រឿង សង្សារព្រាននារី
-ភាគទី៤-
លីសាបានរត់មកដល់ក្រោមដើមឈើមួយនាងក៏សម្រូតខ្លួនយកខ្នងផ្អែកនឹងដើមឈើនោះ ហើយក៏ឈ្ងោកមុខយំយកតែម្ដង។
"ហឺៗ.....!!ជាមិត្តភក្តិចឹងហ្អេ~តើបងនិយាយបានយ៉ាងម៉េចទៅ"នាងតូចនិយាយម្នាក់ឯងទាំងអារម្មណ៍សោកសៅ។
"លីស ឯងកើតអីនឹង"ជេននី នឹងជីស៊ូនាំគ្នាដើរមករកនាងតូច ទាំយកដៃអង្អែលខ្នងនាង។"ទេ!គ្មានអីទេ"លីសានិយាយទាំងងើយមុខយកដៃជូតទឹកភ្នែកចេញ ហើយញញឹមបន្លប់ទៅរកពួកនាង។
"គ្មានអីមិចក៏ឯងយំ"កុំស្មានថានាងធ្វើបែបនេះអាចគេចផុតពីក្រសែភ្នែកជេននីនោះ គឺអត់ទេ។
"ទេ!យើងមិនបានយំទេ"លីសារហ័សប្រកែក
"ឯង ប្រច័ណ្ឌជុងគុកមែនទេ"ជីស៊ូក៏សួរព្រោះ គ្រាន់តែឮជុងគុកថាជាមិត្តនាងក៏រត់ចេញតែម្ដង។
"ទេ!អត់ទេ ប្រចណ្ឌស្អីយើងមិនត្រូវជាអ្វីនឹងគ្នាផងនឹង"នាងតូចរហ័សប្រកែកទាំងមិនសូវសមដាក់ពួកនាង។
"មែនហើយ ជីស៊ូឯងចេះនិយាយទៅកើតនៀក~មែនទេលីសា"ជេននីនិយាយទាំងងាកទៅសួរនាងតូច
"អឺ មែនហើយ"លីសាឆ្លើយទាំងមិនសូវសម។
"Ok មិនមែនក៏មិនមែនទៅ~តោះទៅក្នុងវិញយើងញាំុមិនទាន់ឆ្អែតផង"ជីស៊ូនិយាយទាំងយកដៃទៅអង្អែលពោះ។
"តោះចឹង"ពួកគេក៏គ្នាចូលទៅក្នុងហាងវិញ។
_________
ងាកមកខាងជុងគុកវិញម្ដង។នាយហាក់ដូចជានៅមិនស្ងៀមសោះ ខ្លួនអង្គុយនៅក្បែរជេសុីតែកែវភ្នែកចេះតែសម្លឹងលិចកើតរហូត ដូចរកមើលអ្នកណាចឹង។
"បងគុក រកមើលអ្នកណានឹង"ជេសុីនិយាយព្រោះឃើញនាយបែបនេះយូរហើយ។
"ទេ!បងអត់មានរកអ្នកណាផង"
"ចឹងមិចក៏បងចេះតែអើតមើលឆ្វេងស្ដាំរហូតចឹង"
"គឺបងចេះតែមើលៗទៅទេ កុំគិតច្រើនអី"
"មែនហ្អេ?"
"មែន!!តោះឆាប់ញុបាយវិញទៅម្ហូបត្រជាក់អស់ហើយ"នាយក៏រហ័សប្ដូរសាច់រឿងកុំឲនាងតូចចាប់បាន។
"អឹម"ជេសុីក្រហឹមក្នុងបំពង់កបន្តិច ហើយក៏ដួសអាហារមកញាំុ។
----+
"នេះបងគុកញាំុទៅ~សាច់ត្រីនេះឆ្ងាញ់ណាស់"ជេសុីនិយាយទាំងដួសម្ហូបដាក់ចាននាយ។
"......"នាយមិនបានតបទេ តែគិតតែពីសម្លឹងមើលជេសុីមិនដាក់ភ្នែកហើយក្នុងចិត្តតគឺកំពុងគិតដល់នារីម្នាក់ដែលខ្លួនធ្វើឲខូចចិត្តនោះ។
*ស្រមៃ*
<<នេះញាំុទៅ~បងដឹងទេថាបន្លែវាពិតជាប្រយោជន៍ចំពោះសុខភាពណាស់ បងញាំុឲច្រើនៗទៅ>>នាងនិយាយទាំងដួសបន្លែដាក់ចាននាយ ទាំងស្នាមញញឹម។
*បច្ចុប្បន្ន*
"សុំទោស ឲបងសុំទោសណា៎"នាយបានត្រឹមតែបន្លឺពាក្យនេះនៅក្នុងចិត្តតែប៉ុណ្ណោះ មិនអាចនិយាយចេញមកបានទេ។"បងគុក!!បងគុក"ជេសុីអង្រួនស្មានាយតិចៗព្រោះនាយគិតតែអង្គុយភ្លឹកមកយូរហើយ។
"អរ បាទ"នាយក៏ភ្ញាក់ស្មារតីមកវិញ
"បងកើតអីនឹង?"
