ថេយ៉ុងក៏ហក់ចូលទៅក្នុងទឹកសមុទ្រដើម្បីហែលរកនាង។ទីបំផុតក៏ឃើញនាងតែដូចជាមិនមានស្មារតីសោះទើបធ្វើឲ្យថេយ៉ុងកាន់តែភ័យរួចប្រញាប់ទាញនាងឡើងមកលើគោក។
«Ji!! Yunji!! កុំកើតអីឲ្យសោះណា៎»ថេយ៉ុងក៏ចាប់ផ្ដើមធ្វើចលនាជួយសង្គ្រោះនាងដោយមាត់និងសង្កត់ទ្រូងចុះឡើងៗ
«ខឹះ ខឹះ»
«Ji!! អូនយ៉ាងមិចហើយមិនអីទេមែនទេ?»ថេយ៉ុងសួរទៅនាងទាំងក្ដីបារម្ភព្រោះពេលឃើញនាងដឹងខ្លួនឡើងវិញក៏មិនប្រាកដក្នុងចិត្តទើបឆ្លៀតសួរបន្ថែម
«អឹម»យ៉ុនជីមិននិយាយតែងក់ក្បាលជំនួស។ភ្លាមនោះថេយ៉ុងក៏ស្រាប់តែទាញនាងមកឱបដោយក្ដីបារម្ភលាយឡំនឹងសេចក្ដីស្រឡាញ់ពេញបេះដូង។គេបារម្ភស្ទើរស្លាប់ទៅហើយមិញនេះតែពេលនេះនាងក៏មិនអី គេក៏ធូរក្នុងចិត្តខ្លះដែរ
«បងសុំទោស!!»ថេយ៉ុងពោលពាក្យ(សុំទោស)ទៅកាន់នាង ទើបធ្វើឲ្យនាងត្រូវជ្រួញចិញ្ចើមឆ្ងល់ តើគេសុំទោសនាងរឿងអី??
«រឿងអី?»យ៉ុនជីងើយក្បាលសួរគេម៉ក់ៗ
«សុំទោសដែលបងធ្វើឲ្យអូនក្លាយជាបែបនេះ!!»ថេយ៉ុងនិយាយរួចឱនទៅថើបថ្ងាសនាងស្រាលតាមចិត្តដែលស្រឡាញ់ តែក៏កាន់តែធ្វើឲ្យនាងភាន់ភាំងស្មារតីជាងនឹងទៅទៀតពេលដែលគេធ្វើបែបនេះដាក់នាង
«លោកមិនខុសទេ!! តោះទៅផ្ទះវិញខ្ញុំឃ្លានហើយ»យ៉ុនជីរហ័សងើបឈរលូកដៃទៅចាប់.កដៃគេ ដើម្បីដើរសម្ដៅទៅផ្ទះ។ តាមពិតក្នុងចិត្តនាងក៏មិនចង់ទៅផ្ទះវិញនោះដែរ តែដោយសារតែមានរឿងបែបនេះហើយទើបនាងសម្រេចចិត្តទៅវិញ ហើយរឿងមួយទៀតគឺនាងចង់គេចពីការថ្នាក់ថ្នមរបស់គេព្រោះនាងមិនចង់ឲ្យបេះដូងទឹកកករបស់នាងប្រែរជាទន់ដោយសារតែគេនោះឡើយ។ ហើយការចាប់កដៃគេនេះគឺជំនួសពាក្យអរគុណបើឲ្យនិយាយគឺមិនចេញឡើយ....
____________
មកដល់រីសតពួកគេក៏នាំគ្នាចូលទៅផ្លាស់សម្លៀកបំពាក់រៀងខ្លួន។ថេយ៉ុងបានឲ្យនាងទៅផ្លាស់ខោអាវមុនព្រោះបើទុកយូរអាចនឹងគ្រុនក៏ថាបានចំណែកគេទៅផ្ទះបាយដើម្បីចម្អិនម្ហូបឲ្យនាងនឹងឆុងទឹកដោះគោក្ដៅៗសម្រាប់នាងផងដែរ។
YOU ARE READING
ចិត្តស្នេហ៍រនាំងបេះដូង💕
Romanceស្នេហាមួយដែលកើតចេញពីការជួបគ្នាដោយចៃដន្យហើយក៏កើតជាស្នេហាដែលស្រឡាញ់គ្នាស្ទើរលេប។ប៉ុន្តែមានថ្ងៃមួយពួកគេក៏មានរឿងយល់ច្រឡំនឹងគ្នាទើបធ្វើឲ្យមានការបែកបាក់ហើយក៏ក្លាយទៅជាសត្រូវ។💔 តើស្នេហារវាងពួកគេទាំងពីរអាចជានាវិញបានដែរទេបើចង់ជានានឹងគ្នាវិញតើពួកគេនឹងត្រូវធ្វ...