បន្ទាប់ពីនោះពួកគេក៏នាំគ្នាធ្វើដំណើរទៅភោជនីយដ្ឋានមួយដែលមិននៅឆ្ងាញពីរីសតរបស់ថេយ៉ុងប៉ុន្មានទេ។ជាពិសេសនោះគឺថេយ៉ុងមិនបានបើកដោយឡានទេគឺដើរដោយថ្មើរជើងព្រោះវាជាការសុំរបស់យ៉ុនជីណាមួយនាងចង់ដើរលេងមើលនេះមើលនោះ បើជិះឡានវាមិនសប្បាយឡើយ។ ខុសពីអ្នកម្ខាងទៀតដែលរីករាយកាន់តែខ្លាំងពេលបានមានពេលវេលានៅជាមួយនាងកាន់តែច្រើន។
មកដល់ភោជនីយដ្ឋានមួយដែលធម្មតាមិនសូវជាហឺហារប៉ុន្មាន។ពេលមកដល់ក្នុងភ្លាមភ្ញៀវក្នុងហាងក៏នាំគ្នាបែរមកសម្លឹងពួកគេទាំងពីរមិនដាក់ភ្នែកអាចថាដូចមិនធ្លាប់ឃើញពីមុនមកឬដោយសារសម្រស់ពួកគេទៅវិញទេ?!!
«អង្គុយចុះទៅចាំបងទៅហៅម្ហូប»ថេយ៉ុង និយាយរួចក៏ទៅកន្លែងកម៉្មង់ម្ហូប។ដូចដែលនិយាយចឹងហាងនេះជាហាងធម្មតាទើបត្រូវទៅកន្លែងយកម្ហូបឬកម៉្មង់ម្ហូបដោយខ្លួនឯង
«ហឹម»អង្គុយសុខៗយ៉ុនជីក៏ស្រាប់តែដកដង្ហើមធំដូចកង្វល់ណាស់ណា៎ចឹង តាមពិតគឺចឹងមែននាងខំគេចមុខពីគេមិនចង់ជួបគេតែគេវិញបែរជាមករញ៉េរញ៉ាយនឹងនាងថែម តើអាចទ្រាំរដល់កំរិតណាបើគេធ្វើល្អដាក់នាងម្លឹងៗតាមចិត្តនាងគ្រប់សព្វបែបយ៉ាងដូចកាលពី៨ឆ្នាំមុនយ៉ាងចឹង........
«យ៉ុនជី!!!»មិនដឹងជាសម្លេងគ្រលរធំរបស់អ្នកណាក៏មិនដឹងហៅឈ្មោះនាងហើយលឺដល់ថេយ៉ុងដែលកំពុងកម៉្មង់អាហារទៀត មិនត្រឹមតែថេយ៉ុងនោះទេភ្ញៀវក្នុងហាងក៏ងាកទៅមើលដែរព្រោះគេម្នាក់នោះហៅនាងតាំងពីទ្វារចូលហាងមកម្លេះ
ចំណែកម្ចាស់ឈ្មោះលឺដូច្នេះក៏ប្រញាប់ងាកទៅមើលទើបដឹងថាជាអ្នកណា«Jake!!!»នាងតូចហៅឈ្មោះនោះទាំងភ្ញាក់ផ្អើល
«យើងនឹកឯងណាស់នាងល្អិត»Jakeក៏រត់មកឱបនាងទាំងក្ដីនឹករលឹកឯយ៉ុនជីក៏ដូចគ្នា
ត្រូវហើយយ៉ុនជីក៏មានមិត្តភក្តិប្រុសម្នាក់ទៀតដែរ(តែប្រុសមិនចំប្រុសស្រីមិនចំស្រីគឺជាខ្ទើយនឹងឯង)គឺJakeនេះហើយតែគេបានទៅនៅបារាំងជាមួយប៉ាចុងរបស់គេជនជាតិបារាំងដែលជាប្ដីទីពីររបស់ម៉ាក់គេ(ប្ដីចុង)ពួកគេទាំងបួនគឺយ៉ុនជី ម៉ូណា ផេនថេឡា និងJakeជាBFFនឹងគ្នាយូរណាស់ហើយដែរ។
BINABASA MO ANG
ចិត្តស្នេហ៍រនាំងបេះដូង💕
Romanceស្នេហាមួយដែលកើតចេញពីការជួបគ្នាដោយចៃដន្យហើយក៏កើតជាស្នេហាដែលស្រឡាញ់គ្នាស្ទើរលេប។ប៉ុន្តែមានថ្ងៃមួយពួកគេក៏មានរឿងយល់ច្រឡំនឹងគ្នាទើបធ្វើឲ្យមានការបែកបាក់ហើយក៏ក្លាយទៅជាសត្រូវ។💔 តើស្នេហារវាងពួកគេទាំងពីរអាចជានាវិញបានដែរទេបើចង់ជានានឹងគ្នាវិញតើពួកគេនឹងត្រូវធ្វ...