prank 🥴

1K 57 2
                                    


Short novel ( Jikook )

            ពេលរសៀលនាថ្ងៃអាទិត្យជាថ្ងៃ holiday ដែលមនុស្សភាគច្រើននឹងឈប់សំរាកពីការងាររឺការសិក្សា   ផ្សេងៗ ដើម្បីលំហែរកាយ ប្លែកតែ Daddy របស់ Jimin ដែលចេញទៅក្រៅបាត់ ទុកអោយក្មេងតូចមុខច្រមិចនៅផ្ទះតែម្នាក់ឯង.....
« ហូយ..... ធុញណាស់ !! ពេលណាទើប daddy មកវិញទៅ » បបូរមាត់ផ្លាំបញ្ចេញសម្លេងត្អូញត្អែរឡើងមក អ្នកណាមិនធុញទៅ បើអោយមកនៅ Condo ប៉ុណ្ណាប៉ុណ្ណីតែម្នាក់ឯងបែបនេះ

« ខ្លួនឯងទៅក្រៅបាន តែបែរជាហាមគេមិនអោយទៅណា..... អាក្រក់ម៉េសយើងនុង ខ្សែរលើរហូតហា៎៎....  » ទៀត អត់ឈប់ រអ៊ូទៀត អាងថាគេមិននៅទើបហ៊ាននិយាយបែបស្មើៗ បែបនេះ សាកតែ Jungkook នៅដែរមើល បើហ៊ានក្អកម៉ាខ្អឹកសរសើរហើយទៅ

មែនហើយ Jungkook ប្រៀបដូចជាប៉ាម៉ាក់ផង សង្សារផង បងប្រុសផង ហើយក៏ជាមិត្តផង របស់ Jimin ព្រោះ Jimin ជាកូនកំព្រារដែលត្រូវបានគេយកទៅបោះបង់ចោលនៅមណ្ឌលកុមារកំព្រារ... តែនៅអាយុ 15 ឆ្នាំគេបែរជាក្លាហានហ៊ានសម្រេចចិត្តរត់ចេញពីទីនោះ

គេស្ថិតក្នុងវ័យជំទង់ វ័យឈាមរាវ ជាវ័យដែលចង់ដឹង ចង់ឃើញ ចង់ស្វែងយល់ ចង់ស្គាល់ហើយសាកអ្វីដែលថ្មី តែគេមិនដឹងទេថាពិភពលោកខាងក្រៅវាគួរអោយខ្លាចយ៉ាងណា

គេរងការមើលងាយពីមនុស្សជុំវិញខ្លួន សុំអ្នកណារស់នៅជាមួយក៏គ្មានអ្នកអោយនៅ មានតែអ្នកដេញ ដេញនឹងសម្ដីមធ្យម ងំវៃដំគេទៀត តែវាក៏សំណាងដែលគេបានមកជួប Jungkook ដោយចៃដន្យព្រោះគេដើរមិនបានមើល ហើយផ្លាត់ជើងទៅថ្នល់ប៉ះនឹងឡាននាយសង្ហារវ័យ 24 ឆ្នាំ

ចាប់ពីថ្ងៃនោះ JK ក៏យកគេមករស់នៅជាមួយ ផ្គត់ផ្គង់សព្វបែបយ៉ាង ទាំងការសិក្សា និង ការរស់នៅ ប្រៀបដូចជាកូនរបស់គេម្នាក់ទៅហើយ

មកទល់ពេលនេះវាកន្លងទៅ 2 ឆ្នាំហើយ ព្រោះពេលនេះ Jimin អាយុ 17 ឆ្នាំហើយ ហើយដោយសារតែមូលហេតុទាំងអស់នេះទើប Jimin ស្របតាម Jungkook គ្រប់យ៉ាង មិនហ៊ានប្រកែកតវ៉ាសូម្បីបន្តិច

« គួរតែ call ទៅល្អអត់??  » ដៃកាន់ទូរស័ព្ទ ខួរក្បាលកំពុងគិត មាត់បួចឡើងតិចៗ វាមើលទៅគួរអោយស្រលាញ់មិនធម្មតាទេ

Prank 🥴 • Jikook ✔️Where stories live. Discover now