ផ្តើមរឿង

2.3K 128 3
                                    

៥ឆ្នាំក្រោយមក

ថ្ងៃក្លាយជាខែពូនឡើងជាឆ្នាំ តែអង្គចងចាំមិនទាន់លាងជ្រះការចងចាំអំពីគេនោះទេ ជារៀងរាល់យប់ខ្ញុំតែងអង្គុយរាប់ផ្កាយរងចាំគេត្រឡប់មកវិញ ថាខ្ញុំឆ្គួតក៏បានតាមអ្វីដែលអ្នកយល់ឃើញ ប៉ុន្តែខ្ញុំគ្រាន់ចង់ឲគេត្រឡប់មកវិញ ត្រឡប់មកឲខ្ញុំបានថ្នាក់ថ្នម ត្រឡប់មកយកខ្ញុំចេញពីសុបិន្តដ៏អាក្រក់មួយនេះ ទីនេះ កន្លែងនេះវាពិតជាងងឹតណាស់ ខ្ញុំចង់ឲគេមកបំភ្លឺវាវិញ ខ្ញុំ..ខ្ញុំត្រូវការគេ...

___________

" ផលចំណេញក្នុងខែនេះទទួលបានច្រើនទ្វេរដងពីខែមុនៗ ការកម៉្មង់ពីក្រៅស្រុកក៏កើនឡើងជាលំដាប់ដូចគ្នា បែបនេះត្រូវអរគុណដល់អស់លោករាល់គ្នាហើយដែលព្យាយាមស្វះស្វែងក្នុងការងាររហូតរីកចម្រើនខ្លាំងថ្នាក់នេះ " បុរសវ័យកណ្ដាលម្នាក់និយាយឡើងយ៉ាងអំណ បុរសនោះទៀតសោតក៏គ្មាននរណាក្រៅពី ផាក ស៊ុងហ៊ុននោះទេ ពេលវេលាកន្លងហួស ផាក ស៊ុងហ៊ុនម្នាក់នោះប្រែផ្លាស់ហើយ ផ្លាស់ពីមនុស្សអត់ប្រយោជន៍មកជាប្រធានក្រុមហ៊ុន ផលិតវ៉ាញ(wine)ដ៏ល្បីល្បាញមួយក្នុងប្រទេស មែនទែនទៅនាយមិនចង់កាន់កាប់ក្រុមហ៊ុនអ្វីនោះទេ នាយគ្រាន់ធ្វើតាមបំណងលោកតានាយតែប៉ុណ្ណោះ។

" លោកផាក កុំនិយាយបែបនេះអី មិនមែនមកពីពួកយើងនោះទេ តែមកពីមានអ្នកគ្របគ្រងល្អដូចជាលោកវិញទេតើ " បុរសម្នាក់បន្លឺឡើង ជាជាក់ស្តែងគឺបែបនេះពិតមែនតាំងពី ស៊ុងហ៊ុន ឡើងធ្វើជានាយកថ្មីមកក្រុមហ៊ុនក៏អភិវឌ្ឍន៍ឡើងជាលំដាប ដោយរបៀបដឹកនាំដ៏ឆ្លៀវឈ្លាសរបស់នាយ នាយថែមទាំងបានបង្កើនសាខាទាំងក្នុងនិងក្រៅប្រទេសទៀតផង គិតមើលទៅគេពូកែប៉ុណ្ណាអាយុទើបតែ 25ឆ្នាំតែមានសមត្ថភាពខ្លាំងយ៉ាងនេះទៅហើយ?

" គួរនិយាយថាវាជាការខិតខំប្រឹងប្រែងរបស់ពួកយើងទាំងអស់គ្នាតែម្តងទៅ "
" ចឹងការប្រជុំរំសាយត្រឹមប៉ុណ្ណេះចុះ អស់លោកអាចសម្រាកបានហើយ "

គ្រប់គ្នាចេញទៅអស់ទឹកមុខនាយក៏ផ្លាស់ប្រែមួយរំពេច ស្នាមញញឹមដូចផ្កាត្រកួនមុននេះរលុបបាត់ជំនួសមកវិញនូវទឹកមុខដ៏សែននឿយហត់ ពិតហើយនាយគ្មានស្នាមញញឹមពិតឲអ្នកណាទៀតនោះទេតាំងពីថ្ងៃដែលជេគចេញទៅបាត់ម្ល៉េះ ស្នាមញញឹមដែលប្រើមុននេះវាគ្រាន់ជារបាំង កំបាំងចិត្តសោកសៅតែប៉ុណ្ណោះ។ ស៊ុងហ៊ុន ព្រួសខ្យល់ដង្ហើមធំមួយឃូសបន្ធូរអារម្មណ៍តានតឹង មុននិងទាញសោឡានដើម្បីទៅកន្លែងណាមួយ...

𝐓𝐡𝐞 𝐎𝐧𝐞 𝐓𝐡𝐚𝐭 𝐆𝐨𝐭 𝐀𝐰𝐚𝐲 ˢˢ2Where stories live. Discover now