💘 My Little Sister 💘 Ep 12

82 2 0
                                    

បន្ទាប់ពីត្រូវមួយជង្គង់អួលអាប្អូនហើយ ថេយ៉ុងនិងកូនចៅក៏បានបើកឡានទៅសណ្ឋាគាររបស់ខ្លួនវិញរង់ចាំត្រូវសងសឹក កញ្ញា ហាន់ សៀវជីន។ ថេយ៉ុងអ្នកកម្ល៉ោះមុចស្រស់ កំពុងតែឈរមើលទិដ្ឋភាពនៅជុំវិញបរិវេទសណ្ឋាគារក៏ស្រាប់តែនឹកឃើញគម្រោងមួយក្នុងការធ្វើបាបនាងច្រម៉ក់សៀវជីននៅថ្ងៃរៀបអាពាហ៌ពិពាហ៍ ។ រាងក្រាស់ក៏បក់ដៃហៅខេវិនដែលនៅឈរខ្លួនរបស់គេ ហើយក៏ខ្សឹបប្រាប់គេតិចៗពីគម្រោងនោះ

« ខេវិន? តើគម្រោងរបស់យើងមិចដែរ? » ថេយ៉ុងលើកចិញ្ចើមសួរនាយ
« បាទចៅហ្វាយ គឺល្អ ប៉ុន្តែ.... » ខេវិនទម្លាក់ទឹកមុខរិះគិតបន្តិចតែត្រូវថេយ៉ុងចុចសួរ
« ប៉ុន្តែយ៉ាងម៉េច? យើងថាធ្វើដាក់នាងច្រម៉ក់នោះពិននឹងវាតិចផង »
« តែខ្ញុំលឺថាអ្នកនាងជីនមិនចូលចិត្តរបៀបអាងហែលទឹកឬក៏កន្លែងដែលមានទឹកជ្រៅៗទេ »
« ហេតុអី? នាងច្រម៉ក់នឹងពូកែយ៉ាងនេះ មាត់ឆ្កែយ៉ាងនេះ តើទៅខ្លាចអីរឿងទឹកពិននឹងនោះ? »
« រឿងនឹងខ្ញុំសើុបមិនច្បាស់ដែរ ព្រោះគ្មានដំណឹងអ្វីផ្សេងទៀតឡើយពីរឿងរវាងទឹកនិងអ្នកនាងសៀវជីន ព្រោះតាមខ្ញុំដឹងមិត្តរបស់អ្នកនាងភាគច្រើនមិនដែលឃើញនាងចុះងូតទឹកលេងឡើយ »
« បែបនេះវារឹតតែសប្បាយព្រោះក្មេងស្រីមិនដឹងរាក់ជ្រៅបែបនេះគួរតែប្រដៅខ្លះ »
« តែចៅហ្វាយ ក្រែងស្អប់អ្នកដែលធ្វើបាបមនុស្សស្រីណាស់ត្រូវទេ? ផុស// អូយយ ចៅហ្វាយ » ខេវិនស្ទាបអង្អែលក្បាលខ្លួនឯងតិចៗព្រោះតែត្រូវបាតដៃដ៏ក្រាស់របស់ថេយ៉ុង
« ឯងនេះល្ងង់ណាស់ គឺយើងគ្រាន់តែលែងសើចជាមួយនាងទេ មិនមែនមានន័យថាសម្លាប់នាងឯណា អរត្រូវហើយ! កុំភ្លេចនាំស្រីៗស្អាតៗអោយច្រើនមកផង អោយពួកគេចូលរួមពិធីរៀបការរបស់យើងអោយគគ្រឹកគគ្រេងម្តង »
« នេះចៅហ្វាយ មិនគិតថាធ្វើបែបនេះវាមិនសមរម្យចំពោះប៉ាម៉ាក់ក្មេកចៅហ្វាយទេឬ? »
« អ្នកណាជាប៉ាក្មេកយើងនោះ? លោកហាន់នោះហេ៎ស? គេត្រូវជាប៉ារបស់យើងទើបត្រូវ ប៉ុន្តែឥឡូវប្រហែលជាគាត់មិនស្គាល់ទេថាយើងជាអ្នកណា ចឹងយើងមានតែលែងល្បែងជាមួយគាត់អោយច្រើនក្តាទៅមើល អោយគាត់ដឹងថាភាពឈឺចាប់ដែលដក់ស្អិតនៅក្នុងក្រអៅបេះដូងនេះ តើវាឈឺចុកផ្សារប៉ុណ្តា? គាត់មិនទាន់ស្គាល់រស់ជាតិជីវិតឡើយ ទើបយើងចង់បង្រៀនគាត់ខ្លះ »
« ចឹងចៅហ្វាយចង់ធ្វើបាបកូនស្រីគាត់ជំនួសគាត់មែនទេ? »
« អឹមៗ....សូច » ថេយ៉ុងក្រវីក្បាលហើយក៏លើកចង្អុលដៃដាក់ពីមុខមាត់ ជាសញ្ញាអោយខេវិនឈប់និយាយ

My Little Sister ( ប្អូនស្រីខ្ញុំ )Where stories live. Discover now