Part 03

86 5 0
                                    


ងាកមកមើលនៅកន្លែងសិក្ខាសាលាវិញម្ដង។
"គម្រោងរបស់ខ្ញុំនេះគឺ បង្កើតឡើងដើម្បីជួយដល់សិស្សក្រីក្រដែលខ្វះខាតឲមានលទ្ធភាពបានចូលសាលារៀនល្អ នឹងមានលទ្ធភាពអាចរការងារល្អបានធ្វើ ដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិផងដែរ សូមអគុណ"ជីមីនបានឡើងថ្លែងសន្ទរកបញ្ចប់ហើយភ្ញៀវទាំងអស់ក៏បានទះដៃអបអរឲនាយយ៉ាងទ្រហឹង។
"បាទ ចឹងកម្មវិធីសឹក្ខាសាលារបស់ពួកយើងនៅពេលនេះគឺបានបញ្ចប់តែត្រឹមនេះហើយ សូមអគុណដល់អ្នកទាំងអស់គ្នាដែលបានមកចូលរួមណា៎
សូមឲជួបតែសំណាងល្អ"ពិធីករបានឡើងមកថ្លែងអំណរគុណដើម្បីបញ្ចប់កម្មវិធី។
___
"អេ លីសាតើឯងឃ្លានទេ?"ស្រីស្រស់ជេននីសួទៅកាន់មិត្តរបស់ខ្លួន
"ច្បាស់ជាឃ្លានហើយ បើមិនទាន់បានញាំុអីផងនឹង"លីសានិយាយទាំងធ្វើមុខជូរ
"តោះចឹង យើងទៅញាំអីនៅហាងក្បែរនេះទៅ"ជីស៊ូ និយាយទាំងអូសដៃពីរនាក់ចេញទៅ
"ឈប់..ឈប់សិនជីស៊ូ ~ តើហាងនោះម្ហូបថ្លៃទេ?"លីសាបានទាញដៃជីស៊ូដើម្បីសួនាំ
"មិនថ្លៃទេ"នាងនិយាយបែបហីៗ
"តែ...."
"នែ៎ កុំភ័យចាំពួកយើងអ្នកចេញលុយឲ"ជេននីក៏និយាយឡើងមិនឲលីសានិយាយទាន់
"វាមិនល្អទេដឹង?"លីដានៅតែក្រាញមិនហ៊ានទៅដដែល
"ល្អ!"ជីស៊ូនិងជេននីនិយាយស្មើគ្នាហើយក៏ចាប់អូសដៃនាងតូចទៅហាងនោះតែម្ដង។
#skip
ជុងគុកនឹងជេសុីក៏បាននាំគ្នាមកញាំុអាហារនៅក្នុងហាងលំដាប់ខ្ពស់មួយដែលនៅក្បែរនឹង
ក្រុុមហ៊ុនPark Groupដែរ។
"អញ្ជើញចុះណា៎ព្រះនាងម្ចាស់របស់បង"ជុងគុកនិយាយទាំងបើកទ្វាឡានឲជេសុី[ជ្រេញណាស់🙄]
"ចា៎"ជេសុីនិយាយទាំងញញឹមព្រមទាំងដើរមកកៀកដៃជាមួយនាយ ហើយពួកគេក៏នាំគ្នាដើរចូលក្នុងហាង។
_____
*ក្នុងហាង*
"ជម្រាបសួរចា៎ស ហាងយើងខ្ញុំសូមស្វាគមន៍ តើលោកបានកក់តុរួចហើយឬក៏ទើបតែមកញាំុអាហាទេចា៎?"បុគ្គលិកក្មុងហាងនិយាយទាំងរាក់ទាក់ទៅកាន់ពួកគេ
"ខ្ញុំបានកក់បន្ទប់VIPមួយរួចហើយ "ជុងគុក
"ចឹងសូមលោកប្រាប់ឈ្មោះលោកផង នាងខ្ញុំនឹងឆែកជូន"បុគ្គលិក
"ខ្ញុំឈ្មោះ ចន ជុងគុក"នាយនិយាយទាំងមុខស្មើ

