លោកប៉ាក្រៅត្រកូល

3.3K 240 1
                                    

Epiosde 14

Ave ត្រូវបាន Changwoo រុញចូលទៅបាំងខាងមុខដែលជាកន្លែងអង្គុយជិតខ្លួនមួយទំហឹងមុននិងបញ្ជាថាបើគេហ៊ានតែរត់គេស្លាប់មិនខានទើប Ave អង្គុយយ៉ាងស្ងៀមព្រើម។

«ចូលទៅ» Jungkook បញ្ជាឲ្យជំនិតចូលទ្បានហើយខ្លួនក៏ដើរចូលបន្ទាប់។

នាក្នុងទ្បានមានមនុស្សបីកង់ទ្បានធំល្មមក៏បង្វិលចាកចេញពីមុខផ្ទះតូចល្មម។ Ave អង្គុយនៅក្នុងទ្បានយ៉ាងស្ងៀមព្រើមមិនមាត់មិនកអ្វីសោះព្រោះគេមានអារម្មណ៍ថាមានក្រសែភ្នែកខ្លាកំពុងតែសម្លឹងមើលមកខ្លួន។

«ឯងពិតជាថ្លើមធំណាស់ Park Ave» Jungkook

«ចៅហ្វាយ...» Ave

«ឯងមិនបាច់បកស្រាយទេឆាប់ប្រាប់មកអ្នកណាបញ្ជាឯងឲ្យមកលួចរូបមន្តស្រាពីយើង» Jungkook

«ចៅហ្វាយលើកទោសឲ្យខ្ញុំផងទៅធានាថាគ្មានលើកក្រោយទេ» Ave លើកដៃសំពះគេទាំងរលីងរលោងព្រោះតែខ្លាចការស្លាប់។

«យើងសួរថាអ្នកណាជាអ្នកបញ្ជាឯង» Jungkook យកកាំភ្លើងមកភ្ជុងគេដោយស្រែកសួរ។

«ខ្ញុំ...ខ្ញុំមិនអាចប្រាប់បានទេ» គេគ្រវីក្បាលញាប់ស្លេរ។

«ឯងលែងចង់រស់ហើយមែនទេ?» Jungkook

«ទោះបីជាខ្ញុំប្រាប់ខ្ញុំក៏មិនអាចរស់នៅបានដដែល» Ave

«បើឯងដឹងក៏ល្អហើយឬមួយឯងចង់ឲ្យម៉ែឯងមកស្លាប់ជំនួស?» Jungkook

«អត់ទេៗគាត់មិនពាក់ព័ន្ធ» Ave

«ឯងដឹងទេថាយើងស្អប់បំផុតអ្នកដែលមកប៉ះពាល់របស់យើងហើយក៏ស្អប់អ្នកដែលហ៊ានមកតវ៉ាជាមួយយើង» Jungkook

ផាំង ស្របពេលដែលប្រយោគក៏បានបញ្ចប់ Jungkook បាញ់កាំភ្លើងមួយគ្រាប់សម្តៅទៅផ្នែកស្មារបស់ Ave ផ្អើលពេញទ្បាន។

«អា៎» Ave ស្រែកទាំងឈឺចុកចាប់ពេញមួយតួរដៃ។

«យើងទុកឱកាសឲ្យឯងម្តងទៀតអ្នកណាជាអ្នកបញ្ជាឯងមក?» Jungkook

«គឺ Park Jisung» ឲ្យទន់និងភាពឈឺចាប់មិនបាន Ave ក៏ប្រាប់នាយទាំងញ័របបូរមាត់។

«អាចង្រៃ Jisung នេះខាំមិនលែង» Jungkook ក្តាប់ដៃណែនពេលដែលដឹងថាម្នាក់នោះគឺជា Park Jisung វាពិតជាមិនខ្លាចស្លាប់មែន។

រឿង: ♥️ លោកប៉ាក្រៅត្រកូល ♥️ (Ended)Where stories live. Discover now