💘 My Little Sister 💘 Ep 1

138 5 0
                                        


« គេជាប្អូនស្រីរបស់កូន! កូនត្រូវទទួលខុសត្រូវណា » ថាហើយនាងក៏បិទភ្នែកគេងបាត់ទៅ
« ម៉ាក់ហ៎ា ម៉ាក់ ហឹុក ហឹុក ម៉ាក់ » ថេយ៉ុងស្រែកយំក្រោយឃើញម៉ាក់របស់គេបិទភ្នែក គេភ័យ គេខ្លាច គេខ្លាចដែលត្រូវនៅម្នាក់ឯង គេអង្រួនខ្លួនម៉ាក់របស់គេជាច្រើនដងតែគាត់មិនសូម្បីតែកម្រើកខ្លួនបើកភ្នែកមើលកូនប្រុសរបស់គាត់ឡើយ។ ថេយ៉ុងក៏ប្រញាប់លើកអោបប្អូនស្រីរបស់គេជាប់នឹងទ្រូងហើយក៏យកដៃម្ខាងរបស់គេស្រវាតោងនឹងថ្មហើយក៏ទៅគេងជិតម៉ាក់របស់គេ ដែលសំណាងបំផុតនោះគឺក្មេងស្រីដែលទើបតែប្រសូតនោះមិនបានយំសូម្បីតែមួយក្អឹកហើយនាងបែរជាគេងយ៉ាងស្ងប់ស្ងៀមទៅវិញ។ ទាំងបីនាក់ម្តាយកូនបានគេងអោបគ្នាទាំងមិនបានបាយចូលក្នុងពោះសូម្បីតែបន្តិចតាំងពីព្រឹកព្រលឹមមកម្ល៉េះ មិនយូរប៉ុន្មានសម្លេងកាំភ្លើងក៏ស្ងាត់ទៅវិញ ហើយប្តូរមកជាសម្លេងស្រែកយំរបស់សត្វព្រៃព្រឹក្សាដែលរស់នៅក្នុងព្រៃ មានទាំងសត្វតូច សត្វធំឃ្លានរកចំណីនៅពេលយប់។ សម្លេងសត្វទាំងនេះក៏បែរជាសម្លេងបំពេរអោយថេយ៉ុងក្មេងប្រុសតូចល្អិតអោយគេងលក់នៅលើទ្រូងម៉ាក់របស់គេខណ:ដៃរបស់គេអោបប្អូនស្រីរបស់គេជាប់។

ព្រឹកព្រលឹមព្រះអាទិត្យរះជាថ្មីធ្វើអោយចាក់ពន្លឺចូលប្រលោះតូចៗនៃរោងភ្នំរបស់ពួកគេរួចក៏ចូលទៅចាំងភ្នែកថេយ៉ុងដែលកំពុងគេង។ ក្មេងប្រុសក៏ប្រញាប់ភ្ញាក់ឡើងទាំងសព្វដងគេមិនដែលភ្ញាក់លឿនបែបនេះឡើយ នេះក៏ជាថ្ងៃដំបូងដែលគេជួបរឿងថ្មីចម្លែកក្នុងជីវិតរបស់គេដែលត្រឹមជាក្មេងប្រុសអាយុ5ឆ្នាំនៅឡើយ។ ថេយ៉ុងក្រោកចេញពីម៉ាក់របស់គេតិចៗ ពេលនោះសម្លេងស្រែកយំរបស់ប្អូនស្រីរបស់គេក៏បន្លឺឡើង។

« ង៉ា អឺង ង៉ា អឹង ង៉ា »
« ម៉ាក់ហ៎ាស ម៉ាក់ អាអូនយំហើយម៉ាក់ ម៉ាក់ហ៎ាស ម៉ាក់ » ថេយ៉ុងអង្រួនខ្លួនម្តាយរបស់គេខ្លាំងៗដើម្បីអោយនាងភ្ញាក់ពីគេងតែនាងមិនបានដឹងខ្លួនសូម្បីតែបន្តិចព្រោះតែនាងបានដាច់ខ្យល់ស្លាប់តាំងពីពាក់កណ្តាលយប់មិញម្ល៉េះព្រោះតែនាងបានចេញឈាមច្រើនពីសម្រាលកូនហើយថែមទាំងខ្សោយទៀតទើបធ្វើអោយនាងទាស់ស្លាប់ចោលកូនប្រុសរបស់ខ្លួន។ ថេយ៉ុងអង្រួនម៉ាក់គេយូរៗក៏លើកប្អូនស្រីរបស់គេដាក់នៅលើទ្រូងម៉ាក់របស់គេ នាងតូចក៏មិនបង្អង់យូរក៏បឹមទឹកដោះដែលចេញពីម្តាយរបស់នាងដោយការស្រែកឃ្លាន ស្របពេលថេយ៉ុងអង្គុយមើលនាងជាមួយនឹងទឹកមុខងឿងឆ្ងល់នឹងម្តាយរបស់គេ។

My Little Sister ( ប្អូនស្រីខ្ញុំ )Where stories live. Discover now