"ជុងគុក!!"លីសាដែលកំពុងញាំុអាហារនៅទីនោះដែរក៏ឧទានឡើងនៅពេលដែលបានឮឈ្មោះនាយ ព្រមទាំងងាកទៅមើលផងដែរ។ហើយអ្វីដែលនាងបានឃើញគឺរូបភាពដែលសង្សាររបស់ខ្លួនកំពុងតែកៀកដៃជាមួយនឹងស្រីផ្សេង ធ្វើនាងត្រូវស្ងៀមទ្រឹងមិនអាចនិយាយអ្វីបាន ឯទឹកភ្នែកវិញក៏ចាប់ផ្ដើមដក់ពេញភ្នែកជិតតែនឹងស្រក់មកទៅហើយ។
"លីសា ឯងមើលអីហ្នឹង?"ដោយឃើញនាងតូចហាក់មិនស្រួលជេននីក៏បានសួរនាំ
"គឺ...គ្មាន...គ្មានអីទេ"លីសានិយាយទាំងអួលដើមក
"បើគ្មានអីមិចក៏ឯងយំ?"ជេននីនៅតែសួបន្ត
"គឺធូលីចូលភ្នែកនឹងណា៎"នាងតូចនិយាយទាំងព្យាយាមញញឹមបន្លប់ភាពសោកសៅ
"អេ នោះគឺជាជុងគុកតើ~ហើយមកជាមួយអ្នកណានឹង?"ជីស៊ូនិយាយឡើងនៅពេលដែលក្រលេកឃើញនាយ
"អឺ មែនតើ~តោះទៅសួរនាំតិចហី?"ជេននីក៏បន្ទរតាមក្រោយជីស៊ូ
"អឺ ល្អតើតោះទៅ"ពួកគេក៏បានដើរទៅរកនាយ ដើម្បីសួរសុខទុក្ខក្នុងនាមជាមិត្តរួមថ្នាក់។
_____
"អរ នេះលោកបន្ទប់លោកគឺនៅលេខ១២"បុគ្គលិកនិយាយឡើងនៅពេលដែលរកឃើញលេខបន្ទប់របស់នាយ
"បាទ~តោះជេសុីយើងឆាប់ទៅៗ"ជុងគុកនិយាយទាំងបម្រុងនឹងដឹកដៃជេសុីចេញទៅតែ.....
"អេ ជុងគុក សួស្ដី នេះឯងមកជាមួយអ្នកណានឹង"សម្លេងផ្អែមស្រទន់ក៏បានបន្លឺចេញពីមាត់របស់ ជីស៊ូនិយាយឡើងហូហែរតែម្ដង
"...."ឯជុងគុកវិញគឺនៅស្ងៀមទ្រឹងភ្ញាក់ផ្អើលនឹងវត្តមានរបស់ពួកគេនៅទីនេះ ជាពិសេសគឺលីសាតែម្ដង។
"បងគុកពួកគេជាអ្នកណានឹង?"ជេសុីនិយាយទាំងសម្លេងស្រទន់
"អេ ជុងគុកឯងមិនគិតណែនាំពួកយើងឲនាងស្គាល់ទេហ៎"ជេននីក៏និយាយឡើង
"អរ គឺ!!!! នេះគឺជេននីជាមិត្តរួមថ្នាក់របស់បង"ជុងគុកក៏និយាយណែនាំជេននីឲជេសុីស្គាល់
"រីករាយណាស់ដែលបានស្គាល់ អ្នកនាងជេននី"ជេសុីនិយាយទាំងញញឹម
"ចា៎ ដូចគ្នា"ជេននីក៏ញញឹមតប
"ហើយនេះគឺជីស៊ូជាមិត្តភក្តិម្នាក់ដែរហើយក៏ជាអ្នកជិតខាងបងដែរ"នាយក៏ណែនាំជីស៊ូម្ដង
"រីករាយដែលបានស្គាល់អ្នកនាងជីស៊ូ"
"ចា៎"នាងនិយាយទាំងញញឹមពេញចិត្តនឹងជេសុីណាស់។

[បញ្ជាក់:ជេននីនឹងជីស៊ូមិនដឹងទេថាលីសានឹងជុងគុកជាសង្សារនឹងគ្នា។]

"ហើយចុះអ្នកនាងខាងនេះវិញ?"ជេសុីនិយាយទាំងចង្អុលទៅលីសាដែលនៅឈរស្ងៀមមិនមាត់អ្វីសោះ។
"នាងគឺជាមិត្តរបស់បងម្នាក់ដែរឈ្មោះលីសា"នាយនិយាយធ្វើដូចជាគ្មានខ្វល់អ្វីសោះពីចិត្តអ្នកម្ខាងទៀតដែលបានស្ដាប់ឮនោះទេ។
"ចា៎ រីករាយណា...."ជេសុីនិយាយទាំងបម្រុងនឹងនឹងចាប់ដៃនាងតូចទៅហើយតែនាងក៏បានរត់ចេញពីកន្លែងនោះតែម្ដង។
"លីសា~លីសា"ជេននីនឹងជីស៊ូស្រែកដំណាលគ្នាទាំងភ្ញាក់ផ្អើល ហេតុអីក៏សុខៗនាងរត់ចេញចឹង។
ឯជុងគុកវិញក៏ភ្ញាក់ផ្អើលណាស់ដែរ តែនាយមិនបានបញ្ចេញសកម្មភាពអ្វីនោះទេក្រៅពីសម្លឹងមើលទៅនាងទាំងខ្សែរភ្នែកបារម្ភ។
[បារម្ភ🤣បើបារម្ភមិចក៏ធ្វើចឹងបង😢]
__________
To be continued~
#Reaksa

សង្សាព្រាននារីWhere stories live. Discover now