៅជាញញឹមស្រស់ភ្លាមៗក្រោយបានឃើញម្ចាស់ចិត្ត ។

« រឿងអីថាមិនបាននោះ ពួកសិស្សច្បងចូលអង្គុយមក » ជុងវ៉ុនជាអ្នកតបព្រោះសូន៊ូរវល់តែអង្គុយញញឹមមិនហាមាត់មួយម៉ាត់សោះ ។ អ្នកទាំងបួនក៏ចូលមកអង្គុយ ជេយ៍ ស៊ុងហ៊ុន និងហ៊ីស៊ឺង អង្គុយម្ខាង ឯជេកក៏ចូលទៅអង្គុយខាងជាមួយសូន៊ូនិងជុងវ៉ុន។ ពេលនេះសូន៊ូនិងស៊ុងហុនអង្គុយនៅកណ្តាលដូចគ្នា ហើយក៏អង្គុយទល់មុខគ្នា ។ គ្រប់គ្នាមិនមានអ្នកណានិយាយគ្នាទេព្រោះតែត្រូវញ៊ាំបាយរៀងខ្លួន តែថាមានពីរនាក់ដែលញ៊ាំបាយបណ្តើរក៏ងាកមើលមុខគ្នាញញឹមបណ្តើរ ដោយសារតែពួកគេគិតថាគ្រប់គ្នារវល់តែញ៊ាំបាយគ្មានអ្នកណាចាប់អារម្មណ៍ជាមួយពួកគេទេ តែគិតខុសហើយជុងវ៉ុនកំពុងតែឆ្ងល់ព្រោះគេចាប់អារម្មណ៍ឃើញពីរនាក់នឹងញញឹមដាក់គ្នាតាំងពីឃើញគ្នាម្លេស អត់មិនបានក៏និយាយបំបែក
ភាពស្ងប់ស្ងាត់ ។

ចាញ់ស្នេហ៍សិស្សប្អូន🤍Where stories live. Discover now