EP:20

1.5K 73 0
                                    


     បន្ទាប់ពីញុំាអាហារពេលព្រឹករួចរាល់ហើយអស់ លីសានិងជេននីក៏បានដើរចេញមកខាងក្រៅផ្ទះដើម្បីជិះឡានទៅសាលាជាមួយគ្នា។
«អុឹម...លីសា?» ជេននីឈប់នៅមួយកន្លែងហើយសម្លឹងមុខរបស់លីសា។
«ហ្អឹម~?»
«តើថ្ងៃនេះពួកយើងអាចមិនជិះឡានក្នុងផ្ទះ ទៅសាលាតើបានទេ?»
«បើអូនមិនជិះឡាននៅក្នុងផ្ទះ តើជិះឡានអីវិញ? ឬមួយក៏អូនចង់ដើរទៅសាលា? តែវាឆ្ងាយណាស់ណា»
«អូនមិនមែនចង់មានន័យបែបនឹងទេ គឺអូនចង់ជិះឡានក្រុងទៅសាលា»
«អូនចង់ជិះឡានក្រុង? អូនប្រាកដហើយហ្ហេស៎? ប៉ុន្តែវាមានមនុស្សច្រើនណាស់ ហើយត្រូវអង្គុយចាំទៀត បងខ្លាចអូនមិន...» មិនចាំអោយលីសាបញ្ចប់ប្រយោគទាន់ជេននីក៏អឺតជើងទៅថើបមាត់របស់លីសាមួយជុប៎ ដែលធ្វើអោយលីសាអៀនស្ទើរតែជ្រែកដីទៅសាលាទៅហើយ។
«ប៉ុណ្ណឹងតើពួកយើងអាចទៅបានហើយនៅ? ប្រយ័ត្នទៅសាលាមិនទាន់ណា ឆាប់ឡើង!»
«តោះ!បើអញ្ចឹងពួកយើងឆាប់ទៅ» លីសាញញឹមដាក់ជេននីយ៉ាងស្រស់។
«ឆាប់ឡើង» រាងតូចយកម្រាមដៃរបស់ខ្លួនទៅចាប់ម្រាមដៃរបស់លីសាហើយក៏ដើរទៅចំណតឡានក្រុងជាមួយគ្នា។
@នៅក្នុងថ្នាក់រៀន
«ថាមិច? ពួកឯងជាសង្សារនឹងគ្នា?» ជីស៊ូងើបឈរហើយស្រែកខ្លាំងៗ លាន់សម្លេងឮពេញក្នុងថ្នាក់ ធ្វើអោយសិស្សទាំងអស់ដែលនៅក្នុង ងាកមកមើលនាងគ្រប់ៗគ្នា។
«ហ្ហើយ ជីស៊ូមិចក៏ឯងចាំបាច់ស្រែក?» លីសាយកដៃរបស់ទៅខ្ទប់មាត់របស់ជីស៊ូ ហើយទាញនាងអោយអង្គុយចុះវិញ។
«បងនេះពិតជាយ៉ាប់មែន» ជេននីស្តីអោយជីស៊ូ។
«អោយបងសុំទោស មកពីបងរំភើបពេកនឹងណា ហុិហុិ» ជីស៊ូធ្វើជាសើចបែបមិនសូវសម។
«ហើយនេះឆេមិនរំភើបខ្លះទេហ៎?» ជីស៊ូសួរទៅកាន់ឆេយ៉ុងដែលអង្គុយនៅស្ងៀមហាក់មិនភ្ញាក់ផ្អើលអ្វីបន្តិចសោះ។
«មិនដឹងជារំភើបអីផង បើនាងជេននិយាយប្រាប់ខ្ញុំហើយអស់ហើយនឹង? ទាំងរឿងនាងប្រច័ណ្ឌឆ្ក...» ឆេយ៉ុងនិយាយមិនទាន់ចប់ស្រួលបួលផងជេននីក៏យកដៃទៅចាប់ខ្ទប់មាត់ដ៏សែនអត់គម្របរបស់មិត្តភក្តិខ្លួន។ លីសាឃើញបែបនេះហើយនាងក៏សើចតិចៗ ព្រោះតែដឹងរឿង។
«ឯងចាំបាច់ខ្ទប់មាត់យើងធ្វើអី? គ្រាន់តែនិយាយការពិតសោះក៏មិនបានដែរ» ឆេយ៉ុងបង្វិលគ្រាប់ភ្នែកឡើងលើធ្វើមុខជ្រេញដាក់ជេននី។
«បើឯងមិននិយាយក៏គ្មានអ្នកណាថាឯងគដែរនាងឆេ»
«ឈប់ឈ្លោះគ្នាទៅក្មេងៗ» ជីស៊ូលូកមាត់និយាយកាត់ចង្វាក់ជេននីនិងឆេយ៉ុង។
«អ្នកណាក្មេង? ខ្លួនឯងនឹងចាស់ណាស់ទៅហ្អី? អាយុបងគេមិនទាំងដល់មួយឆ្នាំផង» ជេននី
«អៅ! ចុះបើឯងក្មេងមែននឹងបងមិនថា បើចរិកឯងរាល់ថ្ងៃនេះដូចជាក្មេងអាយុ៥ឆ្នាំអញ្ចឹង កោតតែលីសាចេះស្រឡាញ់កូនក្មេងកើតដែរ ហាសហា» ជីស៊ូនិយាយបង្អាប់ ចំអកឡកលឺយអោយជេននីរួចក៏សើច។
«គីម ជីស៊ូឆាប់បិតមាត់របស់បងភ្លាមទៅ បងប្រហែលជាមិនចង់រៀននៅសាលានេះទៀតទេមើលទៅ» ជេននីសម្លក់មុខជីស៊ូដូចជាកូនឆ្មាកំពុងតែខឹង។
«ទៅៗ! បងខ្លាចហើយ ឈប់និយាយក៏បាន»
«អុឹម~ បងគិតថាលីសាគួរតែប្តូរមកអង្គុយកន្លែងដើមវិញហើយ ទុកអោយបងជាអ្នកទៅអង្គុយជិតឆេយ៉ុងម្ដង»
«ល្អ!» ជេននីឆ្លើយមួយម៉ាត់យ៉ាងខ្លីមកកាន់ជីស៊ូ។
«លីសាឯងមកអង្គុយជិតជេននីមក» និយាយហើយជីស៊ូក៏ងើបចេញហើយទៅអង្គុយជិតឆេយ៉ុងម្តង។
«អឺ» លីសាក៏បានមកអង្គុយតុជិតជេននី។

បំណុលសងស្នេហ៍ (ចប់✔️)Where stories live. Discover now