EP:25

1.2K 68 1
                                    


     ពេលរសៀលថ្ងៃរៀបលិចនៅទន្លេហានបានបញ្ចេញពន្លឺពណ៌ទឹកក្រូចយ៉ាងត្រចាស់ត្រចង់គួរអោយចង់គយគន់ នៅមុខទឹកទន្លេដ៏ភ្លឺថ្លារួមជាមួយខ្យល់អាកាសដ៏សែនត្រជាក់បរិសុទ្ធ ទើបធ្វើអោយទន្លេមួយនេះក្លាយជាទស្សនីយភាពរបស់មនុស្សគ្រប់រូបអោយចង់មកដើរលេងលំហែរកាយ ហើយនៅក្នុងនោះក៏មានលីសានិងជេននីដែរ ដែលពួកគេកំពុងតែអង្គុយកើយស្មារគ្នានៅនឹងមុខមាត់ទន្លេ។
«លីសា~~អូនពិតជាអរគុណបងណាស់» រាងតូចដែលកំពុងតែដាក់ក្បាលលើស្មារលីសានិយាយចេញមកទាំងស្នាមញញឹម។
«អរគុណបង?អរគុណបងរឿងអីដែរ?»
«គឺ...អរគុណសម្រាប់គ្រប់យ៉ាង» រាងតូចបានដកក្បាលចេញពីស្មារ ហើយក៏ងាកមុខមកនិយាយជាមួយលីសាបែបចំៗវិញ។
«ប៉ុន្តែបងគិតថា...បងមិនដែលធ្វើអ្វី ដែលត្រូវអោយអូនមកអរគុណនោះទេ» លីសាសម្លឹងមុខរបស់ជេននីដោយក្រសែភ្នែកទន់ភ្លន់។
«នេះបងមិនដឹងឬក៏ធ្វើមិនដឹង?»
«គឺបងមិនដឹងពិតមែន!!»
«បើអញ្ចឹងទុកអោយអូនជាអ្នកប្រាប់!! គឺចាប់តាំងពីបងចូលមកក្នុងជីវិតរបស់អូន គឺអូនបានផ្លាស់ប្តូរច្រើនណាស់ បងធ្វើអោយអូនដឹងថាអ្វីគឺជាស្នេហាពិតប្រាកដ ហើយពេលនេះក៏អូនយល់ដែរថាមិនថាកន្លែងណា ទីណា អោយតែមានមនុស្សដែលយើងស្រឡាញ់នៅជាមួយ វាសុទ្ធតែមានសេចក្តីសុខទាំងអស់ មិនចាំបាច់ទាល់តែកន្លែងថ្លៃៗនោះទេ» ជេននីនិយាយរៀបរាប់ប្រាប់លីសាព្រមជាមួយនឹងស្នាមញញឹមដ៏ស្រស់របស់នាង។ លីសាកាលបើឮបែបនេះហើយ នាងពិតជារំភើបខ្លាំងណាស់ រហូតធ្វើអោយនាងញញឹមបិតមាត់មិនចង់ជិត អ្នកណាទៅដឹងថាខ្លួនត្រឹមជាមនុស្សដែលសាមញ្ញធម្មតាម្នាក់ អាចមកធ្វើអោយកូនសេដ្ឋីមិនដែលស្គាល់លំបាកដូចជាជេននីមកលង់ស្រឡាញ់ខ្លួន ហើយនាងថែមទាំងជាចំណែកដែលធ្វើអោយជេននីផ្លាស់ប្តូរទៀតផង។
«អូនមិនចាំបាច់អរគុណនោះទេ!! បងគ្រាន់តែធ្វើតាមតួនាទីរបស់ខ្លួនតែប៉ុណ្ណោះ» និយាយហើយលីសាក៏លូកដៃទៅចាប់មុខរបស់ជេននីថ្នមៗ។
«លីសា~ទោះបងមិនមែនជាមនុស្សដំបូងរបស់អូន ប៉ុន្តែបងនឹងក្លាយជាមនុស្សចុងក្រោយរបស់អូន អូនសន្យា!!» រាងតូចនិយាយទាំងកែវភ្នែកទាំងគូររបស់នាង សម្លឹងមកកាន់កែវភ្នែករបស់លីសាយ៉ាងទន់ភ្លន់បំផុត។
«អរគុណណាស់ជេន!!ដែលព្រមមកស្រឡាញ់មនុស្សដូចជាបង» លីសាដាក់ថ្ងាសរបស់នាងទៅផ្អឹបជាប់នឹងថ្ងាសរបស់ជេននី ហើយបញ្ចេញស្នាមញញឹមឡើងមករៀងខ្លួន។

បំណុលសងស្នេហ៍ (ចប់✔️)Where stories live. Discover now