លោកប៉ាក្រៅត្រកូល

2.5K 189 2
                                    

Episode 31

#Skip

ឧត្ថម្ភាគចក្រចុះចតនៅលើទឹកដីថ្មីនៃភូមិភាគអឺរ៉ុបចំកណ្តាលទីក្រុងនៅក្នុងបរិវេណវិមានរបស់លោក Kim NamJoon ។

បន្ទាប់ពីចំណាយពេលជិះឧត្ថម្ភាគចក្រអស់រយៈពេល 2 ថ្ងៃហើយទីបំផុត Taehyung នឹង NamJoon ក៏មកដល់ California មកដូចបំណងដោយគ្មានរឿងអ្វីកើតទ្បើង។

«Tae ដល់ហើយកូន» NamJoon ដាស់កូនតិចៗ។

«ហឹម លោកប៉ា?» Taehyung មុីងមុាំងៗព្រោះមិនទាន់ស្វាងគេង។

«ដល់ហើយចុះមក» NamJoon

«បាទ» Taehyung ពត់ដៃជើងមុននិងដើរចុះតាមជណ្តើរមក។

«នេះជាផ្ទះរបស់ប៉ា» NamJoon

«ធំណាស់» Taehyung ចំហរមាត់ថាវិមានរបស់អនាគតប្តីទៅធំតែវិមានឪពុកនេះធំជាងរបស់ប្តីទៀតហើយនៅម្នាក់ប៉ុន្មាននាក់ទៅ?

«ហុឹស ចូលសិនទៅអាងនិងបានសម្អាតខ្លួន» NamJoon

«បាទ» Taehyung

«ម៉ែដោះនាំកូន Tae ទៅបន្ទប់ទៅហើយពួកនាងៗយករបស់របរចូលទៅក្នុងផ្ទះ» នាយបញ្ជាបាវព្រាវ។

«ចាស៎ អ្នកប្រុស» ទោះជានៅស្រុកគេមែនប៉ុន្តែនៅក្នុងផ្ទះរបស់គេគឺប្រើភាសាជាតិដដែល។

«អញ្ជើញអ្នកប្រុសតូច» ម៉ែដោះ

«បាទ ម៉ែដោះ» Taehyung ញញឹមធ្វើខ្លួនមិនត្រួវហើយក៏ដើរទៅតាម។

ម៉ែដោះជូន Taehyung មកបន្ទប់ដែល NamJoon បានឲ្យគាត់រៀបចំឲ្យមុនទៅកូរ៉េ។ បន្ទប់មានការ Design យ៉ាងស្រស់ស្អាតនិង
ស៊ីវីល័យមិនលូយឆាយតែមើលទៅថ្លៃថ្នូរ។

«នេះជាបន្ទប់របស់អ្នកប្រុសហើយចាស៎បន្តិចតិចទៀតបាវក៏លើកវ៉ាលីមកឲ្យហើយ» ម៉ែដោះ

«អរគុណ» Taehyung

«មិនអីទេនាងខ្ញុំសុំទៅសិនហើយ» ម៉ែដោះដើរចេញពីបន្ទប់គេវិញ។

«ហឹម ពេលនេះលោកប៉ាយ៉ាងម៉េចទៅហើយខលទៅសួរសុខទុកសិន !! អាវ៎ ភ្លេថថាទីនេះមិនមានសេវាមិនទាន់បានទិញកាតគេផង» Taehyung ទាញទូរស័ព្ទមកថារកខលទៅ Jungkook តែវាគ្មានសេវាសឹមដែលបើកប្រើការនៅកូរ៉េមិនអាចប្រើនៅទីនេះបានទ្បើយ។

តុក តុក.... Taehyung អើតមកទៅទ្វាយ៉ាងលឿនតែមិនឃើញអ្នកណាបើកចូលមកសោះ។

«អា៎ ចូលមក» គេក៏ងួកក្បាលមុននិងអនុញ្ញាត។

«នេះចាស៎អ្នកប្រុសវ៉ាលីខោអាវ» គ្រាន់តែអនុញ្ញាតភ្លាមបាវក៏បើកទ្វារុញវ៉ាលីចូលមកភ្លេតទីនេះមានវិន័យល្អណាស់។

