💕 ប្អូនស្រីខ្ញុំ 💕
សេចក្តីផ្តើម
« រត់ថេយ៉ុងរត់! » នារីម្នាក់អាយុប្រមានជា35ឆ្នាំបានដឹកដៃកូនប្រុសរបស់ខ្លួនរត់ចេញពីក្រុមមួយក្រុមដែលប្រម៉ាញ់ដេញចាប់ពួកគេតាំងពីទីក្រុងរហូតដល់ជាយក្រុងចូលទៅដល់ក្នុងព្រៃស្ងាត់ស្របពេលនាងមានផ្ទៃពោះដែលជិតដល់ថ្ងៃសម្រាលទៅហើយ។ នារីម្នាក់នោះគឺជាម្តាយរបស់គីមថេយ៉ុងដែលជាកូនប្រុសរបស់នាង ។ ក្មេងប្រុសនេះមានអាយុ5ឆ្នាំដែលត្រូវជាទាយាទស្នងត្រកូលគីមតែក៏ត្រូវពួកជនក្បត់ដេញប្រមាញ់ចង់ស្លាប់ទាំងកូនទាំងម្តាយដើម្បីកំទេចត្រកូលមួយនេះចោលមិនអោយសល់សូម្បីតែកូនង៉ែត។ ម្តាយនឹងកូនបានរត់គេចចូលទៅព្រៃជ្រៅសែនជ្រៅ ទាំងអារម្មណ៍ភ័យខ្លាចជីវិតត្រូវបានគេឆក់យក។ សម្លេងកាំភ្លើងបាញ់ផុងផាំងពេញព្រៃដោយក្រុមទាំងនោះ ធ្វើអោយថេយ៉ុងភ័យរត់ដួលទាក់នឹងខ្សែវ័ល្លរបស់ដើមឈើធ្វើអោយប៉ះទង្គិចដួលនឹងបន្លា រហែកចេញឈាមតាមក្បាលជង្គង់ព្រោះតែគេស្លៀកខោខ្លីត្រង់ជង្គង់ទើបវាងាយនឹងរងរបួស។ ថេយ៉ុងស្រែកឈឺព្រោះតែវាមុតចាក់ជ្រៅចូលសាច់របស់គេ។
« ងើបឡើងកូន ងើបឡើង »
« អ៊ូយ ខ្ញុំឈឺណាស់ម៉ាក់ ហឹុក ហុឹក » ថេយ៉ុងថ្អួញយំព្រោះគេមិនដែលជួបរឿងពិបាកបែបនេះទេតាំងពីគេកើតមក។ ហើយគេក៏មិនដឹងថាមានរឿងអ្វីចំពោះម៉ាក់គេដែរ ទើបគេនៅរំអួយឈឺមិនខ្វល់ថាមានគេតាមសម្លាប់ឡើយ។ ថេយ៉ុងគឺជាក្មេងដែលរពឹស រឹសរូង មិនសូវស្តាប់បង្គាប់គេឯងប៉ុន្មានទេ ហើយតែងតែក្អេងក្អាងរាល់ពេលដែលឃើញក្មេងៗដទៃ ហើយគេក៏ជាក្មេងម្នាក់ដែលស្អប់ប៉ារបស់គេបំផុត ព្រោះតែប៉ាគេមានស្រីនឹងហើយទើបធ្វើអោយម៉ាក់របស់គេឈឺចាប់។ ម៉ាក់របស់ថេក៏ចាប់កាន់ដៃកូនប្រុសលើកឡើងដោយក្នុងន័យគ្រាកូនរបស់គេអោយងើបចេញពីខ្សែរវ័ល្លទាំងនោះព្រោះបើមិនដូច្នោះទេខ្សែវ័ល្លអាចនឹងជំពាក់ជើងកូនរបស់គេច្រើនជាងនេះហើយនឹងមិនអាចដោះចេញបានទាន់ពេលឡើយ។« ម៉ាក់ កូនមិនចង់រត់ទៀតទេ »
« កូនត្រូវតែរត់ បើមិនចឹងទេ កូនអាចនឹងស្លាប់បានណា »
« អ្វីទៅដែលហៅថាស្លាប់នោះម៉ាក់? ហើយខ្ញុំត្រូវរត់ធ្វើអី? បើខ្ញុំឈឺជើងខ្លាំងយ៉ាងនេះ ! ម៉ាក់មិនដែលប្រាប់អោយខ្ញុំរត់ហត់យ៉ាងនេះទេ ! ខ្ញុំមិនចង់- »
« កូនសម្លាញ់ កូនស្តាប់ម៉ាក់ណា! ពួកយើងត្រូវរត់ទៅទីណាដែលឆ្ងាយហើយឆ្ងាយបំផុតពីទីនេះណាកូន! រឿងស្លាប់កូននឹងដឹងពេលក្រោយនៅពេលដែលកូនធំជាងនេះ ! ម៉ោះៗមកតាមម៉ាក់! » នាងនិយាយកាត់កូនរបស់នាងហើយក៏ទាញដៃអោយថេយ៉ុងរត់បន្តទៀត។ ពួកគេរត់រហូតដល់ច្រាំងទន្លេដែលមានទឹកហូរកាត់ជាច្រើនដោយហេតុថាទឹកទាំងនោះបានមកពីទឹកជ្រោះដែលធ្លាក់ពីលើភ្នំហើយហូរកាត់ទៅទន្លេរធំនៃព្រៃជ្រៅមួយនេះ។ ខណ:នោះម៉ាក់របស់ថេយ៉ុងក៏ប្រទះភ្នែកឃើញជ្រលងភ្នំមួយដែលអាចអោយពួកគេលាក់ខ្លួនបានហើយនៅទីនេះក៏អំណោយផលល្អព្រោះមានទឹក ហើយក៏មានទីជម្រកដែលអាចជ្រកបាន។
YOU ARE READING
My Little Sister ( ប្អូនស្រីខ្ញុំ )
Romanceរឿងរ៉ាវដែលនិយាយទាំងទងពីជីវិតរបស់បងប្អូនប្រុសស្រីពីរនាក់បានបែកបាក់ពីគ្នាតាំងអាយុបងប្រុសត្រឹម៥ឆ្នាំ ចំណែកឯម្តាយរបស់ពួកគេបានស្លាប់នៅក្នុងរោងភ្នំខណ:ឪពុកតាមសម្លាប់។ ប្អូនស្រីបានបាត់ខ្លួនរយ:ពេល២០ឆ្នាំដែលតម្រូវអោយបងប្រុសឈ្មោះគីម ថេយ៉ុងតាមរកគេ តែដោយអភូតហេតុ...