បន្ទាប់ពីអ្នកកម្ល៉ោះចូលទៅក្នុងសណ្ឋាគារសម្រាប់សម្រាកព្រោះតែគេនឿយហត់នឹងការធ្វើដំណើរជាច្រើនម៉ោងនៅលើយន្តហោះរបស់គេ អ្នកកម្ល៉ោះក៏ដាក់ខ្លួនដេកទៅលើគ្រែដ៏ទន់ល្វើយរួចក៏ទាញទូរស័ព្ទសៀវជីនមកមើលថានៅក្នុងនោះមានអ្វីខ្លះ
« ទូរស័ព្ទនាងច្រម៉ក់នេះមើលទៅគួរអោយខ្លាចគ្រាន់បើ នេះសុទ្ធតែរូបខ្មោច ព្រាយបិសាច មិនឃើញរូបណាដែលមើលទៅចូលភ្នែកអីបន្តិចសោះ ហឹុមមមសូម្បីតែរូបសាកសព នាងក៏រក្សារទុកក្នុងទូរស័ព្ទដែរឬ? » ថេយ៉ុងអូសរូបភាពក្នុងទូរស័ព្ទសៀវជីនបន្តើរលាន់មាត់និយាយដើមនាងបន្តើរព្រោះតែនាងជាមនុស្សស្រីតែម្នាក់គត់ដែលគេបានជួប ហើយធ្វើខ្លួនចម្លែកៗគួរអោយខ្លាច ខណ:ដែលគេអូសមើលទូរស័ព្ទយូរៗ នាយក៏មានចំណាប់អារម្មណ៍ចង់ដឹងពីសៀវជីនកាន់តែខ្លាំង គឺចង់ដឹងណាស់ថាស្រីម្នាក់នោះមានអត្តចារឹកបែបណា? តើនាងទន់ភ្លន់ដូចជានារីគេដទៃឬក៏ដូចទៅនឹងទូរស័ព្ទរបស់នាង? ចុះហេតុអីនាងចូលចិត្តរូបភាពទាំងអស់នេះ? ទាំងដែលនាងជាម្ចាស់ហាងផ្កា? រំពេចនោះថេយ៉ុងក៏អូសឃើញរូបផ្កាមួយដែលចម្លែកខុសគេនៅក្នុងទូរស័ព្ទរបស់នាង ថេយ៉ុងក៏មានអារម្មណ៍ចម្លែកនៅពេលដែលឃើញផ្កាមួយនោះដោយដូចជាគេធ្លាប់ឃើញនៅទីណាតែគេនឹកមិនឃើញសោះ វានៅស្រពិចស្រពិលនៅក្នុងខួរក្បាលរបស់អ្នកកម្ល៉ោះ
« គ្រឹង គ្រឹង »
សម្លេងនិងរំញ័ររបស់ទូរស័ព្ទក៏ញ័រឡើងធ្វើអោយនាយភ្ញាក់ពីការភ្លឹកក៏ចុចទូរស័ព្ទនោះលើកឡើងយ៉ាងប្រញាប់
« អាឡូ? ន៎ែលោក?!! លោកឯងមែនទេ? លោកឯងមែនទេដែលកំពុងនិយាយជាមួយខ្ញុំនេក? ម៉ោះ ខ្ញុំអត់និយាយច្រើនទេ ថ្ងៃស្អែកយកទូរស័ព្ទនឹងមកអោយខ្ញុំវិញ នៅកន្លែងដដែរ កន្លែងដែលលោកឯងបុកខ្ញុំ ! » សៀវជីននិយាយយ៉ាងសោះអង្កើយដាក់ទៅអ្នកម្ខាងទៀតដែលទើបតែលើកទូរស័ព្ទ ដោយលឺនាងនិយាយមិនចេះគោរពបែបនេះ ថេយ៉ុងក៏ចាប់ផ្តើមលេងហ្គេមជាមួយនាងតែម្តងដោយគេនិយាយទៅកាន់នាងតិចៗថា
« បើចង់បាន មកយកខ្លួនឯងមក » ថាហើយថេយ៉ុងក៏ចុចបិទទូរស័ព្ទ រួចក៏បង្ហាញស្នាមញញឹមឡក៎ឡើយទៅកាន់អ្នកម្ខាងទៀតដែលគាំងស្ងេញ ក្រោយពីលឺអ្នកកម្ល៉ោះនិយាយបែបនេះដាក់ខ្លួន
YOU ARE READING
My Little Sister ( ប្អូនស្រីខ្ញុំ )
Romansរឿងរ៉ាវដែលនិយាយទាំងទងពីជីវិតរបស់បងប្អូនប្រុសស្រីពីរនាក់បានបែកបាក់ពីគ្នាតាំងអាយុបងប្រុសត្រឹម៥ឆ្នាំ ចំណែកឯម្តាយរបស់ពួកគេបានស្លាប់នៅក្នុងរោងភ្នំខណ:ឪពុកតាមសម្លាប់។ ប្អូនស្រីបានបាត់ខ្លួនរយ:ពេល២០ឆ្នាំដែលតម្រូវអោយបងប្រុសឈ្មោះគីម ថេយ៉ុងតាមរកគេ តែដោយអភូតហេតុ...