Episode3

313 9 0
                                    

Morning~~

តុកតុក៚

«អ្នកនាងតូចភ្ញាក់ឡើង។លោកស្រីចាំពិសាអាហារពេលព្រឹក»ម៉ែដោះ

«ហឹម!!!សុំគេងបន្តិចទៀត»និយាយប៉ុន្នឹងយ៉ុនជីគេងបន្តទៀតទៅ។
ចំណែកម៉ែដោះបានត្រឹមតែក្រវីក្បាលតិចៗហើយចុះទៅក្រោមវិញទៅ

«ឯណាកូនជី?ម៉ែដោះ»Mrs.Rin

«គឺអ្នកនាងតូចសុំគេងបន្តិចទៀត»ម៉ែដោះ

«ហឹម!!យ៉ាប់មែនកូននេះមិនដឹងកាត់ខ្ចិលទៅអ្នកណាទេ»Mrs.Rinក្រវីក្បាលហួសចិត្ត

«កាត់តាមអូននឹងហើយប្រពន្ធសម្លាញ់»Mr.Rinក៏បន្លឺពេលដែលចុះមកពីខាងលើ។
Mrs.Rinលឺហើយក៏តប

«យីបងអែងនិយាយស្អី?អូនមិនមែនបែបនឹងទេ»គាត់ក៏ដើរទៅអង្គុយកៅអីនៅតុបាយ

«ចុះកាលអូននៅពីក្រមុំគេងស្ពឹកដល់ថ្ងៃចាំងគូទបានក្រោកនឹងគេហៅថាស្អីវិញ?»Mr.Rinនៅតែបង្អាប់ប្រពន្ធគាត់

(ន៎កសួរថាតួស្រីកាត់តាមណាគេឡូវរកមុខឃើញហើយគឺម៉ាក់ៗបស់គេនឹងហើយខិកខិក;()

«គឺ..គឺពេលមកពីងងុយមិនទាន់ចង់ក្រោក»Mrs.Rin

«អានឹងហើយគេហៅថាខ្ចិលនស៎»Mr.Rinនិយាយចប់ក៏សើចខ្លាំងៗហើយអ្នកបម្រើផ្សេងក៏បានត្រឹមញញឹម។ចំណែកលោកស្រីរីនវិញបានត្រឹមតែសម្លក់មុខប្ដីដែលយករឿងកាលនៅពីក្រមុំមកនិយាយឲ្យខ្មាសគេពេញនឹង

«កំពុងតែសើចរឿងអីនឹង?»យ៉ុនជីដែលទើបនឹងចុះមកពីខាងលើក៏សួរព្រោះឃើញលោកប៉ារបស់ខ្លួនសើចហើយរួមទាំងអ្នកបម្រើផ្សេងទៀតតែពេលក្រលេកឃើញម៉ាក់របស់នាងមុខក្រញ៉ូវទៀតនោះរឹតតែធ្វើឲ្យនាងឆ្ងល់លើសដើម..

«ចុះមកហើយហីកូនស្រី!!មើលប៉ាកូនចុះសើចៗឡើងចង់ដាច់កន្លើតហើយមើលចុះ»Mrs.Rinសម្លក់មុខប្ដី

«លោកប៉ាបង្អាប់ម៉ាក់ទៀតហើយមែនទេ?»នាងតូចខ្សឹបសួរឪពុកខ្លួន

«ប៉ាគ្រាន់តែនិយាយលេងម៉ាក់កូនខឹងមែនទេន!!ហាហា»Mr.Rinនៅតែសើចដដែល។នាងតូចលឺបែបនេះក៏បានត្រឹមញញឹមព្រោះប៉ានាងតែងតែបែបនេះ ចូលចិត្តធ្វើឲ្យម៉ាក់នាងខឹងហើយក៏លួងវិញ

ចិត្តស្នេហ៍រនាំងបេះដូង💕Where stories live. Discover now