«អឹម អរគុណហើយណា៎» Taehyung ញញឹមស្រស់។

«ចាស៎» នាងធ្វើខ្លួនមិនត្រូវព្រោះរាល់ដងមិនដែលមានចៅហ្វាយណាញញឹមដាក់បាវព្រាវស្រស់បែបហ្នឹងទេ។

Taehyung រៀបខោអាវមួយចំនួនដាក់ចូលទៅក្នុងទូខោអាវសិនសឹមដើរចូលទៅសម្អាតខ្លួនហើយក៏ចុះមកខាងក្រោម។

«លោកប៉ា» Taehyung

«មកញុាំបាយសិនមកកូន» NamJoon ញញឹមដាក់កូនពីចម្ងាយគេកំពុងតែអង្គុយចាំបាយផង។

«លោកប៉ាពេលណាយើងទៅមើល Appa ទៅ?» Taehyung ដាក់គូទអង្គុយជិតឪពុកហើយសួរនាំពីរឿង Appa ភ្លាម។

«ប៉ាចង់ឲ្យកូនសម្រាកយកកម្លាំងសិនយើងធ្វើដំណើរមកឆ្ងាយហើយណា៎» NamJoon

«តែកូនចង់ជួប Appa» Taehyung ពេបមាត់។

«អូខេ ឥទ្បូវបញ្ចកូនញុាំបាយសិនទៅណាចាំប៉ានាំទៅរក Appa នៅឯមន្ទីរពេទ្យ?» NamJoon

«បាទ ល្អណាស់» Taehyung ញញឹមខ្ជឹបហើយក៏ដួសបាយដាក់ចូលក្នុងមាត់យកតែម្តង។

«ញុាំមួយៗកូនកុំបង្ខំប្រយ័ត្នអួល» NamJoon សើចតិចៗហួសចិត្តជាមួយចង់ជួបមុខ Appa ដល់ថ្នាក់ហ្នឹងឬយ៉ាងម៉េចនៀក? 
______

នៅសេអ៊ួលពេលនេះគឺយប់ទៅហើយ Jungkook អង្គុយសំកុកនៅក្នុងបន្ទប់ខូចចិត្តស្អិតទ្រូងឯនេះព្រោះគ្មានទទួលបានដំណឹងពី Taehyung ឬក៏ NamJoon ទ្បើយហើយខាងស្រាវជ្រាវក៏មិនទាន់រកសាកសពឃើញវារឹតតែធ្វើឲ្យនាយពិបាកចិត្តគុណនឹងពីរ។

«ពេលនេះអូនយ៉ាងម៉េចហើយ Tae ? ទៅដល់ California ឬនៅ? ឧត្ថម្ភាគចក្រដែលធ្លាក់នោះ មិនមែនជារបស់អូនទេមែនទេ?» Jungkook អង្អែលរូបម្ចាស់ចិត្តតាមកញ្ចក់ទឹកទូរស័ព្ទទឹកភ្នែកក៏ហូរជោគថ្ពាល់ព័ត៌មានអ្វីក៏នាយមិនទទួលបានៗត្រឹមតែមានការសង្ស័យប៉ុណ្ណោះ។

«បងសង្ឈឹមថាមិនមែនជាអូនទៅចុះព្រោះអូនមានសន្យានឹងបងហើយថាអូននឹងមករកបងវិញ អ្ហឹកៗ» Jungkook ឱបទូរស័ព្ទជាប់ទ្រូងកាលដែលដឹងឮពីគ្រោះថ្នាក់មួយនេះតែមិនទទួលបានព័ត៌មានច្បាស់លាស់វាធ្វើឲ្យគេសឹងទេគាំងបេះដូងស្លាប់ទៅហើយ។

[ បារម្ភណាស់។ ]

To Be Continues....

រឿង: ♥️ លោកប៉ាក្រៅត្រកូល ♥️ (Ended)Onde histórias criam vida. Descubra agora