"អរ គ្មានទេៗ"នាយរហ័សប្រកែក
"បងមើលទៅដូចជាមានអីលាក់បាំងខ្ញុំហ្អេ?"
"ទេ គ្មានទេបងគ្មានអីលាក់អូនទេ"
"តែខ្ញុំសង្ស័យរឿងម្នាក់ស្រីឈ្មោះលីសានោះ"
"សង្ស័យអីទៅ?"
"គឺ......"
*ទឺត ទឺត*ជេសុីមិនទាន់និយាយចប់ផងទូរស័ព្ទរបស់នាយក៏រោទ៍ឡើង។ នាយក៏ប្រញាប់ទាញមកមើល តែក៏ត្រូវគងតែម្ដង ព្រោះលេខនេះជាលេខរបស់មីណាសង្សាគេម្នាក់ទៀត។
[ងាប់🥴😌]"ទឺត.....ទឺត...."ទូរស័ព្ទនៅតឺបន្តរោទិ៍ដដែលសោយនាយមិនគិតលើកសោះ។
"បងមិនលើកទេហ៎"
"គឺអត់ទេ គ្មានរឿងសំខាន់ទេ"
"តែខ្ញុំថាសំខាន់ហើយព្រោះគេតេមកច្រើនដងហើយ"
"អឹម ចឹងចាំទីនេះសិនហើយបងទៅទទួលទូរស័ព្ទមួយភ្លេត"នាយក៏រហ័សដើរចេញទៅទទួលទូរស័ព្ទ។
___________
ងាកមកខាងស្រីៗម្ដង។
"នែ៎ លីសាអាចប្រាប់យើងបានទេ មានរឿងអីទើបឯងរត់ចេញទៅ"ជីស៊ូក៏បោះសំណួរទៅកាន់នាងតូច
"គឺ.....គឺ.....អរ គឺយើងចង់ខ្យល់ចាប់ទើបរត់ទៅស្រូបខ្យល់អាកាសបន្តិច"នងតូចឆ្លើយដោះសារទាំងស្ទាក់ស្ទើរ។
"អរ ចឹងទេហ៎~ហើយឯងបានធូរឬនៅ?"ជេននីនិយាយទាំងបារម្ភ
"ក៏គ្រាន់បើខ្លះៗហើយ"នាងតូចនិយាយទាំងញញឹម
"អឹម ចឹងខ្ញុំក៏អស់បារម្ភហើយ"ជីស៊ូ
"អឺ តែខ្ញុំសុំទៅបន្ទប់ទឹកសិន"លីសា
"ឲគ្នាជូនទៅទេ"ជេននី
"មិនអីទេ យើងទៅខ្លួនឯងបាន"លីសានិយាយហើយក៏ដើរទៅបន្ទប់ទឹក។
#skip
"បងនឹកមីណាណាស់ បងមិចនឹងអាចភ្លេចមីណាបា ទៅហ៎"នាយសង្ហាឈរនិយាយទូរស័ព្ទទាំងសម្ដីផ្អែមទៅអ្នកម្ខាងទៀត
"អូនក៏នឹកបងដែរ~ចាំពេលអូនទៅសេអ៊ូុលវិញអូនទៅរកណា"សម្លេងផ្អែមចេញពីបបូរមាត់របស់អ្នកម្ខាងទៀត
"បាទ"នាយក៏តបទាំងស្រទន់។
"ចឹងពេលនេះមីណាសុំទៅ ធ្វើម្ហូបសិនហើយណា៎~ចាំទំនេរមីណាតេទៅទៀត"
"អូយ នេះចេះធ្វើម្ហូបទៀត អនាគតប្រពន្ធអ្នកណាទៅណ៎"នាយនិយាយរបៀបលេងសើច។
"មិនដឹងដែរនឹង"
"Aww មិចក៏និយាយចឹង"
"មកមិនដឹងមែន~បើគ្មានអ្មកណាចូលស្ដីផងនឹង"មីណានិយាយទាំងសម្លេងម្ញិកម្ញក់ដាក់នាយ
"អូៗ ចាំបងអ្នកចូលស្ដីក៏បាន"នាយក៏រហ័សតបទៅវិញ។
"ប្រាវ"សម្លេងធ្លាក់បែកដូរផ្ការដែលនៅក្បែរក៏បន្លឺឡើង ធ្វើឲនាយត្រូវរហ័សងាកទៅមើលក៏ឃើញថាជាលីសា ដែលនៅឈរស្ដាប់នាយតាំងពីដំបូង។ នាងថាមកបន្ទប់ទឹកទេតែបានឃើញគេក៏ដើរទៅរក តែក៏ត្រូវមកស្ដាប់ឮនៅពាក្យទាំងនេះវិញ។
[ឈឺចាប់😌]
___________
To be continued~
#Reaksa-----