លោកប៉ាក្រៅត្រកូល

3.9K 275 1
                                    

Epiosde 10

«លោកនេះអាហារមកដល់ហើយ» បុគ្គលិកប្រុសក៏បានលើកអាហារមកហើយកាត់ចង្វាក់សាងសងរបស់ Jungkook នឹង Taehyung ។

«តោះ Tae» Jungkook ដឹកដៃមាឌតូចទៅរកតុអាហារនោះ។

បុគ្គលិកក៏ប្រញាប់លើកអាហារទៅដាក់នៅលើតុ Jungkook នឹង Taehyung ក៏អង្គុយទល់មុខគ្នានៅលើតុក៏មានអាហារជាច្រើនមុខសុទ្ធតែម្ហូបដែលមាឌតូចចូលចិត្តទាំងអស់មានដូចជា Ramen ជាមួយនិងសាច់ជ្រូក , Jabchae និងការ៉េមកែវតូចមួយទោះជាចូលទៅក្នុងហាងយ៉ាងណាក៏ដោយ Taehyung គេមិនដែលភ្លេចសាច់ជ្រូកនោះទេព្រោះវាជាម្ហូបដែលគេចូលចិត្តជាទីបំផុត។

«ញុាំទៅ Tae» Jungkook ចាប់សាច់ជ្រូកដាក់ចូលចានមាឌតូច។

«អរគុណប៉ា» Taehyung ញញឹមយ៉ាងស្រស់មុននិងចាប់ម្ហូបយកមកញុាំញុកពេញមាត់ដល់ណែនធ្វើឲ្យថ្ពាល់គេទ្បើងប៉ោងយ៉ាងគួរឲ្យក្នាញ់។

«មាត់ប្រលាក់ហើយ Tae» នាយឈោងមកជូតមាត់ឲ្យមាឌតូចមើលចុះធំហើយបើជាស្រីសង្ស័យមានកូនទៀតហើយ។

«កុំជូតមាត់ Tae អីប៉ាកូនញុាំមិនទាន់ហើយ» Taehyung រុញដៃនាយចេញមកជូតអ្វីពេលនេះលោកបើញុាំមិនទាន់ហើយ។

«ឲ្យហារប្រលាក់ឲ្យពេញមាត់មែនទេ?» Jungkook

«ប្រលាក់ក៏មិនអីដែរ» Taehyung

«កខ្វក់ណាស់» ឮ Jungkook និយាយចេញមកហាក់ដូចជាស្អប់ណាស់មាឌតូចក៏ងើបមុខទៅមើលនាយភ្លាម។

«នេះប៉ាឈប់ស្រទ្បាញ់កូនហើយមែនទេគ្រាន់តែញុាំប្រលាក់មាត់ប៉ុណ្ណឹងសោះប៉ាថាកខ្វក់ណាស់?» មាឌតូចស្រែកសួរបែកអូរហូរស្ទឹងនិយាយញាប់ស្លេរខ្លាចតែគេតវ៉ាកើត។

«មែនហើយបើធំហើយរឡិរទ្បក់បែបនេះខ្ជិលស្រទ្បាញ់» Jungkook អស់សំណើចក្នុងចិត្តហើយក៏និយាយចាក់បណ្តោយព្រោះចង់ដឹងថាមាឌតូចបញ្ចេញសកម្មភាពបែបណាខ្លះពេលឮនាយនិយាយដូច្នេះ។

«អ្ហឹស ឈប់ស្រទ្បាញ់ក៏ឈប់ទៅមិនខ្វល់» មុនដំបូងដូចជាឆោទ្បោណាស់តែតាមពិតនេះធ្វើឲ្យមនុស្យចាស់អរសោះដល់ចុងក្រោយក៏ធ្វើជារឹកមិនខ្វល់ហីៗយកសាច់ជ្រូកមកញុកចូលមាត់ធ្វើមិនដឹង។

«អាវ៎ Tae ហេតុអ្វីក៏ធ្វើចរឹកបែបនេះ?» Jungkook បិទភ្នែកញាប់និយាយបែបមិនយល់ន័យ។

«ប៉ាចង់ឲ្យកូនអង្គុយយំដាក់ប៉ាមែនទេ? ប៉ាមើលនែកអាហារនៅពេញតុណា» យំបានអី? យកពេលមកញុាំអាហារនៅលើតុនេះវិញមិនមានសេចក្តីសុខជាង?

«នេះ Tae គិតថាអាហារសំខាន់ជាងប៉ា?» នាយចាប់ផ្តើមខឹងភ្លាមមកនិយាយអីបែបនេះអ៊ីចឹងមានដឹងទេថាមនុស្សចាស់ឆាប់អន់ចិត្ត?

«មនុស្សរស់ដោយសារអាហារណាប៉ា» Taehyung បញ្ចេញហេតុផលមកយ៉ាងសាកសមតែថាចម្លើយធ្វើឲ្យគេនេះរឹតតែខឹងលើសដើមទើបឈប់និយាយអីទាំងអស់តែម្តង។

Taehyung វិញក៏មិនខ្ចីលួងដែរចង់ខឹងអីខឹងទៅសំខាន់សុំឆ្ងាញ់សិនហើយណាមិនខ្ចីទ្រទេព្រោះតែក្មេងៗវ័យនេះណាកំពុងតែកំពុងតែឆ្ងាញ់ដាក់អីក៏ឆ្ងាញ់ណាស់អ៊ីចឹងប៉ាៗហាស៎កូនសុំញុាំសិនហើយចាំទៅដល់ផ្ទះចាំ Tae លួង។

ក្រោយពីញុាំអាហាររួចរាល់អស់ហើយ Jungkook នឹង Taehyung ក៏ធ្វើដំណើរទៅផ្ទះវិញដោយរាងក្រាស់មិននិយាយរកមាឌតូចមួយម៉ាត់ឯ Taehyung នៅតាមទ្បានចាកបទចម្រៀងច្រៀងកូរនាយពេញទ្បានទាំងអស់ដូចជាមានក្មេង 4-10 នាក់អ៊ីចឹងដល់នាយបិះនិងពុលទ្បានទៀតលោក។

រឿង: ♥️ លោកប៉ាក្រៅត្រកូល ♥️ (Ended)Where stories live. Discover now