Part 01

166 10 0
                                    


_________________
រឿងសង្សាព្រាននារី
               ភាគ១
នៅក្នុងក្លឹបដ៏ល្បីមួយនៅទីក្រុងសេអ៊ូល មានមនុស្សជាច្រើនកំពុងតែ រាំលេងយ៉ាងសប្បាយរីករាយ នៅក្នុងចំណោមនោះមានបុរសម្នាក់មានមុខមាត់ស្អាតបាទ មានច្រមុះស្រួចស្បែកសររលោងដូចមនុស្សស្រី បបូរមាត់ពណ៍ផ្កាឈូកទន់រលោង ស្ថិតក្នុងសម្លៀកបំពាកបែបយុវវ័យកំពុងតែផឹកស្រានឹងរាំលេងយ៉ាងសប្បាយជាមួយមិត្តភក្តិរបស់ខ្លួន គឺជីមីន នឹងថេយ៉ុង។ កំពុងតែសប្បាយសុខៗទូរស័ព្ទនាយក៏បានរោទិ៍ឡើង នាយក៏ទាញទូរស័ព្ទមកមើលឃើញថាជា លេខមិត្តស្រីរបស់ខ្លួន នាងមានឈ្មោះថា ឡា លីសា។
______
"អាឡូ មានកាអីនឹងលីស"នាយក៏ប្រញាប់ចេញពីក្នុងក្លឹបទៅរកឡានតែម្ដង ព្រោះថាបើឲនាងឮសម្លេងដឹងថាគេនៅក្នុងក្លឹបមិនបានទេ
"ជុង តើបងទៅណា ហេតុអីក៏ក្រលើកទូរស័ព្ទអូនម្លេះ"ស្រីស្រស់លីសានៅក្នុងឈុតគេងយប់និយាយទាំងដៃកំពុងតែសរសេរមេរៀន
"គឺបង..គឺបង...អរទើបចេញពីបន្ទប់ទឹកនឹងណា៎"ជុងគុករហ័សឆ្លើយដោះសារ
"ហេតុអីក៏សម្លេងញ័រម្លេះ មានរឿងអីហ៎"នាងសួទៅគេទាំងឆ្ងល់
"អរ គឺប្រហែលមកពីបងងូតទឹកត្រជាក់ពេកទើប ហើយមើលទៅ"
"អឹម ប្រហែលហើយ បងកុំងូតទឹកត្រជាក់ពេកណា៎វាមិនល្អដល់សុខភាពទេ គួរតែងូតទឹកក្ដៅវិញទើបល្អជាង"
"បាទ ហើយអូនខលមកបងដើម្បីដាស់តឿនឲបងមើលមេរៀនទៀតហើយមែនទេ"វាមិនមែនជារឿងចម្លែកអីនោះទេ ព្រោះរាងរាល់យប់នាងតែងតែខលមកប្រាប់ឲគេ មើលមេរៀនជានិច្ច ព្រោះឆ្នាំនេះជាឆ្នាំចុងក្រោយរបស់ពួកគេហើយនៅសល់មិនប៉ុន្មានទៀតទេ ពួកគេក៏ត្រូវដល់ថ្ងៃប្រឡងបញ្ចប់ហើយ។
"ចា៎"
"កុំភ័យអីបងមើលហើយ"
"អឹម ចឹងល្អហើយណា៎"
"នេះ អូនមិនគិតសួទេហ្អេ ថាបងកុហកឬអត់"
"អត់ទេ អូនជឿចិត្តបង"នាងតូចនិយាយ។ត្រូវហើយចាប់តាំងពីពួកគេទាក់ទងគ្នាមកអស់រយៈពេល៨ឆ្នាំហើយ គឺតាំងពីពួកគេនៅថ្នាក់ទី៩មកម្លេះ នាងតែងតែជឿគ្រប់សម្ដីរបស់គេនិយាយដោយមិនខ្វល់ថាគេកុហកឬអត់នោះទេនាងតែងតែជឿជានិច្ច ទោះពេលខ្លះគេមកបណ្ដើរស្រីនៅមុខនាងក៏ដោយ គ្រាន់តែគេនិយាយលួងលោមតែពីរបីម៉ាត់ នាងក៏ព្រមជឿគេបាត់ទៅហើយ ហេតុផលគឺដោយសារនាងស្រលាញ់គេខ្លាំងណាស់ ខ្លាំងរហូតដល់លែងខ្វល់ពីអ្វីទាំងអស់។
"ចឹង បុិននឹងសិនហើយណា៎ អូនឆាប់ចូលគេងទៅ Good night"
"ចា៎ Good night"
បន្ទាប់ពីនិយាយទូរស័ព្ទជាមួយនាងតូចរួច កម្លោះសង្ហាជុងគុកបានដើរត្រឡប់ចូលមកក្នុងក្លឹបដើម្បីសប្បាយជាមួយ មិត្តភក្តិធ្វើមិនដឹង នេះបញ្ជាក់ថាសម្ដីទាំងប៉ុន្មានរបស់នាងវាមិនបានស្ថិតនៅខួរក្បាលរបស់នាយទេ។
________________

សង្សាព្រាននារីWhere stories live. Discover now