EP:13

1.4K 54 0
                                    


     ព្រឹកថ្ងៃថ្មីនៅតុអាហារលោកគីមនិងលោកស្រីគីមកំពុងតែអង្គុយចាំជេននីនិងលីសាចុះមកខាងក្រោមដើម្បីញុំាអាហារជុំគ្នា មួយសន្ទុះក្រោយមកលីសានិងជេននីក៏ដើរចុះមកពីលើផ្ទះដំណាលគ្នា លីសាចូលអង្គុយនៅតុអាហាររបស់នាងដូចរាល់ដង ចំណែកជេននីវិញនាងដើរទៅថើបស្ពាល់លោកប៉ាអ្នកម៉ាក់ម្នាក់មួយខ្សឺតហើយទើបចូលអង្គុយ។
«កូនជេនថ្ងៃនេះដូចជាស្រស់ស្រាយដល់ហើយណ៎» លោកគីមញញឹមទៅកាន់កូនស្រី។
«មែនហើយបង! កូនមានរឿងអីសប្បាយចិត្តមែនទេហាស់ជេន?» លោកស្រីគីមសួរទៅកាន់កូនស្រីដោយស្នាមញញឹម។
«គឺ...ក៏តិចតួចដែរណាអ្នកម៉ាក់» រាងតូចនិយាយសម្តីបែបអៀនប្រៀនទៅកាន់អ្នកម៉ាក់។
«មានរឿងអីទៅ? មិចក៏កូនដូចជាអៀនៗបែបនេះ?» លោកស្រីគីម
«គឺគ្មានអីធំដុំទេអ្នកម៉ាក់»
«បើកូនមិនចង់ប្រាប់ក៏មិនអីដែរ ឆាប់ញុំាអាហារទៅអញ្ចឹង»
«ចាស៎»

លីសាវិញពេលនាងឃើញជេននីធ្វើចរិកអៀនៗដូចជាកូនក្មេងបែបនេះនាងក៏លួចញញឹមម្នាក់ឯងតិចៗ។ ក្រោយពេលដែលញុំាអាហារពេលព្រឹករួចរាល់ហើយ លីសានិងជេននីក៏ដើរចេញមកមុខផ្ទះដើម្បីទៅសាលារៀងៗខ្លួន។
«លីសានាងទៅណានឹង?» រាងតូចសួរទៅកាន់លីសាព្រោះឃើញគេបម្រុងនឹងដើរចេញមកខាងមុខផ្ទះ។
«គឺទៅសាលានោះអី» នាងងាកមុខមកនិយាយជាមួយជេននី។
«មិចមិនជិះឡានជាមួយខ្ញុំ? យើងរៀននៅសាលាតែមួយទេមិនអញ្ចឹង?»
«ខ្ញុំគិតថាវាសាកសមទេ ដែលអោយកូនបំណុលដូចជាខ្ញុំជិះឡានជាមួយអ្នកនាងនោះ» លីសានាងនិយាយឡើងមកគ្មានបំណងដើម្បីឌឺជេននីអីនោះទេ នាងនិយាយតាមតែអ្វីដែលជេននីធ្លាប់និយាយដាក់អោយនាងរាល់ដង ជេនឮលីសានិយាយបែបនេះហើយនាងក៏ទម្លាក់ទឹកមុខចុះបន្តិច។
«អូ...ត្រូវហើយ វាមិនសាកសមទេ អញ្ចឹងសូមអញ្ជើញនាងទៅជិះឡានក្រុងដូចរាល់ដងចុះ» ជេននិយាយទាំងកំហឹងហើយក៏ដើរសម្តៅទៅកន្លែងចតឡានយ៉ាងលឿន។
«យ៉ាងម៉េចទៀតហើយនឹង?» លីសានិយាយទាំងធ្វើមុខឆ្ងល់នឹងចរិករបស់ជេននី នេះគេខឹងនឹងនាងទៀតហើយឬ? បានជាធ្វើចរិកបែបនេះ? ទាំងដែលយប់មិញនិយាយត្រូវគ្នាស្រួលបួលសោះ?
«ហ្ហើយ~» លីសាក្រវីក្បាលបន្តិចរួចក៏ដើរចេញទៅ។
@នៅថ្នាក់រៀន
«នែ៎! តើពួកឯងបានឃើញសិស្សស្រីថ្មីនោះហើយឬនៅ? នាងពិតជាស្អាតមិនចាញ់ក្រុមរបស់ជេននីប៉ុន្មានោះទេ» សិស្សស្រី
«គឺយើងបានឃើញហើយ ប៉ុន្តែសម្រស់របស់នាងមិនអាចយកឈ្នះអ្នកទាំងបួននេះបានទេ» សិស្សស្រីម្នាក់នោះនិយាយហើយក៏សម្លឹងមកកាន់កន្លែងដែលលីសា ជីស៊ូ ឆេយ៉ុង និងជេននីកំពុងអង្គុយ។
«យើងក៏គិតបែបនឹងដែរ ហាាសហា៎»

បំណុលសងស្នេហ៍ (ចប់✔️)Where stories live. Discover now